ស្រ្តី​តែង​ខ្លូន​ជា​បុរស​ពីរ​នាក់ ត្រូវ​ជន​ប្រដាប់​អាវុធ​ប្លន់​ម៉ូតូ

ស្រ្តីតែងខ្លូនជាបុរសពីរនាក់ បានរងគ្រោះនឹងអំពើប្លន់មួយ បានសម្រេច ខណៈអ្នកទាំងពីរ​កំពុង​ធ្វើ​ដំណើរ។ អ្នក​នៅ​ក្នុង​ហេតុការណ៍ បាន​បញ្ជាក់​ប្រាប់​ថា គេបានឃើញ ជនបួននាក់ បានធ្វើសកម្មភាពប្លន់ម៉ូតូនេះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 01, 2015
  • ប្រធានបទ: ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយទំនងជាមាន ការប្រយ័ត្នប្រយ៉ែងជាមុន ទើបនាំគ្នាស្លៀកពាក់ តែងខ្លួនជាប្រុស ដើម្បីជិះម៉ូតូចេញ​មក​ក្រៅ នៅវេលាទៀបភ្លឺ។ ប៉ុន្តែក្រុមចោរ មិនបានយល់ថា ម្ចាស់ម៉ូតូមានភេទជាអ្វីទេ ឲ្យតែមានឱកាស និង​ច្បាប់​ទម្លាប់ នៅក្នុងប្រទេស នៅមានការធូររលុងផងនោះ ពួកគេនឹងធ្វើសកម្មភាពភ្លាម។

នេះជាករណីប្លន់មួយ ដែលបានកើតឡើង យ៉ាងអកុសល ទៅលើស្ត្រីពីរនាក់ ដែលខិតខំតែងខ្លួន ជាប្រុស​ហើយ នៅតែត្រូវក្រុមជន ០៤នាក់ ប្រដាប់ដោយអាវុធ ប្លន់យកម៉ូតូមួយគ្រឿង របស់ពួកនាងទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទី ទៀបភ្លឺថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវព្រះនរោត្តម ជិតផ្ទះថៅកែស្រាបៀ ថៃគើ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។ ក្រុមជនសង្ស័យទាំងបូនរូប មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

តាមការបញ្ជាក់ របស់ស្រ្តីរងគ្រោះទាំងពីរនាក់ បានឲ្យដឹងថា នាងធ្វើដំណើរចេញពីម្តុំគិរីរម្យ តាម​បណ្តោយ​ផ្លូវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ មានម៉ូតូពីរគ្រឿងបើកតាមពីក្រោយ បន្ទាប់មក បានដក​កាំភ្លើង​ខ្លីពីរដើម ផ្ជង់គម្រាមសម្លាប់ បើនាងមិនប្រគល់ម៉ូតូ ដែលមានម៉ាក MSX ពណ៍ ស លាយក្រហម។ ពួក​នាង​បានបន្តទៀតថា នាងគ្រាន់តែមើលទាន់ថា អ្នកទាំងបួននោះ ជិះម៉ូតូធំ (ឌូក) មួយ និងម៉ូតូម៉ាក សុយស៊ូគីនិច មួយ។

សាក្សីដែលឃើញហេតុការណ៍ បានបញ្ជាក់ថា បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យជាក្រុមចោរ៤ នាក់ បាន​បើកម៉ូតូរត់គេចខ្លូន ដោយសុវត្តិភាព។ ភ្លាមៗ បន្ទាប់ពីកើតហេតុ ស្រ្តីតែងខ្លូនជាបុរស បានប្តូរសម្លៀកបំពាក់ ជាស្រ្តីវិញ រួចទៅដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋាបាល ទន្លេបាសាក់ ដើម្បីតាមចាប់ក្រុមចោរ ដែល​បាន​ប្លន់​ម៉ូតូ​របស់ពួកនាងយកទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...