កំពូលអ្នកវាយតឺនីសពិភពលោក ថតស្រាតឲ្យទស្សនាវដ្ដីអាមេរិក
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី៣០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: July 01, 2015
- ប្រធានបទ: តឺនីស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបានយកជ័យជំនះ លើគូរប្រកួត ដែលមានចំណាត់ថ្នាក់ លេខមួយពិភពលោក ខាងកីឡាតឺនីស នៅប្រទេសបារាំង (Roland-Garros) រួច កីឡាការវ័យក្មេង បានត្រឡប់មកឲ្យគេនិយាយ ពីខ្លួនជាថ្មីទៀត។ កីឡាករ ស្ទេន វាវរីនកា បានយល់ព្រមថតស្រាតទាំងស្រុងមួយ ឲ្យទៅទស្សនាវដ្ដីអាមេរិក «The Body Issue» ដ៏ល្បីឈ្មោះ ដែលនឹងចេញផ្សាយ នៅតាមបញ្ជរលក់ការសែត-ទស្សនាវដ្ដី នៅថ្ងៃទី១០ ខែកក្កដាខាងមុខ (ផ្សាយនៅលើគេហទំព័រ៤ថ្ងៃមុន)។ ប៉ុន្តែមានរូបថតមួយចំនួន ត្រូវបានបណ្ដាញទូរទស្សន៍ «ESPN»(*) យកមកផ្សាយមុន ដើម្បីបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើង។
រូបថតនោះ បានបង្ហាញពីកាយវិការរបស់កីឡាករជាតិស្វីស ដែលលោតវាយតឺនីស មានរ៉ាកែតមួយ នៅនឹងដៃ។ នៅក្នុងវីដេអូមួយ របស់ស្ថានីយទូរទស្សន៍ ដែលថតពីខាងក្រោយឆាក នៃការថតស្រាតនោះ កីឡាករបានថ្លែងឡើងថា៖ «ខ្លួនប្រាណរបស់ខ្ញុំ ធ្វើសម្រាប់កីឡាតឺនីស សម្រាប់កីឡារបស់ខ្ញុំ។ ខ្ញុំមិនមែនជាតារាបង្ហាញម៉ូដម្នាក់ទេ។ ខ្ញុំមិនបានហ្វឹកហាត់ ដើម្បីសម្រាប់ទៅបង្ហាញបង្អួតកាយ នៅលើឆ្នេរខ្សាច់នោះទេ។ ខ្ញុំហ្វឹកហាត់ ដើម្បីលេងឲ្យបានល្អ និងបង្កើតប្រសិទ្ធភាព នៅក្នុងការប្រកួត។»។
» រូបថតមួយទៀត និងវីដេអូសម្ភាស របស់កីឡាករ៖
(*) តាមពិតទៅ ទស្សនាវដ្ដី«The Body Issue» ជាផ្នែកមួយរបស់បណ្ដាញទូរទស្សន៍ «ESPN» របស់អាមេរិក។