ចម្រៀង«Bad Blood» ថតរួមគ្នារវាង Taylor Swift និង Selena Gomez
វីដេអូចម្រៀងនេះ ដឹកនាំសម្ដែងដោយលោក ចូសេហ្វ ខាន (Joseph Kahn) ហើយបានបង្ហាញ នៅក្នុងពិធី «Billboard Music Awards» ឆ្នាំ២០១៥ ក្នុងប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យមុន។
ឈុតឆាកចម្រៀង បានចាប់ផ្ដើម ជាមួយតារាចម្រៀង នាង ថៃល័រ ស្វីហ្វត៍ ដែលរួមជាក្រុម ជាមួយនឹងអតីតសង្សាបណ្ដូលចិត្ត របស់ ចាស្ទីន បាយប៊ើរ (Justine Beaber) នាង សេឡេណា ហ្គូមេស (Selena Gomez) ដែលដូចជាកំពុងប្រយុទ្ធ ជាមួយនឹងមនុស្សប្រុសជាច្រើននាក់។ នាង ស្វីហ្វត៍ ត្រូវបានមិត្តរបស់នាង គឺនាង ហ្គូមេស ធាក់ចេញមកក្រៅអាគារ ធ្លាក់ទៅលើរថយន្ដមួយគ្រៀង។
ដែលក្នុងពេលបន្ទាប់មក មនុស្សជាច្រើនផ្សេងទៀត ដែលសុទ្ធតែជាតារាល្បីៗ នៅក្នុងពិភពចម្រៀងអាមេរិក និងអង់គ្លេស បានពន្លេចមុខឡើង ហើយស្វែងរកនាង ហ្គូមេស ដើម្បីតាមសងសឹក (...)។
ចម្រៀង «ឈាមខ្មៅ» ជាចម្រៀងចុងក្រោយបង្អស់ របស់នាង ស្វីហ្វត៍ នៅក្នុងថាសចម្រៀងមួយ ដែលទើបនឹងចេញដាក់លក់ដែរ៕