ព្រះ​រាជា​ផ្ដល់​គោរមងារ​ឲ្យ ទៀ បាញ់ ជា​«សម្តេច​ពិជ័យ​សេនា»

គោរមងា«សម្ដេច» ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះរាជទានផ្ដល់ ទៅឲ្យលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃនេះ។ តែគោរមងារនេះ មិនត្រូវបានបញ្ជាក់ថា ព្រះមហាក្សត្រ​ប្រោស​ព្រះរាជ​ទាន នៅទីណានោះទេ។
ព្រះ​រាជា​ផ្ដល់​គោរមងារ​ឲ្យ ទៀ បាញ់ ជា​«សម្តេច​ពិជ័យ​សេនា»
លោក ទៀ បាញ់ កំពុងឈរធ្វើសុន្ទរកថា ក្នុងពិធិមួយ ដែលមានការចូលរួម ពីលោក ង្វៀង អាញ់យ៉ុង អនុព័ន្ធយោធានៃប្រទេសវៀតណាម។ (រូបថតក្រសួងការពារជាតិ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 29, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើរាប់ពីពេលមុនៗមក គោរមងារជា«សម្ដេច» នៅក្នុងរាជាណាចក្រកម្ពុជា មានប្រមាណតែជាង១០គោរមងារទេ ដោយក្នុងនោះ មាន៨គោរមងារ ត្រូវបានផ្ដល់ទៅឲ្យមន្ត្រីជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជា។ តែនៅក្នុងថ្ងៃនេះ ព្រះរាជាណាចក្រអច្ឆរិយៈ មាន«សម្ដេច»ម្នាក់ទៀត ដែលទើបនឹងត្រូវបានព្រះ​មហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុ​នី ប្រោសព្រះរាជទាន ទៅឲ្យលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ តាមយៈព្រះរាជក្រឹត្យមួយ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៩ ខែកក្កដានេះ បានឲ្យដឹងថា លោក ទៀ បាញ់ ដែលគេស្គាល់ថា ជាបុរសស្មោះស្ម័គ្រ​ របស់លោកនាយករដ្ឋមន្ត្រី ត្រូវមានគោរមងារថ្មី ហៅថា «សម្តេចពិជ័យសេនា ទៀ បាញ់»។ ការប្រោសព្រះរាជទាននេះ ដោយព្រះមហាក្សត្រទ្រង់យល់ថា លោករដ្ឋមន្ត្រីរូបនេះ ជាមេដឹកនាំដ៏ឆ្នើម ចូលរួមជួយដឹកនាំប្រជាជាតិ តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ - ចូលរួមកសាងប្រព័ន្ធច្បាប់ ដើម្បីជាឧត្ដមប្រយោជន៍ដល់សង្គមជាតិ។ល។» 

​ព្រះ​រាជ​ក្រឹត្យ​ដដែលនោះ មិនឃើញមានដាក់ ទីកន្លែងតែងតាំងគោរមងារនេះ ថាត្រូវបានធ្វើឡើង នៅកន្លែងណាទេ ខណៈព្រះមហាក្សត្រ កំពុង​ពិនិត្យ​ និង​ព្យាបាល​ព្រះរាជ​សុខភាព នៅឯប្រទេសចិន។ ការមិនដាក់ទីកន្លែងនេះ មានលក្ខណៈដូចគ្នាទៅនឹងព្រះរាជក្រឹត្យ តែងតាំងគោរមងារ ជា«សម្ដេចវិបុលបញ្ញា» ជូនលោក សុខ អាន ដែលរងការរិះគន់ ក្នុងពេលកន្លងមក ថាជាគោរមងារ«សេះហោះ»។

លោក ទៀ បាញ់ គឺ​ជា​មេដឹកនាំ​ជាន់​ខ្ពស់​ទី ៩ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​ផ្ដល់​គោរម​ងារ​ជា “សម្ដេច” បន្ទាប់​ពី​លោក ជា ស៊ីុម - លោក ហេង សំរិន - លោក ហ៊ុន សែន - អ្នកស្រី ប៊ុន រ៉ានី (ភរិយាលោក ហ៊ុន សែន) លោក ស ខេង - លោក សាយ ឈុំ - លោក គង់ សំអុល និង​លោក សុខ អាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...