ថៃ៖ ឃាត់ខ្លួនសង្ឃពីរអង្គ ទាក់ទងបទសេពកាមជាមួយអនិតិជន ផ្ទុះរឿងអាស្រូវ
នគរបាលថៃបានប្រកាសថា នេនពីអង្គ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីបាននាំកុមារអាយុ១៤ឆ្នាំម្នាក់ ទៅ«ប្រគេន»ឲ្យចៅអធិការរបស់ខ្លួន នៅក្នុងវត្ត ដើម្បីសេពកាម។ នេះជាហេតុការណ៍ថ្មីមួយទៀត កើតឡើងក្នុងប្រទេសមួយ ដែលប្រកាសថាខ្លួនជាអ្នកប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវព្រះពុទ្ធសាសនា។
សង្ឃរាប់សិបអង្គនៅថៃ កំពុងសូត្រធម៌ ក្នុងព្រះវិហារវត្តព្រះកែវ រាជធានីបាងកក ដើម្បីឧទ្ទិសខួបឆ្នាំ៨៤វស្សា ថ្វាយព្រះមហាក្សត្សព្រះបាទភូវិបុល។ (រូបថត Reuters)
នាយនគរបាលប្រចាំខេត្តឈៀង ម៉ៃ ស្ថិតនៅផ្នែកខាងជើងនៃប្រទេសថៃ លោកស័ក្ដិប្រាំ វៀរ៉ាឈុន ប៊ុនថាវីល (Wirachon Bunthawile) បានបញ្ជាក់ថា នេនទាំងពីរអង្គនេះ ដែលប្រកែកថាមិនដឹងពី អំពើសេពកាមនេះ អាចនឹងត្រូវមានទោសរហូតដល់១៥ឆ្នាំ [...]