ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមាន នៅថ្ងៃទី៩ ខែកុម្ភៈនេះ ដកមន្ត្រីទាំងឡាយណា ដែលមិនអនុវត្តតាមបញ្ជារបស់លោក ទាក់ទងនឹងការអនុញ្ញាត ឲ្យរថយន្ដកែឆ្នៃទាំងឡាយ ដែលនៅមានវត្តមាន បើកបរនៅលើទ្រូងផ្លូវ។ មន្ត្រីទាំងនោះ រាប់ចាប់តាំងពី រដ្ឋមន្ត្រី រហូតដល់ចៅហ្វាយខេត្ត-ស្រុក (ឬរាជធានី-ខណ្ឌ)។
ហ៊ុន សែន ព្រមាន​ដក​មន្ត្រី​ណា ដែល​មិន​អនុវត្តន៍​តាម​បញ្ជា
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបថតសហការី)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 09, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកមន្ត្រី ដែលជាប់ពាក់ព័ន្ធទាំងឡាយណា ដែលមិនចាត់វិធានការ ចាប់ទុកនូវរថយន្ដកែឆ្នៃ (ឬហៅម្យ៉ាងទៀត ថារថយន្ដត) ដែលនៅតែមានវត្តមាន ធ្វើចរាចរណ៍​នៅលើទ្រូងថ្នល់ រហូតមកដល់សព្វថ្ងៃ។ វិធានការខាងលើនេះ ទើបនឹងត្រូវបានលោកនាយករដ្ឋមន្ត្រី ដាក់ចេញ នៅថ្ងៃនេះដដែល។

បុរសខ្លាំងកម្ពុជា បានសរសេរ​នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ចាប់ពី០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញ​មានបើកបរ នៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។»។

លោកបានគម្រាមថា៖ «បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។»។

 

ប៉ុន្តែសារមួយទៀត ត្រូវបានលោក ហ៊ុន សែន សរសេរនៅបន្តិចក្រោយមក ដោយដូរថ្ងៃអនុវត្តមកវិញ ថាការចាប់ទុក នូវរថយន្ដកែឆ្នៃទាំងនោះ នឹងត្រូវធ្វើចាប់ពី ០ ម៉ោងយប់ថ្ងៃទី១០ ខែកុម្ភៈ ស្អែកតទៅ។

 

លោក ហ៊ុន សែន ដែលល្បីថា ពូកែឲ្យមន្ត្រីអនុវត្តតាមបញ្ជាលោក ជាជាងអនុវត្តច្បាប់នោះ ថែមទាំងបានប្រាប់ឲ្យប្រិយមិត្តហ្វេសប៊ុករបស់លោក ឲ្យរាយការណ៍ ពីមន្ត្រី«ល្មើស»ណា ដែល«មិនអនុវត្តន៍»តាមបញ្ជាខាងលើ។ លោកបានសរសេរថា៖ «ជនរួមជាតិ អាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះ ខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះ មិនអនុវត្តន៍។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...