ជូស្ទីន ប៊េប៊័រ និង​សេឡេណា ហ្គោមេស បាន​បែក​បាក់​គ្នា​ហើយ

ជាសត្យានុម័ត្រ របស់ធម្មជាតិ។​ គេអាចនឹងមានរូបរាងសង្ហា មានទ្រពធន និងមានឈ្មោះល្បី ... តែទីបំផុតក៏អាចនឹងត្រូវ គេបោះបង់ចោល នៅថ្ងៃណាមួយអញ្ចឹងដែរ។ ដំណើរផ្សងព្រេងយ៉ាងជូចត់ នៃសេចក្ដីស្នេហា របស់ជូស្ទីន ប៊េប៊័រ (Justin Bieber) អាចនឹងត្រូវបានសរសេរ ចេញជាចម្រៀងមួយបទ ដែលជូស្ទីន ប៊េប៊័រខ្លួនឯង ធ្លាប់ច្រៀងចម្រៀងបែបនេះរួចហើយ តែគឺនៅពេលស្នេហាទើបនឹងចាប់រូបរាង ដូចយ៉ាងបទ «ប៊េប៊ី (Baby)» និង «ប៊យហ្វ្រេន (Boyfriend)» ជាដើម។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 12, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាភាពបញ្ចប់នៃស្នេហាដំបូង របស់យុវជនជំទង់ទាំងពីរនាក់។ អ្នកចំរៀងល្បីជនជាតិកាណាដា ជូស្ទីន ប៊េប៊័រ បានត្រូវ​កញ្ញាសម្ដែងរូបស្អាត ជនជាតិអាមេរិកាំង នាង សេឡេណា ហ្គោមេស ចាកចេញចោល។


អ្នកចម្រៀងល្បី ជូស្ទីន ប៊េប៊័រ និង នាងសេឡេណា ហ្គោមេស។ រូបថត Universal / Island Records។

ជាសត្យានុម័ត្រ របស់ធម្មជាតិ។​ គេអាចនឹងមានរូបរាងសង្ហា មានទ្រពធន និងមានឈ្មោះល្បី ... តែទីបំផុតក៏អាចនឹងត្រូវ គេបោះបង់ចោល នៅថ្ងៃណាមួយអញ្ចឹងដែរ។ ដំណើរផ្សងព្រេងយ៉ាងជូចត់ នៃសេចក្ដីស្នេហា របស់ជូស្ទីន ប៊េប៊័រ (Justin Bieber) អាចនឹងត្រូវបានសរសេរ ចេញជាចម្រៀងមួយបទ ដែលជូស្ទីន ប៊េប៊័រខ្លួនឯង ធ្លាប់ច្រៀងចម្រៀងបែបនេះ​រួច​ហើយ តែគឺនៅពេលស្នេហាទើបនឹងចាប់រូបរាង ដូចយ៉ាងបទ «ប៊េប៊ី (Baby)» និង «ប៊យហ្វ្រេន (Boyfriend)» ជាដើម។

តាមគេហទំព័រ People.com ដែលបានបញ្ជាក់អះអាងពី ពត៌មានថ្មីបំផុតនេះ គឺកញ្ញាជំទង់ មកពីរដ្ឋតិចសាស ជាអ្នក​ចាក​ចេញពីយុវជនតារាចម្រៀងល្បី តែកំសត់ស្នេហ៍ ដោយប្រហែលជាមកពីនាងជាប់រវល់ខ្លាំងពេក ពីមុខជំនួញរបស់នាង។ ទស្សនាវដ្ដីតាមបណ្ដាញអាំងទែណែត បានស្រង់សម្ដីប្រភពមួយ មកនិយាយថា «នាងបានផ្ដាច់ចំណងមេត្រីភាព ពីជូស្ទីន តាំងពីមួយសប្ដាហ៍មកហើយ»។ មូលហេតុដែលជំរុញអោយសេឡេណា ហ្គោមេស (Selena Gomez) សំរេច​ចិត្តយ៉ាងដូច្នេះនោះ គេបាននិយាយបង្ហាញថា មកពីនាងជាប់ភារកិច្ចមមាញឹកច្រើន មានកាលវិភាគពិបាកចាត់ចែង និង​ប្រហែលជានាងចង់មានជីវិតថ្មីមួយ ដែលនៅឆ្ងាយពីការរំខាននៃប្រព័ន្ធផ្សព្វផ្សាយ។ ប្រភពនោះបានបន្ថែមថា «មិន​មែន​ជារឿងមួយស្រួលក្នុងចិត្តប៉ុន្មាននោះទេ តែទំនាក់ទំនងស្នេហានេះ វាត្រូវបានបញ្ចប់ហើយ។»

តើជូស្ទីន អាចសង្កត់ចិត្តខ្លួនឯងបានទេ ?

យុវជនម្ចាស់សំនៀង អាយុ១៨ឆ្នាំ ដែលលក់ថាសចម្រៀងបានរហូតជា ៣០លានថាសចម្រៀងនេះ ប្រហែលជាទើបតែ នឹង​ស្គាល់ទុក្ខសោកស្នេហាជាលើកទីមួយប៉ុណ្ណោះ បើទោះជាធា្លប់មានប្រវត្តិស្នេហ៍ ដ៏ពិបាកមួយមុននេះរួចមកហើយ ជាមួយនឹងនាង ចៀស្មីន វីលើហ្គាស (Jasmine Villegas) នៅឆ្នាំ២០១០។  ជូស្ទីន ប៊េប៊័រ បានចេញចងស្នេហ៍ជាមួយនឹង នាងសេឡេណា ហ្គោមេស ជាផ្លូវការចាប់ពីថ្ងៃទី២៧កុម្ភះឆ្នាំ២០១១កន្លងមក ហើយធ្លាប់ចេញមកជាមួយគ្នា នៅក្នុង​រាត្រី​សមោសរជាច្រើនរបស់ហូលីវូដ។

បើតាមញ៉ូយកប៉ុស្ដ៍ (New York Post) ម្ចាស់សំនៀងដ៏មានមន្ដស្នេហ៍របស់យើង ទំនងជាបានសង្កត់ចិត្តរបស់ខ្លួន និង​បានបើកទំព័រថ្មីមួយទៀត រួចរាល់ហើយ។ កាលពីថ្ងៃពុធទី០៧វិច្ឆិកាកន្លងទៅនេះ គេឃើញវត្តមានរបស់ជូស្ទីន នៅក្នុង​កម្មវិធីដើរបង្ហាញមូដមួយដ៏ធំ របស់ វិចធូរៀ សេក្រេត (Victoria's Secret) ហើយដូចជាបានប្រមែប្រមូល​នូវ​លេខទូរស័ព្ទ របស់ទេពធីតាៗ ដែលបានមកចូលរួម នៅពេលនោះថែមទៀតផង។

យើងនឹងនៅចាំមើល ថាតើទេពធីតាក្រោយ នៅក្នុងបេះដូង របស់ជូស្ទីនជាអ្នកណា? អាចជានារីមានសក់ពណ៍ទង់ដែង? ប្រហែលដែរ៕

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...