ជូស្ទីន បាយប៊ើរ បដិសេធទឹកប្រាក់រាប់លានផ្ដល់ដោយ ត្រាំ
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ សីហា ២០១៦
- កែប្រែចុងក្រោយ: August 07, 2016
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកប្រាក់ ៥លានដុល្លារ ជាខ្ទង់ចំណាយមួយ របស់ក្រុមឃោសនាបោះឆ្នោត របស់បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រៀមផ្ដល់ទៅឲ្យតារាចម្រៀង ជូស្ទីន បាយប៊ើរ (Justin Bieber) ដើម្បីឡើងមកច្រៀងឲ្យបេក្ខជន មកពីគណបក្សសាធារណរដ្ឋរូបនេះ សម្រាប់រយៈពេល៤៥នាទី។ ការប្រគុំតន្ត្រីនោះ នឹងមិនត្រូវយកទៅបកស្រាយ ជាលក្ខណៈនយោបាយឡើយ។ នេះបើតាមការអះអាង របស់អ្នកជិតដិតបំផុតរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេហទំព័រ «tmz.com» យកមករាយការណ៍។
ប៉ុន្តែតារាចម្រៀងល្បី បានច្រានចោលការស្នើសុំនោះ។ តើតារាចម្រៀងវ័យក្មេង ជាតិកាណាដា ជូស្ទីប បាយប៊ើរ មិនរសើបជើងធ្មេញ នឹងទឹកប្រាក់រាប់លានបែបនេះទេ ឬយ៉ាងណា?
បើតាមព័ត៌មានរបស់គេហទំព័រដដែលនោះ បានបង្ហើបឲ្យដឹងទៀតថា ភ្នាក់ងារគ្រប់គ្រងរបស់តារាចម្រៀង គឺជាអ្នកស្មោះស្ម័គ្រមួយរូប របស់បេក្ខនារីប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ដែលជាគូប្រជែងរបស់លោក ដូណាល់ ត្រាំ។ ភ្នាក់ងាររូបនោះ បានគម្រាមតារាចម្រៀង ថាខ្លួននឹងលាឈប់ ពីតួនាទីជាអ្នកគ្របគ្រងចាត់ចែង ឲ្យ ជូស្ទីន បាយប៊ើរ ទៀត ប្រសិនជាតារាចម្រៀង យល់ព្រមចូលខ្លួន ទៅក្នុងព្រឹត្តិការណ៍ណាមួយ ដែលផ្ដល់ប្រយោជន៍ទៅឲ្យលោក ដូណាល់ ត្រាំ។
សម្រាប់ទូរទស្សន៍បារាំង «BFMTV» វិញ បានអះអាងថា ទឹកប្រាក់ដ៏សម្បើមបែបនេះ មិនដែលត្រូវបានតារាចម្រៀង ទទួលបានពីមុនមកទេ។ ខណៈឯគេហទំព័រ «TMZ» វិញ បានបញ្ជាក់បន្ថែមទៀតថា តារាចម្រៀងមួយរូបទៀត ឈ្មោះ «Nick Jonas» ក៏ត្រូវបានក្រុមការងាររបស់លោក ដូណាល់ ត្រាំ អញ្ជើញឲ្យធ្វើការប្រគុំតន្ត្រីដូចគ្នាដែរ តែតារាចម្រៀងក្រោយនេះ បានផ្ដល់ចម្លើយ មិនខុសពី ជូស្ទីន បាយប៊ើរ ឡើយ៕