អាច​«វ៉ា»​បាន​ឬ​ទេ? មើល​អេក្រង់​ដ៏ធំ​ពី​ក្រោយ​រថយន្ដ​នេះ​សិន!

នៅប្រទេសអាហ្សង់ទីន ក្រុមហ៊ុនសាមស៊ុង (Samsung) បានសម្រេចចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយ​បំពាក់ នៅខាងក្រោយរថយន្ដធុនធ្ងន់នីមួយៗ នូវអេក្រង់ទូរទស្សន៍ដ៏ធំ ដើម្បីឲ្យអ្នកបើកបរផ្សេងទៀត អាច​ដឹង​ពី​ផ្លូវ​ខាង​មុខ ថាតើពួកគេអាច«វ៉ា»បានឬអត់។
ប្រព័ន្ធ«Safety Truck» ដែលដាក់កាម៉េរ៉ាវីដេអូខាងមុខ ដើម្បីបញ្ចេញរូបភាព នៅខាងក្រោយ ជាដំណឹងដោយអ្នកបើកបរផ្សេងទៀត។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 21, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធសុវត្ថិភាព នៃការប្រើប្រាស់ទ្រូងផ្លូវមួយ ដែលមានឈ្មោះជាភាសាអង់គ្លេស «Safety Truck» ត្រូវបាន​បង្កើត​ឡើង នៅប្រទេសអាហ្សង់ទីន ដែលសម្បូរទៅដោយគ្រោះថ្នាក់ចរាចរណ៍ សឹងជារៀងរាល់ម៉ោង។ ហើយ​គឺក្រុមហ៊ុនបច្ចេកវិទ្យា «សាមស៊ុង» របស់ប្រទេសកូរ៉េខាងត្បូង ជាអ្នកសិក្សា និងអភិវឌ្ឍន៍ពីប្រព័ន្ធ​សុវត្ថិភាព​នេះ មុននឹងដាក់ឲ្យប្រើប្រាស់ នៅក្នុងប្រទេស។

មិនសូវខុសគ្នាប៉ុន្មាន ពីការដាក់អេក្រង់វីដេអូក្នុងរថយន្ដ ឲ្យអ្នកបើកបរអាចមើលឃើញ ពីផ្លូវខាងក្រោយ​របស់​ខ្លួននោះទេ គ្រាន់តែប្រព័ន្ធនេះ ធ្វើបញ្ច្រាសមកវិញ គឺចង់ឲ្យអ្នកបើកបរ ពីក្រោយរថយន្ដធុនធ្ងន់ មើលឃើញ​ឲ្យច្បាស់ ពីផ្លូវដែលនៅខាងមុខ មុននឹងសម្រេចចិត្ត ថាតើអាច«វ៉ា»បាន ឬអត់។

នៅក្នុងប្រព័ន្ធនេះ ក្រុមហ៊ុនបានបំពាក់កាម៉េរ៉ាវីដេអូមួយ នៅមុខរថយន្ដធុនធ្ងន់ ហើយបញ្ជូនរូបភាព​ដែល​ចាប់​បាន ពីផ្លូវថ្នល់ខាងមុខ ទៅឲ្យអេក្រង់ទូរទស្សន៍ចំនួន៤ បំពាក់នៅផ្នែកក្រោយ នៃរថយន្ដធុនធ្ងន់នោះ។ រូបភាព​នៅលើអេក្រង់ទាំងបួន នឹងត្រូវផ្គុំទៅជារូបភាពតែមួយ ដែលកាម៉េរ៉ាថតបាន​ (ដូចយើងឃើញ​ផ្ទាល់ភ្នែក​ដូច្នេះ)។ កាម៉េរ៉ា​វីដេអូ​នេះ ក៏​មានសមត្ថភាពអាចចាប់រូបភាព នៅពេលយប់ងងឹតដែរ។

រហូតមកដល់ថ្ងៃនេះ រថយន្ដធុនធ្ងន់ចំនួន៦ ត្រូវបានបំពាក់ដោយប្រព័ន្ធ «Safety Truck»នេះ ហើយកំពុងដាក់​ឲ្យ​សាកល្បង ដំណើរការ ដើម្បីពិនិត្យមើលពីប្រសិទ្ធិភាពរបស់វា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...