សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា

លោក សុខ ទូច សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឯកជនមួួយ និងធ្លាប់ជាអ្នកវិភាគដ៏ល្បីល្បាញមួយរូប ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជា«ប្រមុខរដ្ឋស្ដីទី» តម្លើងថានៈនៅថ្ងៃនេះ ពីអនុប្រធាន មកជាប្រធាន រាជបណ្ឌិត្យ​សភា​កម្ពុជា។
សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា
លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 29, 2017
  • ប្រធានបទ: តំណែងរដ្ឋ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខិតខំបំពេញការងារ«បានល្អ» ពិតជាទទួលបាន ការ«លើកទឹកចិត្ត»។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានរាជបណ្ឌិត្យសភា ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង ឲ្យឡើង​ធ្វើជា​ប្រធាន​ស្ថាប័នមួយនេះ ជំនួសអ្នកស្រី ខ្លូត ធីតា។

ព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយអនុប្រធាន​គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ហើយព្រះរាជក្រឹត្យ​ដដែល ក៏បានបង្គាប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅដែរ។

ជាមួយនឹងតំណែងថ្មី លោក សុខ ទូច មានឋានៈស្មើ«រដ្ឋមន្ត្រី»។ លោកត្រូវបានគេស្គាល់ខ្លាំង នៅពេលលោកធ្វើការវិភាគ ទៅលើបញ្ហានយោបាយ និងសង្គម ក្នុងអំឡុងពេល មុនការបោះឆ្នោត ឆ្នាំ២០១៣ និងនៅក្នុងសំនុំរឿងព្រំដែន ដ៏ចម្រូងចម្រាស់។ ឈ្មោះរបស់លោក សុខ ទូច ក៏មាននៅក្នុងការលើកឡើងទាំងឡាយ ទាក់ទងនឹង«បណ្ឌិតក្រៀវជ្រូក» ឬ«ស្វាប៉ាហ៊ី»នោះដែរ។

កាលពីពេលថ្មីៗនេះ លោក សុខ ទូច បានលើកឡើង ទាក់ទងនឹងការប្រើពាក្យ«សង្គ្រោះ» និងពាក្យ«បដិវត្តន៍» នៅក្នុងមជ្ឈដ្ឋាននយោបាយកម្ពុជា ដែលបណ្ដាលឲ្យសង្គ្រាមប៉ាកកា​ឡើង ផ្ទុះ​យ៉ាងខ្លាំងក្លា រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមអ្នករិះគន់។

សូមបញ្ជាក់ជូនថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ១៩៩៩ ដោយ ព្រះរាជក្រឹត្យលេខ នស/រកត /០៥៩៩/៩៧ គឺ នៅដើមអាណត្ដិ នៃរដ្ឋាភិបាលអាណត្ដិទី២។ នៅក្រោយការបង្កើតឡើងនោះ ស្ថាប័នជាសេនាធិការ របស់រដ្ឋាភិបាលកម្ពុជាមួយនេះ បានស្ថិតក្រោមដឹកនាំផ្ទាល់ ដោយលោក សុខ អាន អតីតឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៕

» ខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យតែងតាំងលោក សុខ ទូច៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...