តារា​ស្រី​មួយ​ចំនួន វ័យ​កាន់​តែ​ជ្រេ​កាន់​តែ​ស៊ិចស៊ី!

ចម្លើយទៅនឹងសំនួរ ដែលដាក់នៅក្នុងចំណងជើង មិនពិបាកទេ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមនាំយកតារាពីរដួង ដែលល្បីថា កាន់តែមានវ័យចំណាស់ កាន់តែស៊ិចស៊ី មកជម្រាបជូន ដើម្បីឲ្យដឹងថា ការដែលធ្វើខ្លួនឲ្យស៊ិចស៊ី មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: December 02, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅប្រទេសកម្ពុជា រូប​សម្ផស្ស​ជា​រឿង​សំខាន់ នាំ​មុខ​ច្រើន​ជាង​ទេពកោសល្យ ជា​ពិសេស​ចំពោះ​តារា​ស្រីៗ ដើម្បី​ទាក់​ទាញ​ប្រជា​ប្រិយ​ភាព​ពី​ទស្សនិកជន។ រី​ឯ​ភាព​ស៊ិច​ស៊ី​របស់​តារា​វិញ បើ​ទោះ​បី​ជា​ទទួល​ការ​រិះគន់​ច្រើន ពី​ទស្សនិក​ជន​ក៏​ដោយ ប៉ុន្តែ​វា​ក៏​ធ្វើ​ឱ្យ​ឈ្មោះ​របស់​ពួក​គេ​ល្បី​កាន់​តែ​ខ្លាំង ជា​ពិសេស ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

ទំនងជាដោយសារដូចហេតុខាងលើ ទើប​ក្នុង​ពេល​ថ្មីៗ​នេះ តារា​សម្តែង​ស្រី​ពីរ​ដួង ដែល​ធ្លាប់​លេច​ធ្លោ​នៅ​ក្នុង​រង្វង់​សិល្បៈ នាង ញឹម ចាន់ថន និង​នាង សាន សុម៉ាលី កំពុង​ជាប់​ឈ្មោះ​សិចស៊ី​​ជាង​គេ ក្នុង​ការ​បញ្ចេញ​ដើម​ទ្រូង​ដ៏​ទ្រលុក​ទ្រលន់​របស់​នាង ឱ្យ​មហាជន​បាន​ឃើញ នៅ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក ខណៈ​​ដែល នាង ពេជ្រ សេរីរ័ត្ន ក៏​មិន​អន់​ប៉ុន្មាន​ដែរ។

ជាក់ស្ដែងណាស់ ដូចនាង ញឹម ចាន់ថន ជាដើម ដែលត្រូវបានបណ្តាញផ្សព្វផ្សាយជាច្រើន ចាប់អារម្មណ៍ យក​នាងមកសរសេរចេញជាអត្ថបទ អមនឹងរូបភាពមកជាមួយផង។ ហើយក៏ដោយសារហេតុនេះដែរ ទើប​នាង ញឹម ចាន់ថន ត្រូវបានមហាជនចាត់ទុកថា ជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោខ្លាំង ក្នុងការ​បញ្ចេញភាពសិចស៊ី បញ្ចេញល្វែងលើ និងល្វែងក្រោម មិនចាញ់តារាសិចស៊ីដទៃ ដែលធ្លាប់ល្បីរួចមកហើយ ដូចជា ស៊ឹម ថៃណា - ឆៃ លីដាឡែន ឬ វ៉ាង ស្រីណូ ឡើយ។

ប៉ុន្តែចំពោះការស្លៀកពាក់បង្ហាញគល់សុដន់ដ៏ធំសម្បើម គួឲ្យចង់ចាប់ របស់នាង ញឹម ចាន់ថន នេះ បានរង​នូវ​ការរិះគន់មិនតិចទេ។ ទស្សនិកជនមួយចំនួនបាននិយាយថា នាង ញឹម ចាន់ថន បង្កើតភាពស៊ិចស៊ី មិន​មើល​វ័យ មិនញញើតនឹងពាក្យរិះគន់ ខណៈដែលតារាអាយុស្របាលនឹងនាងមួយចំនួនទៀត បានប្តូរ​ឥរិយាបទ​មក​ជាស្រគត់ស្រគុំវិញ។

ចំណែកនាង សាន សុម៉ាលី ក៏តែងតែរងការរិះគន់ មិនសំចៃមាត់ពីទស្សនិកជន មិនចាញ់ ញឹម ចាន់ថន ប៉ុន្មាន​ដែរ។ តារារូបនេះ ចូលចិត្តបង្ហាញរូបស៊ិចស៊ី ជាសាធារណៈ។ បើទោះជាកំដៅនៃការិះគន់ ដែលគេមើលថា កាន់តែខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែអតីតតារាល្បីឈ្មោះរូបនេះ ហាក់មិនសូវខ្វល់ប៉ុន្មានទេ។ គេសង្កេត​ឃើញ​ថា នៅក្នុងគណនីហ្វេសប៊ុក នាង សាន សុម៉ាលី ស្ទើរតែជារៀងរាល់ថ្ងៃ នាងបង្ហោះរូបភាពស៊ិចស៊ី ជាបន្ត​បន្ទាប់ ដោយមិនអើពើពី ការរិះគន់ឡើយ។

ក្រុមអ្នកតាមដានពិភពសិល្បៈ បាននិយាយថា វាជារឿងធម្មតាទេ ដែលតារាស្រីវ័យជ្រេ សាន សុម៉ាលី ចូល​ចិត្តយកដើមទ្រូងមកបង្ហាញ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិក បន្ទាប់ពីនាងបានបាត់មុខ បាត់​ឈ្មោះពីពិភពសិល្បៈ។ ប្រិយមិត្តខ្លះ បាននិយាយទៀតថា តារាសម្ដែងជាច្រើន ដែលមានវ័យកាន់ជ្រេបន្តិច មិនសូវមានផលិតកម្មណា ហៅឱ្យទៅថតសម្តែងនោះទេ។ ដូច្នេះ ការដែលបាត់ឈ្មោះនៅក្នុងវិថីល្បៈនេះ តារា​ស្រីទាំងនោះ ចាំបាច់ត្រូវយកភាពសិចស៊ីជាធ្នាក់ ទាក់ស្រូបទាញយកប្រជាប្រិយភាពឡើងវិញ។

តែបើមើលតារាពីរដួងខាងលើ គេមិនគួរភ្លេចអតីតពិធីការិនី របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន នាង ពេជ្រ សេរីរ័ត្ន ឡើយ ព្រោះតាំងពីនាងចាកចេញ មកកាន់កម្មវិធីនៅស្ថានីយ៍ទូរទស្សន៍ ម៉ាយធីវី មក ពិធីការិនីស្រីរូបន បាន​បង្ហាញ​រាងកាន់ស៊ិចស៊ីសម្បើមឡើង។ យូៗម្តង នៅលើសង្គមហ្វេសប៊ុករបស់នាង គេតែងតែឃើញ​តារាស្រី​រូបនេះ ពន្លេចរូបថតមួយចំនួន ដែលបង្ហាញនូវភាពសិចស៊ីមិន«ធម្មតា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...