អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​យួន មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា

ប្រមុខដឹកនាំរបស់គណបក្សកុម្មុយនិស្ដវៀតណាម ដែលជាគណបក្សតែមួយ និងកាន់អំណាច នៅប្រទេសវៀតណាម នឹងមកធ្វើធ្វើទស្សនកិច្ច«ផ្លូវរដ្ឋ» នៅកម្ពុជា រយៈពេលពេល៣ថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដានេះ។ ក្នុងដំណើរទស្សនកិច្ចនោះ នឹងមានការចុះហត្ថលេខា លើសេចក្ដីថ្លែងការណ៍រួម កម្ពុជា-វៀតណាម ​មួយចំនួន បន្ទាប់ពីជំនួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។
អគ្គ​លេខា​ធិការ​បក្ស​កុម្មុយនិស្ត​យួន មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា
ជំនួបរវាងលោក ហ៊ុន សែន (រូបខាងឆ្វេង) និងលោក ង្វៀង ហ្វូជុង នៅក្នុងដំណើរទស្សនកិច្ចមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត Getty)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 17, 2017
  • ប្រធានបទ: ការទូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា លោក ង្វៀង ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា សម្រាប់រយៈពេល៣ថ្ងៃ និងគ្រោងចុះហត្ថលេខា នៅលើសេចក្ដីថ្លែងការណ៍រួម វៀតណាម-កម្ពុជា មួយចំនួនផង។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៦ ខែកក្កដាម្សិលម៉ិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាងថា ក្រៅពីចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុង ប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ នៅព្រះរាជដំណាក់គន្ធបុប្ផា នៃព្រះ​បរម​រាជវាំងនោះ លោក ង្វៀង ហ្វូជុង នឹងមានគម្រោងចូលថ្វាយបង្គំ មេដឹកនាំព្រះសង្ឃ និងជួបមេដឹកនាំកម្ពុជាកំពូលៗ រួមមាន៖

- ព្រះតេជគុណ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ
- ព្រះតេជគុណ បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ
- លោក សាយ​ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា
- លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយស​គណបក្សប្រជាជនកម្ពុជា
- និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្រោយជំនួប ហ៊ុន សែន - ង្វៀង ហ្វូជុង នឹងមានពិធីចុះហត្ថលេខាមួយ ទៅលើសេចក្ដីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលធ្វើឡើង​ក្រោមអធិបតី របស់មេដឹកនាំទាំងពីរ។ នៅក្នុងរបៀបវារៈចុងក្រោយ នៃដំណើរទស្សនកិច្ចនោះ លោក ង្វៀង ហ្វូជុង និងលោក សាយ ឈុំ នឹងរួមគ្នា ទៅសម្ពោធស្ដូបអនុស្សាវរីយ៍ ស្ដីពីមិត្តភាពកម្ពុជា-វៀតណាមមួយ នៅក្នុងខេត្តព្រះសីហនុ។

សេចក្ដីប្រកាសរបស់ក្រសួងការបទេសកម្ពុជា បានអះអាងទៀតថា ដំណើរទស្សនកិច្ច«ផ្លូវរដ្ឋ» របស់លោក ង្វៀង ហ្វូជុង នឹងបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការ «ដ៏រឹងមាំ និងយូរលង់» រវាងប្រទេសទាំងពីរ ដែលបានប្រារព្ធពិធីរំលឹកខួបទី ៥០ នៃទំនាក់ទំនងការទូតរវាងគ្នា ក្នុងឆ្នាំ២០១៧នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...