សុគត ព្រោះ​ផ្តល់​ឱវាទ​ដល់​កូន​សិស្ស​អង្គ​ឯង

ព្រះសង្ឃជាគ្រូសូត្រឆ្វេង នៃវត្តសាមគ្គីរង្សីមួយអង្គ ត្រូវបានព្រះសង្ឃមួយអង្គទៀតធ្វើគុត ដោយចាក់នឹងកំបិទមុតស្រួច នៅចំបំពង់ក បណ្ដាលឲ្យសុគតមួយរំពេច។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ១២មករា ២០១៥
  • កែប្រែចុងក្រោយ: January 13, 2015
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រះ​តេជគុណ ថាច់ ខាន់ គ្រូ​សូត្រ​ឆ្វេង​នៃ​វត្ត​សាមគ្គី​រង្សី ដែល​តែង​តែ​ផ្តល់​ដំបូន្មាន​ដល់ ភិក្ខុ​សង្ឃ សាមណេ​តូចៗ និង​តែង​តែ​ទេសនា​ជូន​ញាតិ​ញោម ដែល​មក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​វត្ត​នេះ ជា​រៀង​រាល់​យប់ ត្រូវ​បាន​ភិក្ខុ​សង្ឃ​ដែល​ជា​សិស្ស​របស់​ព្រះ​តេជគុណផ្ទាល់​ ធ្វើ​គុត​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​មករា ឆ្នាំ ២០១៥ នា​ម៉ោង​៨ម្សិល​ម៉ិញ​នេះ។

ហេតុការណ៍​នេះ​ត្រូវ​បាន​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ព្រះ​តេជគុណ សៀង សុវណ្ណារ៉ា មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យអាំងហ្វូ​ថា ព្រះ​សង្ឃ លី ទ្វឹង ព្រះ​ជន្ម​១៨​វស្សា (ជន​បង្ក​ហេតុ) ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម តែង​តែ​លេង​សើច​ប្រលែង​គ្នា នៅ​ក្នុង​វត្ត​ជា​មួយ​ព្រះ​សង្ឃ​ដទៃ​ទៀត ជា​ច្រើន​លើក​ច្រើន​សារ ដែល​ខុស​នឹង​វិន័យ​សង្ឃ។ ដោយ​សារ​ទង្វើ​បែប​​នេះ​​ហើយ​ បាន​ជា​ព្រះ​តេជគុណ ថាច់ ខាន់ គ្រូ​សូត្រ​ឆ្វេង​ព្រះ​ជន្ម ៣៧ វស្សា (ជន​រង​គ្រោះ) ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម​ដែរ​នោះ បាន​ហាម​ឃាត់ និង​ទូន្មាន​ប្រដៅ​មិន​ឲ្យ​ព្រះភិក្ខុ លី ទ្វឹង ប្រលែង​គ្នា ឬលេង​សើច​ច្រើន​ដូច្នេះ​ពេក​នោះ​ទេ ព្រោះ​ខ្លួន​ជា​សង្ឃ​ត្រូវ​គោរព​តាម​ធម៌​វិន័យ​របស់​ព្រះ​ពុទ្ធ​សាសនា។

ការហាមឃាត់នេះ ចេះតែកើតមានដដែលៗចំពោះតេជគុណ លី ទ្វឹង ពីលោកគ្រូសូត្រឆ្វេងរបស់ខ្លួន។ រហូត​ដល់ព្រះតេជគុណ ថាច់ ខាន់ បានមើលឃើញថា កែលែងកើតទៅហើយនោះ ក៍និមន្តហៅព្រះភិក្ខុ លី ទ្វឹង មក​ទូន្មាននៅកន្លែងដែលព្រះតេជគុណគង់នៅតែម្តង។ ប៉ុន្តែនៅពេលដែលលោកគ្រូសូត្រឆ្វេងអង្គដដែលនេះ មិន​ទាន់បានទូន្មានប្រដៅផង ក៍ស្រាប់តែ ព្រះសង្ឃ លី ទ្វឹង យកកំាបិតមកចាក់ចំបំពង់កគ្រូរបស់ខ្លួន ធ្វើឲ្យដាច់​បំពង់​ខ្យល់ហូរឈាមដាបពេញកុដ្ឋសុគត់មួយពព្រិចភ្នែកតែម្តង។

ព្រះតេជគុណ សៀង សុវណ្ណារ៉ា បានបន្ថែមថា ហេតុការណ៍នេះទំនងជាតេជគុណ លី ទ្វឹង មានការគំគួន និង​ប៉ងទុកជាយូមកហើយ ព្រោះខឹងនឹងការទូន្មានរបស់លោកគ្រូសូត្រឆ្វេង ដែលតែងតែស្តីបន្ទោសនូវទង្វើរបស់​ខ្លួននោះឯង។

តាមការបញ្ជាក់របស់សមត្ថកិច្ចនៅសង្កាត់ស្ទឹងមានជ័យថា ព្រះតេជគុណ ថាច់ ខាន់ ជាគ្រូសូត្រឆ្វេងរបស់វត្ត​សាមគ្គីរង្សី និងជាសង្ឃទទួលបន្ទុកគ្រប់គ្រងផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់។ ចំពោះព្រះសង្ឃណា ដែល​ប្រព្រឹត្តទោសកំហុស ព្រះតេជគុណអង្គនេះ ជាអ្នកទូន្មានប្រដៅឲ្យត្រឡប់ដើរទៅរកផ្លូវត្រូវវិញ។

មន្ត្រីដដែលនោះ បានបន្ថែមថាក្រុមសមត្ថកិច្ចបានចាប់ខ្លួនព្រះសង្ឃល្មើស លី ទ្វឹង បាននៅក្នុងផ្ទះរបស់​ប្រជា​ពលរដ្ឋនៅជិតវត្តនេះ ដោយព្រះតេជគុណបានរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងផ្ទះរបស់គេ។ នៅពេលនេះ សមត្ថកិច្ច​កំពុងធ្វើការសួរនាំព្រះតេជគុណអង្គនេះ ដើម្បីកសាងសំនុំរឿងទៅថ្នាក់លើ។

រីឯសាកសពតេជគុណ ថាច់ ខាន់ វិញ ត្រូវបានព្រះសង្ឃនៅវត្តសាមគ្គីរង្សី និងប្រជាពលរដ្ឋនៅតំបន់នោះ រៀបចំ​ពិធីបុណ្យតាមប្រពៃណីនៅក្នុងវត្តដែលកើតហេតុនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...