កម្ពុជាចូលរួមក្នុងទិវា«គ្រូសារអាស៊ាន» នៅបារាំង
- ដោយ: ក. ចិន្ដា អត្ថបទ - យកការណ៍៖ ក.ចិន្តា ([email protected]) - បារីស ថ្ងៃទី ១៦ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 17, 2015
- ប្រធានបទ: ខ្មែរនៅបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពិតទៅ កម្មវិធី«ទិវាគ្រួសារអាស៊ាន (Asean Family Day)»នេះ មិនមែនទើបនឹងរៀបចំធ្វើ នៅក្នុងឆ្នាំនេះនោះទេ ប៉ុន្តែវាត្រូវបានក្រុមប្រទេសទាំង១០ ឆ្លាស់គ្នាធ្វើម្នាក់ម្ដងៗ ជារៀងរាល់ឆ្នាំ។ រីឯឆ្នាំនេះ កម្មវិធីនេះ ត្រូវបានប្រទេសភូមា ទទួលបន្ទុកជាអ្នករៀបចំ កាលពីថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងទីក្រុង ដ្រាវៃ (Draveil - 91210) ភាគខាងត្បូងនៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។
ក្នុងកម្មវិធី ដែលតែងប្រារព្ធឡើងនៅខែមិថុនា (ជារៀងរាល់ឆ្នាំ) នោះ ប្រទេសអាស៊ានទាំង១០ ត្រូវបានអញ្ជើញ ឲ្យតម្លើងជាស្តង់របស់ខ្លួន និងដាក់ដោតជាទង់ជាតិ តំណាងប្រទេសរៀងៗខ្លួន ដើម្បីឲ្យអ្នកចូលរួមទាំងឡាយ បានស្គាល់។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺសម្រាប់ប្រទេសនីមួយៗ មានការរៀបចំនូវម្ហូបចំណី សម្រាប់ដាក់តាំង និងដើម្បីផ្លាស់ប្តូរគ្នាទទួលទាន ដោយមិនគិតប្រាក់។
ប៉ុន្តែបើអ្នកចូលរួមទាំងអស់ ត្រូវបានអញ្ជើញឲ្យភ្លក្សម្ហូបចំណី ដោយមិនគិតប្រាក់នោះ តែមន្ត្រីទូត នៃប្រទេសនីមួយៗ ដែលមានកាតព្វកិច្ច ជាអ្នកតំណាងឲ្យប្រទេសខ្លួន ត្រូវធ្វើដំណើរទៅកាន់គ្រប់ស្តង់ ដើម្បីបង្ហាញនូវភាពស្និតស្នាល រវាងប្រទេសជិតខាង នៃអាស៊ានទាំង១០។ នៅក្នុងទិវានោះដែរ ក្រុមប្រទេសទាំងនេះ បានបង្ហាញជូន នូវកម្មវិធីកំសាន្ដមួយចំនួន ដូចជាល្បែងប្រជាប្រិយ និងរបាំប្រចាំប្រទេស សម្រាប់អ្នកចូលរួចទស្សនា និងចូលរួមលេង។ ប្រទេសខ្លះ បានបង្កើតឲ្យមាន នូវការចាប់ឆ្នោតយករង្វាន់ យ៉ាងសប្បាយផងដែរ។
» ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួន ដែលត្រូវបានផ្ដិតដោយ អ្នកឆ្លើយឆ្លងព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ៖