មីត រ៉ូមណី៖ «វាពិបាកណាស់» ដែល​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី USA

នៅក្នុងកិច្ចសម្ភាសជាលើកដំបូងមួយ ជាមួយនឹងបណ្ដាទូរទស្សន៍ ហ្វូស (Fox) បន្ទាប់ពីបរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីខែវិច្ឆិការឆ្នាំ២០១២ អតីតបេក្ខជនរបស់គណបក្សសារធារណរដ្ឋ មីត រ៉ូមណី (Mitt Romney) បានថ្លែងជាលើកដំបូងកាលពីថ្ងៃអាទិត្យនេះ រិះគន់លោកបារ៉ាក់ អូបាម៉ា (Barack Obama) ថា«វាជាខកចិត្តមួយ ដែលមិនបានទៅកាន់សេតវិមាន» ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងកិច្ចសម្ភាសជាលើកដំបូងមួយ ជាមួយនឹងបណ្ដាទូរទស្សន៍ ហ្វូស (Fox) បន្ទាប់ពីបរាជ័យនៅក្នុង ការបោះឆ្នោត ប្រធានាធិបតី កាលពីខែវិច្ឆិការឆ្នាំ២០១២ អតីតបេក្ខជនរបស់គណបក្សសារធារណរដ្ឋ មីត រ៉ូមណី (Mitt Romney) បាន​ថ្លែងជាកាលពីថ្ងៃអាទិត្យនេះ រិះគន់លោកបារ៉ាក់ អូបាម៉ា (Barack Obama) ថា«វាជាខកចិត្តមួយ ដែល​មិនបាន​ទៅ​កាន់​សេតវិមាន» ដើម្បីដោះស្រាយបញ្ហារបស់ប្រទេសជាតិ។


លោកមីត រ៉ូមណី អតីតគូរប្រជែងរបស់លោកអូបាម៉ា ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិទីពីរ។

«វាធ្វើអោយខ្ញុំរំខានចិត្តណាស់ ដែលមិនបាននៅទីនេះ និងនៅសេតវិមាន ដើម្បីធ្វើអ្វីដែលត្រូវធ្វើ» លោករ៉ូមណី បាន​បកស្រាយប្រាប់ នៅក្នុងទូរទស្សន៍ហ្វូស។ លោកបន្ថែមថា «វាពិបាកណាស់»។

មីត រ៉ូមណី បានរិះគន់យ៉ាងចាស់ដៃ ប្រធានាធិបតីជាប់ឆ្នោតលោកបារ៉ាក់ អូបាម៉ា ទៅលើការដោះស្រាយសំនុំរឿងថវិកា និងកញ្ចប់ប្រាក់ ៨៥ពាន់លានដុល្លា ដែលនឹងត្រូវចូលជាធរមាន នៅថ្ងៃសុក្រមុន បន្ទាប់ពីកិច្ចព្រមព្រៀង​ប្រកបដោយ​កំហុសមួយ រវាងពួកសមាជិកគណបក្សប្រជាធិបតេយ្យ និងសារធារណរដ្ឋ ក្នុងសភាជាន់ទាបមក។

«គ្មាននរណាគិតថា ទាំងនេះជាជោគជ័យ របស់ប្រធានាធិបតីនោះទេ» លោកបានបញ្ជាក់ដូច្នេះ។ តែអតីតបេក្ខជន​ធ្លាក់​ឆ្នោតរូបនេះ ក៏បានធ្វើស្វ័យទិះទៀន នៅក្នុងយុទ្ធានាការបោះឆ្នោតកន្លងមក ដោយបានទទួលស្គាល់ ពីសេចក្ដីប្រកាស​ដែលមិនគួរឲ្យមាន និងកង្វះប្រសិទ្ធភាព នៃពាក្សសម្ដីរបស់លោក ថ្លែងសម្រាប់ក្រុមសហគមន៍ជនភាគតិច នៅសហរដ្ឋ​អាមេរិក។

លោករ៉ូមណី បានធ្វើការប្រៀបធៀប ពីពេលធ្វើយុទ្ធនាការបោះឆ្នោត ដែលដូចទៅនឹងការឡើងលើ«ភ្នំដ៏ខ្ពស់» ហើយ​ធ្លាក់មក«វាលរាបយ៉ាងទាប»វិញ ខណៈដែលក្រោយមក លោកត្រូវបានផាត់ចេញសឹងតែទាំងស្រុង ពីការចាប់អារម្មណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយ។ គួររំលឹកថា នៅថ្ងៃទី៦ខែវិច្ឆិការ ឆ្នាំ២០១២ បេក្ខជនមកពីគណបក្សសារធារណរដ្ឋរូបនេះ ត្រូវ​បានដណ្ដើមជ័យជំនះដោយប្រធានាធិបតីផុតតំណែង លោកបារ៉ាក់ អូបាម៉ា បន្ទាប់ពីសង្គ្រាមឃោសនារកសម្លេងឆ្នោត អស់រយះពេលជាច្រើនខែ បូកផ្សំនឹងចំនួនទឹកប្រាក់យ៉ាងច្រើនសម្បើមជាងគេ សម្រាប់ចំណាយដល់ការយុទ្ធានាការ​បោះឆ្នោតនេះ។

សូមអានអត្ថបទផ្សាយផ្ទាល់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតនៅសហរដ្ឋអាមេរិក របស់មនោរម្យព័ងអាំងហ្វូ។

លោកបានសរុបសេចក្ដីមកថា «វាធ្លាប់ប្រើប្រាស់យ៉ាងច្រើន នូវថាមពល ជំនក់ចិត្ត និងបណ្ដាជនដែលនៅជុំវិញយើង។ ហើយនៅបន្ទាប់ពីនោះភ្លាមមក វាក្លាយជាអស់អ្វីរលីង»៕

--------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...