ពលរដ្ឋ​នៅ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ព្រួយ​ពី​ការ​បាត់​បង់​ដី ព្រោះ​គ្មាន​ប្លង់​រឹង

ប្រជាពលរដ្ឋបានអះអាង បន្ទាប់ពីលោក កែវ ជុតិមា អតីតអភិបាលសាលារាជធានី បានកោះហៅទៅប្រជុំ គាត់បាន​សន្យាថានឹងផ្តល់ប្លង់កម្មសិទ្ធិឱ្យ ប៉ុន្តែរហូតដល់ពេលនេះ ប្លង់កម្មសិទ្ធដែលលោក កែវ ជុតិមា បានសន្យាថា នឹងផ្តល់​ឱ្យនោះមិនបានហើយ ថែមទាំងមានឈ្មួញដើរមករកទិញដីទៀត។ បញ្ហានេះ បានធ្វើប្រជាពលរដ្ឋ​នៅក្នុងតំបន់​នោះ មានការព្រួយបារម្ភ បង្ខំចិត្តចេញតវ៉ា និងស្នើសុំធ្វើប្លង់កម្មសិទ្ធិជាថ្មី។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋបានអះអាង បន្ទាប់ពីលោក កែវ ជុតិមា អតីតអភិបាលសាលារាជធានី បានកោះហៅទៅប្រជុំ គាត់បាន​សន្យាថានឹងផ្តល់ប្លង់កម្មសិទ្ធិឱ្យ ប៉ុន្តែរហូតដល់ពេលនេះ ប្លង់កម្មសិទ្ធដែលលោក កែវ ជុតិមា បានសន្យាថា នឹងផ្តល់​ឱ្យនោះមិនបានហើយ ថែមទាំងមានឈ្មួញដើរមករកទិញដីទៀត។ បញ្ហានេះ បានធ្វើប្រជាពលរដ្ឋ​នៅក្នុងតំបន់​នោះ មានការព្រួយបារម្ភ បង្ខំចិត្តចេញតវ៉ា និងស្នើសុំធ្វើប្លង់កម្មសិទ្ធិជាថ្មី។


ពលរដ្ឋរស់នៅតាមបណ្ដោយ មហាវិថីសហព័ន្ធរូស្សី បានចេញតវ៉ា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

សិទ្ធិលំនៅដ្ឋាន - ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចំនួន៥៧គ្រូសារ បានធ្វើការជួបជុំគ្នានៅមុខផ្ទះរបស់ខ្លួនជាច្រើនថ្ងៃមកហើយ ដើម្បីធ្វើការតវ៉ា និង​ទាមទា ស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយធ្វើ និងផ្តល់ប័ណ្ណកម្មសិទ្ធ ផ្ទះ និង​ដីជូនពួកគាត់។

ការចេញតវ៉ារបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីនេះ បានកើតឡើងនៅថ្ងៃនេះ​ បន្ទាប់ពី​មាន​ក្រុមហ៊ុន បានធ្វើការគម្រាមកំហែងដោយយក សាលារាជធានីជាលេស។ ប្រជាពលរដ្ឋម្នាក់ អ្នកស្រី ពៅ បានឱ្យ​ដឹងថា កន្លងមក មានក្រុមហ៊ុនបានមកគម្រាមថា ប្រសិនបើប្រជាជនមិនលក់ដីឱ្យទេ សាលារាជធានីនឹងយក​ត្រាក់ទ័រ​មក​ឈូសកំទេចចោល។ ការគម្រាមកំហែងនេះ បានធ្វើឱ្យប្រជាជនមួយចំនួនភ័យខ្លាច និងលក់ដីក្នុង​តម្លៃ​ថោកៗ។ អ្នកស្រីបន្តថា៖ «ផ្លូវសហព័ន្ធរុស្ស៊ីនេះមិនបានប៉ះពាល់ការអភិវឌ្ឍន៍របស់រដ្ឋាភិបាលណាទេ ប៉ុន្តែគេគម្រាម​ដោយ​សារឃើញផ្លូវនេះ មានតម្លៃ ផ្ទះមានតម្លៃ គេយកលេសចង់បានផ្ទះប្រជាជន អញ្ចឹងគេលេសរបស់សាលាក្រុង ប្រើ​គ្រប់​ល្បិចដើម្បីយកផ្ទះប្រជាជន»។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់បានមករស់នៅទីនោះ តាំងពីឆ្នាំ១៩៧៩ ហើយនាពេលកន្លងមក ខាង​សូរិយោដី​បានតម្រូវឲ្យពួកគាត់បង់ពន្ធ ទៅតាមប្រភេទដី អ្នកខ្លះត្រូវបង់ចំនួនជាង២០០ដុល្លា និងអ្នកខ្លះទៀត​ក៏​តម្រូវឱ្យបង់៣០០ដុល្លាក្នុងមួយឆ្នាំ។ ក្នុងការចេញប្លង់កម្មសិទ្ធិដី និងផ្ទះ តែរហូតមកទល់ពេលនេះ ក្នុងចំណោម​៥៧គ្រួសារ មានតែ៩ គ្រួសារប៉ុណ្ណោះដែលមានប្លង់ ដោយមិនគិតពីឃ្លាំងឡាន។

អ្នកស្រី ពៅ បានបញ្ជាក់បន្ថែមថា ៩គ្រួសារដែលមានទទួលបានប្លង់កម្មសិទ្ធដីធ្លីនេះ ដោយតែមាន​តំណាងរាស្រ្ត​មក​ពីជាគណបក្សប្រជាជនជាអ្នកជួយ។ ចំណែកសល់ប៉ុន្មានគ្រួសារទៀត មិនបានចេញប្លង់កម្មសិទ្ធិឱ្យនោះទេ។ អ្នកស្រី​បញ្ជាក់ថា បើទោះបីជាអ្នកស្រីព្យាយាមសុំអន្តរាគមន៍ ពីសាលារាជធានីយ៉ាងណាក៏ដោយ ប៉ុន្តែមិនមានការឆ្លើយ​តបទេ ជាពិសេសនោះ ថែមទាំងមានការគម្រាមកំហែងទៀតផង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលប្រតិកម្មពីសាលារាជធានីនៅឡើយ មកទល់នឹងពេលនេះ ទាក់ទង​នឹង​ការតវ៉ា និងការលើកឡើងខាងលើ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...