អ្នកវិភាគ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង ព្រោះ​វិធានការ​អាជ្ញាធរ​ខ្សោយ

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។ លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: April 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បូកផ្សំនឹងមូលហេតុមួយចំនួន ដែលបង្កឡើងដោយការបើកបរ មិនគោរពច្បាប់ចរាចរណ៍នោះផង តែចំពោះអាជ្ញាធរ​វិញហាក់មិនបានចាប់អារម្មណ៍ និងចាត់វិធានការឲ្យបានម៉ត់ចត់ទៅលើ អ្នកមិនគោរពច្បាប់ទាំងនោះទេ។  លោក យ៉ង់ គីមអេង អ្នកវិភាគឯករាជ្យខាងបញ្ហាសង្គម និងជាប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានបញ្ជាក់នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោស​ទណ្ឌកម្ម​ទៅតាមច្បាប់ដែលបានកំណត់។


គ្រោះថ្នាក់ចរាចរណ៍មួយ នៅថ្ងៃ១០​ ខែមេសា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

គ្រោះថ្នាក់ចរាចរណ៍ - តាមរបាយការណ៍បឋមបានបង្ហាញឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៦មេសា មាន​គ្រោះថ្នាក់ចរាចរណ៍ចំនួន១៤៨ករណីកើតឡើង ក្នុងនោះបានបណ្តាលឲ្យមនុស្ស៣៨នាក់បានស្លាប់ និង៣០៦នាក់​ផ្សេងទៀតរងរបួស។ ខេត្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តបន្ទាយមានជ័យ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត និងបាត់ដំបងជាដើម។

មូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានរបាយការណ៍នោះឲ្យដឹងទៀតថា ដោយ​សារ​តែ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកលឿនហួសកំណត់ ការជែងគ្នា ការបត់មិនប្រុងប្រយ័ត្ន និងបើកបរ​ក្នុង​ស្ថានភាពស្រវឹងស្រវឹងជាដើម។

លោក យ៉ង់ គិមអេង អ្នកវិភាគសង្គមឯករាជ្យ និងប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​ហៅ​កាត់ថា (PDP) បានលើក​ឡើងថា កត្តារួមផ្សំធំជាងគេ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបញ្ហាគ្រឿងស្រវឹង និង​កង្វះវិធានការណ៍របស់អាជ្ញាធរ ក្នុងការប្រឆាំងគ្រោះថ្នាក់ចរាចរណ៍នេះ ដែលកើតឡើងជារៀងរាល់ឆ្នាំ។ កត្តាមួយ​ចំនួនទៀតក៏បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដែរ ដូចជាការបើកបរដោយហួសល្បឿនកំណត់ និងការចេញ​ប័ណ្ណ​បើកបរឱ្យអ្នកដែលមិនទាន់យល់ពីច្បាប់ចរាចរណ៍ជាដើម។

លោក យ៉ង់ គិមអេងបានដាក់បន្ទុកទៅលើ សមត្ថកិច្ចប៉ូលីសថា៖ «ការបើកបរដោយមានជាតិអាល់កុល តែងបង្ក​ឲ្យ​មានគ្រោះថ្នាក់ ដឹងលឺទាំងអស់គ្នា ប៉ុន្តែអាជ្ញាធរអត់មានវិធានការណ៍ចំពោះបញ្ហាហ្នឹង»។

លោកបានពន្យល់ពីវិធានការមួយចំនួន ដូចជាអាជ្ញាធរប៉ូលីស គួរតែត្រួតពិនិត្យជាតិអាល់កុល​ទៅលើអ្នកបើកបរ​ក្នុង​ពេលបើកបរ អោយបានតឹងរឹង។ ប្រសិនបើអាជ្ញាធរដូចជាប៉ូលីសចរាចរណ៍ ត្រួតពិនិត្យអោយបានត្រឹមត្រូវ ប្រហែល​ជាបញ្ជៀសបញ្ហាគ្រោះថ្នាក់នេះបានជាច្រើន។ ជាពិសេសត្រូវតែធ្វើការផាកពិន័យ ឬក៏ដាក់ទោសទណ្ឌកម្ម​ទៅ​តាម​ច្បាប់ដែលបានកំណត់ ដើម្បីធ្វើឲ្យមានការរាងចាល និងការពារសុវត្តិភាពរបស់ប្រជាពលរដ្ឋ ដែល​មានបំណងចង់​ដើរលេងសប្បាយជាមួយគ្រួសារក្នុងរដូវបុណ្យទាន៕

---------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...