មូលហេតុ​នៃ​បឹង​«បាត់​ខ្លួន» ដែល​តែង​បាត់​ខ្លួន​ជា​រៀង​រដូវ​ផ្កា​រីក

បឹង«បាត់ខ្លួន (Lost Lake)»នេះ តែងតែបាត់ខ្លួន ជារៀងរាល់រដូវផ្ការីមកដល់។ ប៉ុន្តែមូលហេតុ ដែលបណ្ដាលឲ្យបឹងនេះ ចេះតែបាត់ខ្លួននោះ ទើបនឹងរកឃើញ ក្នុងពេលថ្មីៗនេះប៉ុណ្ណោះ។
សកម្មភាពស្រូបយកទឹក ដោយរណ្ដៅអតីតមាត់ភ្នំភ្លើងមួយ នៅបាត់បឹង«បាត់ខ្លួន»។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 08, 2015
  • ប្រធានបទ: វិទ្យាសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅមិនឆ្ងាយប៉ុន្មាន ពីក្រុង ព័រឡេន (Portland ក្នុងរដ្ឋ Oregon សហរដ្ឋអាមេរិក) បឹង«បាត់ខ្លួន»មួយនេះ តែងបង្កឲ្យមាន​ការចាប់អារម្មណ៍ ពីបណ្ដាជន​ទាំង​ឡាយ ដែលបានស្គាល់វា។ ទឹកបានរីកអស់ នៅរៀងរាល់រដូវផ្ការីក ប៉ុន្តែនៅពេលរដូវ​ធ្លាក់ទឹកកកមកដល់ បឹងចាប់ផ្ដើម​មាន​ទឹកវិញ យ៉ាងពេញពាស។ ករណីនេះ បានបង្កឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ខិតខំស្វែង​យល់ ថាតើមានមូលហេតុអ្វី។

បើតាមលោក ជុត ម៉ាកហ៊ង (Jude McHugh) អ្នកនាំពាក្យឲ្យការិយាល័យគ្រប់គ្រង ឧទ្យានជាតិ វីល្លាម៉េត (Willamette) ទី​កន្លែង​ដែលមានបឹងបាត់ខ្លួននោះ បានឲ្យដឹងថា៖ «បឹងបានបំពេញប្រៀបដោយទឹក នៅចុងរដូវក្ដៅ ដោយសារតែនៅ​ពេល​នោះ មានការហូរនាំទឹក មកយ៉ាងខ្លាំង ហើយបាននៅពេញហៀរដដែល នៅពេញមួយរដូវធ្លាក់ទឹកកក។ ប៉ុន្តែនៅពេល​រដូវ​ផ្កា​រីក បានមកដល់ បឹងបានរីងហួតអស់រលីង ហើយបានក្លាយ ជាវាលល្បប់ដ៏ធំមួយ។»

តាមពិតទៅ ជីវិតភ្លិបភ្លែត របស់បឹង«បាត់ខ្លួន» បានអាស្រ័យទៅនឹង រណ្ដៅក្រោមដីមួយ ដែលមានរូបរាងឡើង ដោយសារ​តែការផ្ទុះភ្នំភ្លើង តាំងពីរាប់សិបឆ្នាំមកហើយ។ អតីតកំអែភ្នំភ្លើង ដែលនៅក្នុងរណ្ដៅ បានប្រែជារឹង នៅរដូវធ្លាក់ទឹកកក បង្ក​ឲ្យ​ទឹក មិនអាចមានកន្លែង អាចជ្រាបចេញទៅបាន និងអាចនៅបំពេញបឹង បានរហូតពេលមួយរដូវ។ ប៉ុន្តែនៅពេលដែល​សីតណ្ហភាព ចាប់ផ្ដើមឡើងកម្ដៅ អតីតកំអែភ្នំភ្លើង បានក្លាយជាជ្រាយ ដែលធ្វើឲ្យទឹកអាចហូរជ្រាប ចុះទៅក្នុងដី ឬទៅក្នុង​ស្រទាប់​ឫសឈើ ដែលមាននៅជុំវិញ។

រីឯនៅចុងរដូវក្ដៅ ដែលបឹងត្រូវបានបំពេញដោយទឹកឡើងវិញនោះ ត្រូវបានអ្នកវិទ្យាសាស្ត្រពន្យល់ថា នោះដោយសារតែដី អស់មានកន្លែង ដើម្បីឲ្យទឹកអាចជ្រាបបានតទៅទៀត ហើយប្រភពទឹក ដែលហូរមកបំពេញបឹង ក៏មានយ៉ាងគំហុកដែរ ក្នុង​នោះ​មានទាំងទឹកភ្លៀងផង។

មនុស្សមួយចំនួន បានព្យាយាមបិទរន្ធ ដែលជាអតីតរណ្ដៅភ្នំភ្លើងនោះ ដោយសម្ភារៈផ្សេងៗ ដើម្បីអាចទុកទឹក នៅបំពេញ​បឹង បានរហូត។ ប៉ុន្តែទង្វើនេះ ត្រូវបានហាមឃាត់ ដោយអាជ្ញាធរតំបន់ ដោយប្រការខ្លាច ធ្វើឲ្យតំបន់នៅជុំវិញ រងនូវ​ទឹក​ជំនន់​៕

» តើរណ្ដៅភ្នំភ្លើងនោះ បានកកើតជារូបរាងរបៀបម៉េច? សូមទស្សនារូបភាពខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...