អន្លង់ទឹកគួចនេះនៅអាមេរិកមានកម្លាំងខ្លាំង អាចលេបនាវាមួយ!
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: July 01, 2015
- ប្រធានបទ: វិទ្យាសាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាតុភូតធម្មជាតិមួយនេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់។ អន្លង់ទឹកគួចមួយ ទើបនឹងពន្លេចខ្លួនឡើង នៅក្នុងបឹង តិសូម៉ាូ ដែលមានទីតាំងស្ថិតនៅលើព្រំប្រទល់ រវាងរដ្ឋអូក្លាអូម៉ា និងរដ្ឋតិចសាស សហរដ្ឋអាមេរិក។
វីដេអូខាងលើ ដែលត្រូវបានដាក់បង្ហោះលើ យូធូប និងថត ដោយក្រុមវិស្វកម្ម នៃកងទ័ពអាមេរិកនោះ បានបង្ហញថា អន្លង់ទឹកគួចមានអង្កត់ផ្ចិតប្រមាណជា ២,៥ម៉ែត្រ។ បើតាមអ្នកជំនាញ បាននិយាយថា អន្លង់ទឹកគួចនេះ មានកម្លាំងខ្លាំងណាស់ រហូតមានលទ្ធភាពអាចស្រូបយកនាវាតូចមួយបាន។ ដោយសារតែហេតុនេះហើយ ទើបអាជ្ញាធរបានបង្កើតឡើង នូវតំបន់ហាមឃាត់មួយ នៅជុំវិញអន្លង់នោះ ដើម្បីការពារឲ្យនរណាម្នាក់ ឬទូកកាណូតណាមួយ អាចចូលទៅជិតបាន។
បើតាមបុគ្គលិករក្សាបឹង ដែលត្រូវបានស្រង់សម្ដី ដោយ«Business Insider» បានឲ្យដឹងថា៖ «អន្លង់នេះកើតឡើង ដូចអ្នកបង្ហូទឹកចេញ ពីចានងូតទឹកមួយ ដែលមានទឹកពេញអញ្ចឹង»។ បុគ្គលិករូបនោះ បានពន្យល់ថា បន្ទាប់ពីមានទឹកជំនន់ដ៏ខ្លាំងក្លា កាលពីខែកន្លងទៅ អាជ្ញាធរបានសម្រេចចិត្ត បើកបំពង់បង្ហូរទឹកចេញមួយ ដើម្បីទម្លាក់កំពស់ទឹក ដែលមាននៅក្នុងបឹង។ ប៉ុន្តែការបើកបំពង់នេះ បានប៉ះពាល់ ជាមួយនឹងអតីតសរសៃភ្នំភ្លើងមួយ ដែលធ្វើឲ្យអន្លង់ទឹកគួចនេះ បានកើតរូបរាងឡើង៕