ធ្លាប់ជាប់គុក២ដង មកគាស់ផ្ទះលួចទៀត ស្រាប់តែម្ចាស់ផ្ទះភ្ញាក់ទាន់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 17, 2015
- ប្រធានបទ: ចោរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទោះបីជាដឹងថា នៅពេលលួចគេ ត្រូវមានការប្រុងប្រយ័ត្ន ព្រោះពេលបានវាគ្រាន់ ពេលគេទាន់វាក្រែលក៏ដោយ ក៏នៅតែបន្តសកម្មភាព របស់ខ្លួនបន្តទៀត ដោយគ្មានក្រែងរអា។ ជនសង្ស័យវ័យក្មេងម្នាក់ ត្រូវបានក្រុមអាជ្ញាធរ ស្គាល់ឈ្មោះថា រឹម សុវណ្ណារ៉ុង អាយុ ២១ ឆ្នាំ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងធ្លាប់បានជាប់គុក ២លើករួចមកហើយ។ បូកទាំងលើកនេះ នេះជាការចាប់ខ្លួនលើកទី៣។
នគបាលប៉ុស្ត៍ឬស្សីកែវ បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០១៥។ មុនពេលកើតហេតុ ជនល្មើសបានគាស់ទ្វារ ចូលក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅផ្លូវលេខ១០៥ ភូមិបឹងសាឡាងសង្កាត់ ឬស្សីកែវខណ្ណ័ ឬស្សីកែវ រាជធានីភ្នំពេញ ហើយទើបតែលួចបាន ទូរសព្ទ័ ២គ្រឿងធុន ណូគាx២មួយ និងមិតហ្វូនមួយគ្រឿង ស្រាប់តែម្ចាស់ផ្ទះ ដែលមិនប្រាប់ឲ្យដឹង ពីអត្តសញ្ញាណនោះ បានភ្ញាក់ទាន់ នៅពេលធ្វើសកម្មភាព។
មន្ត្រីសមត្ថកិច្ចរូបនោះ បានថ្លែងបន្តថា ម្ចាស់ផ្ទះបានស្រែកឆោឡោ ឲ្យអ្នកជិតខាងជួយ ខណៈពេលកម្លាំងបញ្ជាការពារ កំពុងដើល្បាតនៅពេយប់ បានសហកាជាមួយអ្នកភូមិ បឹងសាឡាង ចាប់បានចោរ ដែលរត់គេចចេញ ពីផ្ទះជនរងគ្រោះមក។ បន្ទាប់ពីស្ទាក់ជាប់ខកខ្លួននោះ ជនសង្ស័យត្រូវបានអ្នកភូំមិប្រគល់ខ្លួន ទៅឲ្យសមត្ថកិច្ច យកទៅឃុំខ្លូន ជាបណ្តោះអាសន្ននៅប៉ុស្តិ៍ ដើម្បីសួរនាំបញ្ជូនសុំនុំរឿងទៅតាមផ្លូវច្បាប់៕