Psy ធ្វើ​អោយ MTV EMA 2012 រំជួយ​នៅ​អ៊ឺរ៉ុប​ជា​មួយ «Gangnam Style»

ជាការសម្ដែងផ្ទាល់ដែល ចាប់ផ្ដើមតាំងពីនៅខាងក្រៅឆាកសម្ដែង ជាមួយនឹងការចូលរួមគួរអោយអស់សំណើចរបស់ ដេវីដ ហាស្សហូហ្វ (David Hasselhoff) មុននឹងដើរចូលទៅខាងក្នុង ដែលមានការរៀបចំយ៉ាងធំសម្បើម ពីមុខអេក្រង់ដ៏ធំ។ គួរបញ្ជាក់ថា ចំរៀងដែលមានក្បាច់រាំ Gangnam Style របស់ព្សាយ បានទទួលចំណាត់ថ្នាក់លេខមួយ នៅប្រទេសបារាំង ក្នុងខែចុងក្រោយនេះ ជាមួយនឹង ជាង១២ ០០០ថាសលក់ដាច់ ក្នុងមួយសប្ដាហ៍។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: November 13, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចំរៀងរបស់ប្រទេសកូរ៉េខាងត្បូង ព្សាយ (Psy) បានធ្វើអោយរំជួយ ពិភពពានរង្វាន់ របស់​អ៊ិមធីវី អ៊ឺរ៉ុប ប្រចាំឆ្នាំ២០១២ (MTV Europe Music Awards 2012) កាលពីថ្ងៃអាទិត្យទី១១វិច្ឆិកាកន្លងទៅ។


រូបចម្លងចេញពីវីដេអូចម្រៀង របស់ព្សាយ។

ជាការសម្ដែងផ្ទាល់ដែល ចាប់ផ្ដើមតាំងពីនៅខាងក្រៅឆាកសម្ដែង ជាមួយនឹងការចូលរួមគួរអោយអស់សំណើចរបស់ ដេវីដ ហាស្សហូហ្វ (David Hasselhoff) មុននឹងដើរចូលទៅខាងក្នុង ដែលមានការរៀបចំយ៉ាងធំសម្បើម ពីមុខអេក្រង់ដ៏ធំ។ គួរ​បញ្ជាក់ថា ចំរៀងដែលមានក្បាច់រាំ Gangnam Style របស់ព្សាយ បានទទួលចំណាត់ថ្នាក់លេខមួយ នៅប្រទេសបារាំង ក្នុងខែចុងក្រោយនេះ ជាមួយនឹង ជាង១២ ០០០ថាសលក់ដាច់ ក្នុងមួយសប្ដាហ៍។ ប៉ុន្ដែចំនួននេះ បានធ្លាក់មកចំណាត់ថ្នាក់​លេខពីរ បន្ទាប់ពីចម្រៀងភាពយន្ដ «មេឃរលំ» របស់ជេម្ស ប៊ន ២០១២ ចេញមកលក់ក្នុងទីផ្សារដែរ។

អ្នកចម្រៀងព្សាយ បានទាក់ទាញអ្នកស្ដាប់អ្នកទស្សនា ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងនៅលើពិភពលោក អោយ​ឈ្លក់​នឹងក្បាច់រាំរបស់គាត់។ នៅលើទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ចំរៀង "Gangnam Style" របស់ព្សាយ ត្រូវ​បាន​មនុស្សចូលទៅមើលប្រមាណជា ៧០០លាននាក់។ មិនត្រឹមតែប៉ុណ្ណោះ ចំរៀង "Gangnam Style"នេះ បានរក្សា​ចំណាត់​ថ្នាក់ទីមួយរបស់ខ្លួន បានជាច្រើនសប្ដាហ៍ទៀតផង ជាមួយនឹង ២៥៥ ០០០ថាស ត្រូវបានលក់ដាច់ កាលពីសប្ដាហ៍​មុន។ នេះយើងមិនទាន់និយាយដល់ ថាសចំរៀងដែលមានតែចំរៀងនេះមួយ ហើយត្រូវបានលក់ដាច់ជាច្រើន​លានថាស​រួចមកហើយ នៅលើពិភពលោកនោះផងទេ។

ចម្រៀង"Gangnam Style" ត្រូវបានគេស្គាល់ពីភាពកំប្លែង និងចង្វាក់រាំរបស់វា ដែលមានការរៀបចំក្រឡាយ៉ាងចំលែក តែមិនពិបាកនឹងរាំតាមនោះទេ។ ចម្រៀងនេះ និយាយរៀបរាប់ ជីវិតរស់នៅ ក្នុងសង្កាត់មួយ  "Gangnam" របស់ពួកអ្នកមាន នៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ប្រព័ន្ធផ្សព្វផ្សាយធំៗ ក្នុងពិភពលោក ជាពិសេសនៅអាមេរិក អង់គ្លេស និងនៅ​បារាំង បានយកចិត្តទុកដាក់ ធ្វើរបាយការណ៍ពីចម្រៀងនេះ ដោយបានវាយតំលៃថា ជា«ចម្រៀងសណ្ដំ»អោយគេចូលចិត្ត និងជា​ភាពជោគជ័យ​មួយ។

សូមអញ្ជើញលោកអ្នក មកទស្សនាការសម្ដែងរបស់ ព្សាយ នៅអ៊ិមធីវី អ៊ឺរ៉ុប ប្រចាំឆ្នាំ២០១២ ដូចតទៅ៖

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...