Posts tagged as "Taylor Swift"

ចម្រៀង«Bad Blood» ថត​រួម​គ្នា​រវាង Taylor Swift និង Selena Gomez

វីដេអូចម្រៀងនេះ ដឹកនាំសម្ដែងដោយលោក ចូសេហ្វ ខាន (Joseph Kahn) ហើយបានបង្ហាញ នៅក្នុងពិធី «Billboard Music Awards» ឆ្នាំ២០១៥ ក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យមុន។

ឈុតឆាកចម្រៀង បានចាប់ផ្ដើម ជាមួយតារាចម្រៀង នាង ថៃល័រ ស្វីហ្វត៍ ដែលរួមជាក្រុម ជាមួយនឹងអតីតសង្សា​បណ្ដូល​ចិត្ត របស់ ចាស្ទីន បាយប៊ើរ (Justine Beaber) នាង សេឡេណា ហ្គូមេស (Selena Gomez) ដែលដូចជាកំពុងប្រយុទ្ធ ជា​មួយ​នឹង​មនុស្ស​ប្រុសជាច្រើននាក់។ នាង ស្វីហ្វត៍ ត្រូវបានមិត្តរបស់នាង គឺនាង ហ្គូមេស ធាក់ចេញមកក្រៅអាគារ ធ្លាក់​ទៅ​លើ​រថយន្ដ​​មួយគ្រៀង។

ដែលក្នុងពេលបន្ទាប់មក មនុស្ស​ជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាតារាល្បីៗ នៅក្នុងពិភពចម្រៀងអាមេរិក និងអង់គ្លេស បានពន្លេចមុខឡើង ហើយស្វែងរកនាង ហ្គូមេស ដើម្បីតាមសងសឹក (...)។

ចម្រៀង «ឈាមខ្មៅ» ជាចម្រៀងចុងក្រោយបង្អស់ របស់នាង ស្វីហ្វត៍ នៅក្នុងថាសចម្រៀងមួយ ដែលទើបនឹង​ចេញ​ដាក់​លក់​ដែរ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...