គ.ជ.ប បដិសេធ​មិន​ឲ្យ សម រង្ស៊ី ចូល​រួម​ក្នុង​ការ​បោះឆ្នោត

ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកប្រជុំពេញបិទទ្វារមួយថ្ងៃ ទាក់ទិនទៅនិងការស្នើ របស់ប្រធានគណកប្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ.ជ.ប បានសម្រេចដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្របានទេ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: July 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបើកប្រជុំពេញបិទទ្វារមួយថ្ងៃ ទាក់ទិនទៅនិងការស្នើ របស់ប្រធានគណកប្សសង្គ្រោះជាតិ ឲ្យដាក់បញ្ចូលឈ្មោះក្នុងបញ្ជីផ្លូវការ បេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ គ.ជ.ប នៅរសៀលថ្ងៃទី២២ខែកក្កដានេះ បានសម្រេចដោយមិនអនុញ្ញាតឲ្យលោកសមរង្ស៊ី ឈរឈ្មោះជា​បេក្ខជនតំណាងរាស្ត្របានទេ។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្សី នៅថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៣។ (រូបថត MONOROOM.info)

លោក អ៊ឹម សួស្តី ប្រធានគជប បានថ្លែងឲ្យដឹង បន្ទាប់ពីបានបើកកិច្ចប្រជុំដោយបិទទ្វារ នៅទីស្តីការគជប ដើម្បីពិភាក្សា​លើសំណើរបស់លោកសមរង្ស៊ី ស្នើសុំឲ្យ ចុះឈ្មោះលោក ក្នុងបញ្ជីអ្នកបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ​តំណាង​រាស្ត្រ នៅមណ្ឌល ខេត្តកណ្តាល របស់គណបក្សសង្គ្រោះជាតិនោះថា គ.ជ.ប បានចុះហត្ថលេខាលើលិខិត បង្ហាញថា គ.ជ.ប​ បានតបលិខិតទៅកាន់លោកសមរង្ស៊ី ដោយបដិសេធ មិនអាចចុះបញ្ចូលឈ្មោះលោកសមរង្ស៊ី ចូលក្នុងបញ្ជីឈ្មោះ​អ្នកបោះឆ្នោតបានទេ។ លោកបានឲ្យដឹងទៀតថា ៖ «ដោយយោងតាមមាត្រា ៤៩ ថ្មី នៃច្បាប់បោះឆ្នោតតំណាងរាស្ត្រ។ ម្យ៉ាងទៀត ការចុះបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ ក៏មិនអាចធ្វើទៅបានទេ ដោយសារតែលោកសមរង្ស៊ី មិនមាន​ឈ្មោះ ក្នុងបញ្ជីបោះឆ្នោត។ ហើយរយៈពេលនៃការចុះឈ្មោះបោះឆ្នោត និងចុះឈ្មោះបញ្ជីបេក្ខជនតំណាងរាស្ត្រ គឺផុត​កំណត់ទៅហើយ។»

នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក អឹម សួស្តីផ្ញើរទៅលោកសម រង្ស៊ីនៅ ថ្ងៃទី២២ ខែកក្កដា បានលើកឡើងថា តាមការពិចារណាយ៉ាងល្អិតល្អន់ឃើញថា ករណីស្នើសុំចុះឈ្មោះរបស់លោកសម រង្ស៊ីមិនអាចដាក់បញ្ចូលបានទេ ដោយ​ហេតុថារយៈពេលនៃការបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីឈ្មោះបោះឆ្នោត ត្រូវធ្វើ​ចាប់ពីថ្ងៃទី១ ខែ តុលារហូតដល់ថ្ងៃទី៣១ ខែធ្នូជារៀងរាល់ឆ្នាំ។

លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា និកហ្វិច យល់ថា គ.ជ.ប មានសិទ្ធិ​ពេញលេញក្នុងការបដិសេធលើការស្នើសុំនេះ។ លោកបានឲ្យដឹងទៀតថា ៖ «ករណីនេះ អាចនឹងមានការចរចាផ្នែក​នយោបាយ ដែលនាំឲ្យលោក សម រង្ស៊ី មានសិទ្ធិឈរឈ្មោះបាន ដូចជាការស្នើសុំលើកលែងទោសកន្លងមក»។

លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបានលើកឡើងថា ការបដិសេធរបស់គ.ជ.បលើសំណើរស្នើសុំរបស់លោកសម រង្ស៊ីនេះ គឺបង្ហាញពីបរិយាកាសមិនល្អ ហើយក៏មានការលំបាកខ្លាំង ចំពោះគណបក្សប្រជាជនទៅវិញ នៅពេលដែល​លទ្ធផលនៃការបោះឆ្នោតចេញមក គណបក្សប្រឆាំងពុំទទួលស្គាល់។ លោកបានឲ្យដឹងថា ៖ «ខ្ញុំនៅតែសង្ឃឹមថា នៅមាន​ការចចារផ្នែកនយោបាយមួយសម្រាប់គាត់ ពីព្រោះរដ្ឋាភិបាលត្រូវការគណបក្សប្រឆាំង ដើម្បីបង្កើត​រដ្ឋាភិបាលនៅពេល​ដែលបោះឆ្នោតរួចហើយ ដូច្នេះលោកសម រង្ស៊ីនៅតែជាសិទ្ធិក្លាយជាតំណាងរាស្ត្រ»។

មនោរម្យព័ងអាំងហ្វូ ពុំអាចទំនាក់ទំនងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណកប្សសង្គ្រោះជាតិ ដើម្បីធ្វើការ​អត្ថាធិប្បាយ​បានទេ។

សូមរម្លឹកថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៣ បានសរសេរលិខិត​ជូន​លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីស្នើសុំឲ្យគជប បញ្ចូលឈ្មោះលោក ទៅក្នុងបញ្ជីអ្នកបោះឆ្នោត និងក្នុងបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ២០១៣ សម្រាប់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកណ្តាល។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប. ដែលមានសមាសភាព ៩ រូបបានសម្រេចលប់ឈ្មោះលោកសម រង្ស៊ីចេញពីបញ្ជីបោះឆ្នោត។ ការបល់ឈ្មោះនេះ ដោយសំអាងលើសាលដីការរបស់តុលាការកំពូល ទាក់ទិនទៅនឹងរឿង​បំផ្លាញតម្រុយបង្គោល​ព្រំដែន​កម្ពុជា-វៀតណាម៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...