អាហ្សង់ទីន៖ ក្រមុំ​ជំទង់​មួយ​រូប ជាប់​ឃុំ​ក្នុង​ចំណត​ឡាន​៩ឆ្នាំ

«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់​មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយ​ក្បាល​ទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជាហេតុការណ៍ដ៏រន្ធត់មួយ» នេះជាពាក្យឧទានឡើង របស់ក្រុមភ្នាក់ងារនគរបាល អាហ្សង់ទីន។ ក្មេងស្រីជំទង់​មួយរូប ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាងត្រូវបានជាប់ឃុំ ជាមួយនឹងសត្វស្វាមួយក្បាល និងសត្វឆ្កែមួយ​ក្បាល​ទៀត អស់រយៈពេល៩ឆ្នាំ នៅក្នុងរោងចំណតរថយន្ដមួយ ឈ្មោះ ប៊ូអើណូស អ៊ែរ (Buenos Aires)។


រូបភាពច្រវ៉ាក់ និមិត្តសញ្ញានៃការបង្ខាំង។ (រូបថត MONOROOM.info/ D.KEO)

បង្ខាំងខ្លួន - ជាមួយនឹងចំណីអាហារ ដែលមានត្រឹមតែនំប៉័ងនិងទឹកប៉ុណ្ណោះនោះ នាងក្រមុំអាយុ១៥ឆ្នាំ ត្រូវបាន​នគរបាលរំដោះចេញមក ជាមួយនឹងទម្ងន់ខ្លួនប្រមាណជា២០គីឡូក្រាមប៉ុណ្ណោះ។ ពីក្នុងមន្ទីរពេទ្យ ដែលនាង​កំពុង​សម្រាកព្យាបាលនៅពេលនេះ នាងបាននិយាយថា នាងត្រូវបានគេអនុញ្ញាតឲ្យចេញក្រៅតែពីរដងប៉ុណ្ណោះ តាំងពី​៩ឆ្នាំមកនោះ។ ក្រុមគ្រូពេទ្យបានឲ្យដឹងថា នាងរងនូវកង្វះជីវជាតិយ៉ាងច្រើន ដែលបង្កឲ្យរូបរាងកាយរបស់នាង មិន​មានភាពលូតលាស់អ្វីឡើយ ប្រៀបទៅក្មេងស្រីដទៃដែលមានអាយុស្របាលនាង។

ដោយបាត់ដំណឹងអស់រយៈកាល៩ឆ្នាំ បងស្រីអាយុ១៨ឆ្នាំរបស់នាង បានដើរស្វែងរកដំណឹងពីប្អូនស្រីរបស់ខ្លួន​នៅ​គ្រប់​ច្រក​ល្ហក ហើយបានរាយការណ៍ប្រាប់នគរបាល បន្ទាប់ពីដឹងពីស្នាមដានរបស់ប្អូនស្រី នៅក្នុងរោងចំណត​ឡាន​នោះ។

បើតាមសារព័ត៌មានក្នុងស្រុក ឈ្មោះ ក្លារាំង (Clarin) បានធ្វើសេចក្ដីរាយការណ៍ថា នៅលើរាយកាយរបស់នាង​ក្រមុំ​វ័យជំទង់រូបនេះ ដិតដាមទៅដោយស្លាកស្នាម និងស្នាមរលះរលួយ រលាក។ល។ នាងត្រូវបានចង់ជាប់​នឹងច្រវាក់ជា​ញឹកញយ ដើម្បីរារាំងកុំឲ្យនាងរត់គេចខ្លួនរួច។ រីឯសារព័ត៌មានមួយទៀត ឈ្មោះ អែល ឌីយ៉ា (El Dia) ក៏បានបញ្ជាក់ ប្រហាក់ប្រហែលនេះដែរថា៖ «នាងមិនមានសិទ្ធិញ៉ាំអ្វីឡើយ បើសូម្បីត្រឹមចេក ដែលគេបោះទៅឲ្យសត្វស្វា​នៅ​ក្បែរ​នោះ»។

នៅឆ្នាំ២០០១ ម្ដាយបង្កើតរបស់នាង បានប្រគល់នាងតូចទៅឲ្យប្ដីប្រពន្ធមួយគូចិញ្ចឹម ដោយហេតុមកពីខ្លួនគ្មាន​សមត្ថភាពក្នុងការចិញ្ចឹមកូនទី៨ នេះ។ នៅក្នុងឆ្នាំដំបូងៗ នាងតូចតែងត្រូវបានគ្រួសារបង្កើតចេញចូល ឧស្សាហ៍​ទៅមើលជារឿយៗ។ ប៉ុន្តែការចេញចូលទៅមើលនេះ ត្រូវបានហាមឃាត់ទាំងស្រុងនៅឆ្នាំ២០០៥ ដោយគ្រួសារ​ដែលទទួលនាងតូចទៅចិញ្ចឹម។

ឪពុកម្ដាយចិញ្ចឹមដែលទទួលនាងតូចទៅចិញ្ចឹម ជាសមាជិករបស់ក្រុមសាសនា សាំងម័រ (Sainte-Mort មានគេ​គោរពច្រើន នៅទ្វីបអាមេរិកខាងត្បូង) តែត្រូវបានព្រះវិហារសាសនាគ្រឹស្ត៍ ចាត់ទុកថា ជាអ្នកប្រឆាំងឬមិនជឿ​ព្រះជាម្ចាស់ទេ។ ប្ដីប្រពន្ធទាំងពីរនាក់នេះ ត្រូវបានឃាត់ខ្លួនដើម្បីធ្វើការស៊ើបអង្កេត ពីបទធ្វើទារុណកម្ម បង្ខាំង​ខ្លួនខុសច្បាប់ និងបង្កឲ្យមានទាសភាព៕


សាសនា ស៊ាំង ម័រ នៅអាមេរិកឡាទីន

-----------------------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...