សេឡេណា ហ្គោម៉េស ស៊ិចស៊ីជាងមុន ក្នុងចម្រៀងថ្មី (VDO)
អតីតសង្សារបស់ជូស្ទីន ប៊េប៊័រ (Justin Bieber) ប្រាកដជាមិននៅទំនេរតែម្នាក់ឯង បានយូប៉ុន្មាននោះទេ ព្រោះនៅក្នុងវីដេអូចម្រៀងចុងក្រោយរបស់នាង ដែលទើបនឹងចេញ នាងលេឡេណា ហ្គោម៉េស (Selena Gomez) បានបង្ហាញរូបរាងយ៉ាងស៊ីចស៊ី រកទីបំផុតគ្មាន។
នាងលេឡេណា ហ្គោម៉េស នៅក្នុងចម្រៀងរបស់នាង។
យុវតីដ៏ស្រស់ស្អាត អាយុ២០ឆ្នាំ និងមានសក់ពណ៌ទង់ដែងរូបនេះ លែងជាកុមារីដែលយើងធ្លាប់ឃើញលើកមុនៗ ពេលដែលនាងនៅជាសង្សារបស់ជូស្ទីននោះទៀតហើយ។ នាងបានបញ្ជាក់ពីការវិវត្តន៍នេះ នៅក្នុងខ្សែវីដេអូចម្រៀងរបស់នាង ដែលបានថតនៅទីក្រុងប៉ារីស កាលពីខែឧសភាមុន។
ចម្រៀងដែលនាងច្រៀងនេះ មានចំណងជើងថា «យឺតៗ (Slow Down)» ជាចម្រៀងទីបួន នៅក្នុងថាសចម្រៀងថ្មី «តារារាំ (Stars Dance)» របស់នាង។ ប៉ុន្តែគេមិនទាន់យល់ថា តើនាងចង់និយាយពីនរណាម្នាក់ ដែលមានឈ្មោះថា Mr T នៅក្នុងចម្រៀងដែលនាងចង់ឲ្យរាំយឺតៗនោះទេ។ នៅក្នុងចម្រៀងនេះទៀតសោធ គេឃើញនាងមានប្រើប្រាស់ភាសាដាស់សម្រើបអារម្មណ៍ ឲ្យងើបកម្រើកឡើង ដូចជា «អូនគ្រាន់តែចង់ស្រង់ក្លិនខ្លួនរៀមរា ដែលនៅជាប់នឹងរាយកាយស្រី (...) បងដឹងហើយ ថាអូនត្រៀមខ្លួនរួចជាស្រេច»។
តែអ្វីៗ វាសម្រេចទៅលើអ្នកអានទាំងអស់ ដែលជាអ្នកជួយវិនិច្ឆ័យទៅចុះ។ សូមអញ្ជើញទស្សនាដោយរីករាយ។
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ