ក្រុម​ការងារ UN និង​អ្នក​សារព័ត៌មាន​ឯករាជ្យ មិន​អាច​ចូល​ក្នុង​តំបន់​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ

មកដល់ម៉ោងនេះ ក្រុមអ្នកយកព័ត៌មាន ឲ្យស្ថាប័នផ្សព្វផ្សាយឯករាជ្យ រួមនឹងមន្ត្រីក្រុមការងារ អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR Cambodia) ផង មិនអាចចូលទៅកាន់តំបន់ ដែលមានការបាញ់បង្ក្រាប កាលពីថ្ងៃទី ៨ ខែមីនា ទៅលើពលរដ្ឋអ្នកតវ៉ាផ្នែកដីធ្លី ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះបានទេ។
ក្រុម​ការងារ UN និង​អ្នក​សារព័ត៌មាន​ឯករាជ្យ មិន​អាច​ចូល​ក្នុង​តំបន់​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ
រថយន្ដនិងក្រុមការងារ របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា ឈប់នៅមុខក្រុមអាជ្ញាធរ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 11, 2018
  • ប្រធានបទ: ជម្លោះដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR Cambodia) បានត្អូញត្អែរកាលពីល្ងាចម្សិលម៉ិញ ថាពួកខ្លួន មិនអាចចូលទៅកាន់តំបន់ ដែលកើតមានការបាញ់បង្ក្រាប ពីសំណាក់កងកម្លាំងអាជ្ញាធរ ទៅលើពលរដ្ឋអ្នកតវ៉ាផ្នែកដីធ្លី ក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះបានទេ បើទោះជាក្រុមការងារ​បានព្យាយាមជជែក ជាមួយអាជ្ញាធរក្នុងតំបន់យ៉ាងណាក្ដី។

ទំព័រទ្វីសធើរ (Twitter) របស់ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានប្រកាសពីដំណឹងនេះ ដោយបានគូសបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ ថាមានការតវ៉ា និងការបាញ់ប្រហារ នៅក្នុងតំបន់ចំការកៅស៊ូស្រុកមេមត់រួច ការិយាល័យបានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងយល់បន្ថែមទៀត នៅទីកន្លែងកើតហេតុ។

ការធ្វើបច្ចុប្បន្នភាពដំណឹងនោះ បានបញ្ជាក់បន្តថា ក្រុមមន្ត្រី អ.ស.ប ទាំងនោះ បានជួបនិយាយជាមួយ ពលរដ្ឋនៅក្នុងសហគមន៍ និងជាមួយអាជ្ញាធរ ហើយ«ព្យាយាមចូលទៅកាន់តំបន់ ដែលបានកើតហេតុ»។ ការិយាល័យឧត្ដមស្នងការ អ.ស.ប បានបញ្ជាក់ទៀតថា៖ «រហូតមកដល់ពេលនេះ យើងមិនអាចចូល ទៅកាន់តំបន់ដែលបានកើតហេតុនោះទេ»។

ហេតុការណ៍ នៃទង្វើបាញ់បង្ក្រាបពលរដ្ឋ អ្នកតវ៉ាផ្នែកដីធ្លី ពីសំណាក់​ក្រុមកម្លាំងប្រដាប់អាវុធ នៅក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ ទី៨ ខែមីនា ឆ្នាំ២០១៨នេះ បានបណ្ដាលឲ្យពលរដ្ឋ២នាក់រងរបួស។ នេះ បើតាមតុល្យភាពផ្ដល់ដោយអាជ្ញាធរ។ ចំណែកពលរដ្ឋ ដែលនៅក្នុងហេតុការណ៍ បានថ្លែងឲ្យបណ្ដាញផ្សព្វផ្សាយ​មួយចំនួនដឹង ក្នុងពេលភ្លាមៗថា គ្នីគ្នារបស់ខ្លួនយ៉ាងហោច ចំនួន៦នាក់ បានស្លាប់ និងច្រើនសិបនាក់ផ្សេងទៀត រងរបួស។

តាំងពីថ្ងៃកើតហេតុភ្លាម រហូតមកដល់ម៉ោងនេះ ក្រុមអ្នកយកព័ត៌មាន ឲ្យបណ្ដាស្ថាប័នផ្សព្វផ្សាយឯករាជ្យ ក៏បានត្អូញត្អែរដូចគ្នាដែរ ថាពួកគេមិនត្រូវបានស្វាគមន៍ ឲ្យចូលទៅក្នុងតំបន់កើតហេតុ ដូចក្រុមអ្នកយកព័ត៌មានរបស់ស្ថាប័ន ដែលលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។ អ្នកស្រី «Erin Handley» អ្នកសារព័ត៌មានមួយរូប របស់កាសែតភ្នំពេញប៉ុស្ដ៍ បានលើកឡើងថា៖ «ក្រុមអាជ្ញាធរបានបិទច្រកចេញចូល ទៅកាន់តំបន់កើតហេតុ»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...