អាជ្ញាធរ​អប្សរា​តប​នឹង​ការ​រិះគន់ ដែល​បណ្តោយ​ឱ្យ​ជន​បរទេស សរសេរ​លើ​ជញ្ជាំង​អង្គរវត្ត

ខណៈដែលមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំពោះ​ការ​មិន​យក​ចិត្ត​ទុក​ដាក់ របស់អាជ្ញាធរអប្សរា ដែលបណ្តែតបណ្តោយឱ្យ ភ្ញៀវបរទេសឆ្លាក់អក្សរ នៅលើជញ្ជាំងប្រាសាទអង្គរវត្ត អាជ្ញាធរ​អប្សរា​បាន​បក​ស្រាយ​ថា អក្សរបរទេសទាំងនោះ បានកើតតាំងពីយូមកហើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 18, 2014
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានព័ត៌មានព្រោងព្រាត បានរិះគន់ទៅអាជ្ញាធរអប្សរា ដែល​មិន​យក​ចិត្តទុកដាក់ចំពោះភ្ញៀវបរទេស ដែលបានឆ្លាក់អក្សរ ជប៉ុន ថៃ ចិន និងវៀតណាមជាដើម នៅលើផ្ទាំង​ចំលាក់​នៃជញ្ជាំងប្រាសាទអង្គរវត្ត។ ក្រុមអ្នករិះគន់ ដែលថតទាំងរូបភាព បង្ហោះនៅបណ្តាញ​ហ្វេសប៊ុក​ផង​នោះ បាន​លើកឡើងថា ភាសារបរទេសដែលសរសេរ និងចារនៅលើប្រសាទអង្គរវត្ត បានធ្វើឱ្យខូច​សោភ័ណភាព ជាពិសេសរូបចំលាក់ដែលនៅជញ្ជាំងប្រសាទមួយនេះ។

ឆ្លើយនឹងការរិះគន់នេះ អាជ្ញាធរអប្សរា បានចេញលិខិតបំភ្លឺមួយនៅថ្ងៃទី១៧ ខែកញ្ញា ដោយបកស្រាយថា អក្សរបរទេស ដែលមានចារនៅលើជញ្ជាំង នៃប្រាសាទអង្គវត្តនោះ ត្រូវបានក្រុមអ្នកសិក្សាស្រាវជ្រាវ នៃ​អាជ្ញាធរអប្សរាបានចុះបញ្ជី និងសិក្សាតាំងពីឆ្នាំ២០០២មកម្លេះ ហើយអក្សរប្រភេទនេះ ត្រូវបានអ្នក​ស្រាវជ្រាវ​ចាត់ទុកថា Graffiti តាមនិយាមអន្តរជាតិ ដែលមិនមែនជាប្រភេទសិលាចរិក គំនូរឬចម្លាក់​នោះទេ។

លិខិតរបស់អាជ្ញាធរអប្សរាដដែលនេះ បានអះអាងថា នៅដើមសតវត្យឆ្នាំ១៩៩០ ឆ្មាំប្រាសាទ​នៃ​អភិរក្សដ្ឋាន​អង្គរ បានព្យាយាមកោសលុបអក្សរចំណារទាំងនោះខ្លះៗដែរ ប៉ុន្តែការប្រឹងប្រែងនេះមិនសូវបានផល ហើយ​បានធ្វើឱ្យបាត់ដានប្រវត្តិសាស្រ្តរបស់អង្គរវត្ត ពីព្រោះភ័ស្តតាងទាំងនេះ គឺជាទិន្នន័យសំខាន់ សម្រាប់ស្វែង​យល់អំពីប្រវត្តិសាស្រ្តរបស់អង្គវត្ត។

អជ្ញាធរអប្សរាបានឱ្យដឹងថា ក្នុងចំណោមអក្សរបរទេសទាំងអស់ ដែលបានឆ្លាក់នៅលើប្រសាទអង្គរវត្ត គឺ​ភាសារជប៉ុនមានអាយុកាលចាស់ជាងគេ គឺសរសេរនៅដើមសតវត្សទី១៧ រីឯភាសាផ្សេងទៀត សរសេរ​នៅ​ចុងសតវត្សទី១៩ ដើមសតវត្សទី២០ និងនៅមុនឆ្នាំ១៩៨៩។ ចំណារទាំងនោះ គឺនិយាយអំពីបូជនីយដ្ឋាន អង្គរវត្តជាទឹកដីរបស់ព្រះ ដែលគេឯងតែងតែមកគោរពបូជា។

អាជ្ញាធរអប្សរាបព្ជាក់បន្តថា តាមច្បាប់ស្តីពីការការពារបេតិកភ័ណ្ឌ អាជ្ញាធរអប្សរាមិនអញ្ញាតឱ្យមាន​ការ​សរសេរ ឬចារលើសាច់ថ្មនៅតាមជញ្ជាំង ឬសរសរប្រសាទទៀតឡើយ ហើយអាជ្ញាធរអប្សរា នឹងចាត់​វិធានការណ៍ចំពោះបញ្ហានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...