បុករនាំងដែកចែកផ្លូវអស់០៨ផ្ទាំង នៅមុខក្រសួងការពារជាតិ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៤ សីហា ២០១៥
- កែប្រែចុងក្រោយ: August 17, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី១៣ខែ សីហា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្តម៉ាក Ford ពាក់ស្លាកលេខ ភ្នំពេញ ២W-២១០០ ពណ៍ខ្មៅ បើកបរក្នុងទិសដៅ ពីកើតទៅលិចតាមបណ្តោយផ្លូវ សហពន្ធ័រុស្ស៊ី ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាធានីភ្នំពេញ។ ហេតុការណ៍នេះ បង្កឡើងដោយបុរសអ្នកបើកបរ ជាជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញណ បានបើកបររថយន្តរបស់ខ្លួន បានបុករនាំងដែកចែកផ្លូវ បាក់អស់ចំនួន០៨ផ្ទាំង ទល់មុខក្រសួងការពារជាតិ។
តាមប្រសាសន៍របស់សាក្សី ដែលបានឃើញហេតុការណ៍នេះ លោក ចាន់ រស្មី អាយុ៣៥ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា បានប្រាប់មកទស្សនាវដ្ដីមនោរម្យ.អាំងហ្វូឲ្យដឹងថា រូបលោកបានធ្វើដំណើរ ពីក្រោយរថយន្តនេះ ហើយគាត់ឃើញរថយន្តខាងលើ បើកបរមានលក្ខណៈរេរា ទំនងជាស្រវឹង។ មុនដំបូងរថយន្តបង្ករេចង្កូត ចង់បុកម៉ូតូលោកម្តងហើយ ស្រាប់តែបន្តិចក្រោយមក ខណៈគាត់ជិះម៉ូតូមកដល់ ទល់មុខក្រសួងការពារជាតិ ក៏ស្រាប់តែឃើញរថយន្តដដែល បុករនាំងដែកចែកទ្រូងផ្លូវ ខ្ទេច០៨ផ្ទាំង។
ក្រោយពីបង្កបញ្ហាទាំងយប់ហើយ ម្ចាស់ឡានមិនបានចុះ មកដោះស្រាយនោះទេ។ បុរសជនជាតិចិនខាងលើ ព្យាយាមបើករថយន្តគេចខ្លួន ប៉ុន្តែកំលាំងសមត្តកិច្ច ជិះម៉ូតូដើរល្បាត ឃើញហេតុការណ៍ដូច្នេះ ក៍ចាប់ផ្តើមធ្វើការឃាត់ខ្លូន ម្ចាស់រថយន្តបង្កនោះ ភ្លាមៗតែម្តង។ បច្ចុប្បន្នរថយន្ត និងអ្នកបើកបរ ត្រូវបានញ្ចួនចររាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕