ជំនួប ហ្សេ២០៖ គាំទ្រគំរោងរបស់អ៊ឺរ៉ុប ដើម្បីកាត់បន្ថយវិបត្តិ

សហភាពអ៊ឺរ៉ុប ទទួលបានកាលពីថ្ងៃអង្គារទី១៩មិថុនា នូវការគាំទ្រពីសំណាក់ក្រុមមេដឹកនាំ ហ្សេរ២០ ដែលកំពុងជួបប្រជុំ នៅតំបន់ ឡូស កាប៊ូស (Los Cabos) នៃប្រទេសម៉ិចស៊ិច ទៅលើគំរោង ដែលនឹងជួយផ្គត់ផ្គង់ហិរញ្ញទានគោលនៃ ប្រព័ន្ធធនាគាររបស់អ៊ឺរ៉ុប ដែលជាទស្សនវិស័យមួយ ក្នុងការដោះស្រាយភ្លាមៗ វិបត្តិនៃប្រាក់បំណុល និងបង្កើតអោយមា នូវភាពទុកចិត្តឡើងវិញ។
ជំនួប ហ្សេ២០៖ គាំទ្រគំរោងរបស់អ៊ឺរ៉ុប ដើម្បីកាត់បន្ថយវិបត្តិ
ជំនួបហ្សេ២០ ដែលរួមមានប្រទេសដែលមានឧស្សាហកម្មជឿនលឿន និងប្រទេសសង្កេតការណ៍ផងដែរ។ Photo: AP
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១២
  • កែប្រែចុងក្រោយ: June 20, 2012
  • ប្រធានបទ: ពាណិជ្ជកម្មពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជារឿយៗ គោលគំនិតនៃ ការច្របាច់បញ្ចូលវិស័យធនាគារ ទៅជាផ្នែកមួយនៃអ៊ឺរ៉ុប ត្រូវបានគេលើកយកមកនិយាយ ដើម្បី ទំលាយភាពទាល់ច្រក ដែលជាបញ្ហា យ៉ាងចំរូងចំរាស់ រវាង បណ្ដារដ្ឋអធិបតេយ្យនៃអ៊ឺរ៉ុប និងធនាគារ ដោយហេតុថា រាល់ ការផ្ដល់ហិរញ្ញទាន ដ៏លើសលប់ទាំងឡាយ ទៅអោយខាងធនាគារ វាអាចបង្កអោយប្រាក់បំណុលសាធារណៈ រីកកាន់តែធំ ឡើងដែរ។

លោកប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា បានថ្លែងថាលោកយល់ ពីអារម្មណ៍​យ៉ាងប្រញាប់ប្រញាល របស់បណ្ដា ប្រទេសនៅអ៊ឺរ៉ុប និយាយពីពីវិធានការ ជាច្រើន ដើម្បីកាត់បន្ថយ «ជំងឺគ្រុនសន្ធំ»នេះ។ លោកបាននិយាយ នៅពេលដែល កិច្ចប្រជុំ ធ្វើបានពីរថ្ងៃមកហើយនេះ ថា «រាល់ជំហ៊ាននីមួយៗ ដែលអ៊ឺរ៉ុបដើរ គឺជាការស្វែងរក កាន់តែច្បាស់ទៅ នូវការ ច្របាច់បញ្ចូល ជៀសជាង ការបំបែកចេញ។»

លោកស្រី នាយិការមូលិធិ​រូបិយវត្ថុ​​អន្តរជាតិ គ្រឹស្ទីល ឡាហ្គាដ (Christine Lagarde) បានអបអរ គំរោងដែលកំពុងដាក់អោយ ដំណើរការនេះ ដោយរំពឹងថា «គ្រាប់ពូជនៃគំរោងទាំងនេះ ត្រូវបានគេដាំរួចហើយ»។ នៅលើ វិធានការ«ប្រញាប់ប្រញាល» និង«មានរយះពេលវែង»នេះ លោកស្រីបន្តថា «មិនជាអ្វីទេបើគំរោងនេះ ត្រូវចំណាយពេលច្រើនបន្តិចនោះ តែសំខាន់ គឺវា ត្រូវបានធ្វើ។»

ក្រុមមេដឹកនាំ នៃបណ្ដាប្រទេសដែលមានឧស្សាហកម្មជឿងលឿន ជាងគេក្នុងពិភពលោក ទាំង២០ នឹងរងចាំការប្រកាស របស់ ក្រុមប្រឹក្សារបស់អ៊ឺរ៉ុប នៅថ្ងៃ២៨និង២៩មិថុនា ដែលនឹងចង្អុលបង្ហាញ ពីដំណើរការនៃការច្របាច់បញ្ចូល អោយទៅជា សហព័ន្ធធនាគារមួយ។

បន្ទាប់មកទៀត គេរំពឹងថា នឹងមានកិច្ចប្រជុំ នៅថ្ងៃសុក្រនេះ នាទីក្រុងរ៉ូម នៃប្រទេសអ៊ឺតាលី រវាងមេដឹកនាំ ដែលមកពី ៤ប្រទេស របស់អ៊ឺរ៉ុប៖ បារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) - អាឡឺម៉ង់ លោកស្រី អង់ជឺឡា មែរគែល (Angela Merkel) - អ៊ឺតាលី លោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) និងអេស្ប៉ាញ លោក ម៉ារីយ៉ាណូ រ៉ាជយ (Mariano Rajoy)។ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានលើកឡើងពី ការដែលអាចមាន កិច្ចព្រមព្រៀងមួយ របស់អ៊ឺរ៉ុប។ លោក បានថ្លែងឡើងថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងដំណើរការនេះ ព្រោះទស្សនវិស័យនៃការជួយគ្នា និងការទទួលខុសត្រូវ រួមគ្នា ទៅលើការធ្វើអោយកើនឡើងនៃសេដ្ឋកិច្ច និងសហព័ន្ធធនាគារ មានការទាក់ទងគ្នាជាចាំបាច់ ហើយយើងគិតថា នឹងមានកិច្ចព្រមព្រៀងមួយ។»

លោកប្រធានាធិបតីបារាំង បានទទួលស្គាល់ពីការទទួលខុសត្រូវ របស់បណ្ដាប្រទេសអ៊ឺរ៉ុប នៅក្នុងការដោះស្រាយ វិបត្តិ នៃប្រាក់បំណុល ហើយបានប្រកាសថា មូលិធិរូបិយវត្ថុ​​អន្តរជាតិ មិនមានតួនាទី ក្នុងការផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុ នៃតំបន់ ចាយលុយអ៊ឺរ៉ូនោះទេ បើទោះជាមូលិធិនេះបានរួមចំណែកក្ នុងការដោះស្រាយវិបត្តិ នៅប្រទេសក្រិចក៏ដោយ។ លោកបាន បន្តថា បារាំងនិងអាឡឺម៉ង់ យល់យ៉ាងច្បាស់ថា ចម្លើយក្នុងការដោះស្រាយវិបត្តិរបស់ប្រាក់អ៊ឺរ៉ូ នឹងមិនអាចមានកើត ពីអ្នក ដែលនៅខាងក្រៅតំបន់នេះបានឡើយ។

នៅក្នុងសេចក្ដីប្រកាសចុងក្រោយមួយ របស់ជំនួបហ្សេ២០ បានបញ្ចាក់ថា ប្រទេសនៅក្នុងតំបន់ចាយលុយអ៊ឺរ៉ូ ត្រូវគេសុំ អោយចាត់វិធានការ នយោបាយសំខាន់ៗ ដើម្បីរក្សាអោយបាននូវ ដំណើរទៅមុខ និងលំនឹងរបស់តំបន់ចាយលុយអ៊ឺរ៉ូ ដែល រួមមានទាំងរបៀបរបបគ្រប់គ្រង នៃទីផ្សារហិរញ្ញវត្ថុ ដោយត្រូវទំលាយអោយបានភាពទាល់ច្រក នៃបញ្ហារវាងបណ្ដារដ្ឋ អធិបតេយ្យនៃអ៊ឺរ៉ុប និងធនាគារ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...