សាយ ឈុំ តែងតាំងមន្ត្រី៦នាក់ទៀត ក្នុងរាជបណ្ឌិត្យសភា
មន្ត្រី៦នាក់ទៀត ទើបត្រូវបានតម្លើង«បុណ្យ» នៅឯស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា។ នេះ បើយោងតាមព្រះរាជក្រឹត្យមួយ ដែលចុះហត្ថលេខា ដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា - អនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើង នៅក្នុងនាមជាប្រមុខរដ្ឋស្ដីទី ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ម្សិលម៉ិញ។
ចុះហត្ថលេខា ដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ព្រះរាជក្រឹត្យបានបង្គាប់ ត្រឡប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បើតាមព្រះរាជក្រឹត្យនោះ ត្រូវបានតែងតាំង៖
- លោក ច័ន្ទ សំណព្វ ជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក យង់ ពៅ ជាអគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ
- លោក ជូន ច័ន្ទដារី [...]