លំនាំភ្លេងតែ១ និងតារាចម្រៀង៤ដួង៖ តើ១ណា មានទឹកដមពិរោះជាង?
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី៣០ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: December 02, 2014
- ប្រធានបទ: ចម្រៀង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ឱ្យគេញ៉ែលឿនម្លេះ» របស់ ខេម តារាចម្រៀងគ្រាប់ពេជ្រ របស់ផលិតកម្មថោន - «មុននឹងចាកចេញ» សំនៀងរបស់ ម៉ាទីន តារាចម្រៀងផលិតកម្មភ្លេងរីខត និងបទ«ស្មោះបងស្លាប់អី» សំនៀងដើមរបស់ ឆាយ វីរៈយុទ្ធ តារាចម្រៀងផលិតកម្មសាន់ដេរ។ បទ«ស្មោះបងស្លាប់អី»នេះដដែល ក៏ជាសំនៀងរបស់ ប៊ុត សីហា ម្ចាស់ពានឌឹវយ្សន៍កម្ពុជាដែរ។ បទទាំងបួន ត្រូវបានប្រិយមិត្តម្នាក់យកមកកាត់ត ឱ្យចេញជាបទចម្រៀងតែមួយ និងការប្រៀបធៀបថា តើសំនៀងរបស់តារារូបណា ច្រៀងបានពិរោះជាងគេ។
ចំពោះការដាក់ពិន្ទុ ឱ្យសំនៀងរបស់តារាចម្រៀង៤នាក់ ប្រិយមិត្តខ្លះដាក់ពិន្ទុឱ្យតារាដែលខ្លួនពេញចិត្ត និងគាំទ្រ។ រីឯអ្នកខ្លះទៀត ក៏ធ្វើការវិភាគ ទៅលើសម្លេងរបស់តារាទាំងអស់នោះថា កន្លែងណាពិរោះ និងកន្លែងណាមិនពិរោះដែរ។
ផ្តើមចេញពីទស្សនិកជនម្នាក់ បានសរសេរបញ្ចេញយោបល់ថា ឆាយ វីរៈយុទ្ធ មានសម្លេងល្អជាងគេ ព្រោះពេលស្រែកសម្លេងនៅមូលល្អ មិនបែក មិនភ្លៀវ។ ប្រិយមិត្តរូបនេះ សរសេរបន្តថា៖ «តែបើសម្លេងខ្លាំង គឺ ម៉ាទីន ខ្លាំងជាងគេ តែប្រឹងបង្អួតសម្លេងពេក ពិបាកស្តាប់ខ្លាំងណាស់!»។
ផ្ទុយពីការយល់ឃើញប្រិយមិត្តខាងលើ ម្នាក់បានជំទាស់វិញថា មានតែសម្លេងរបស់ម៉ាទិនទេ ដែលពិរោះជាងគេ ស្រែកបានល្អ មានទម្ងន់។ មិនខុសគ្នាដែរ ម្ចាស់គណនីម្នាក់ដែលជាអ្នកគាំទ្ររបស់ ខេម បានសរសេរការពារតារាក្នុងដួងចិត្តរបស់ខ្លួនថា «បទឱ្យគេញ៉ែលឿនម្លេះ របស់ខេម ពិរោះជាងគេ»។
ចំណែកប្រិយមិត្តមួយរូបទៀត បានសរសេរយ៉ាងដូច្នេះថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាចាញ់សីហាទាំងអស់»។ តារាចម្រៀងអាជីពទាំងបី ចាញ់ម្ចាស់ពានឌឹវយ្សន៍រដូវកាលទី១ ប៊ុត សីហា ដោយសារតែ ប៊ុត សីហា ច្រៀងផ្ទាល់ រីឯតារាចម្រៀងទាំងបី ច្រៀងក្នុងស្ទីឌីយោមានឧបករណ៍ជំនួយ។ ប្រិយមិត្តខ្លះលើកឡើងថា ប្រសិនបើ ប៊ុត សីហា ច្រៀងក្នុងស្ទីតយោ គេអាចនឹងពិរោះជាងតារាចម្រៀងអាជីពទាំងបី។
រីឯម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានសរសេរវិភាគសម្លេងអ្នកទាំងបួនថា៖ «តាមយោបល់ខ្ញុំ យល់ឃើញថា ១.ម៉ាទីន ពិតជាមានសម្លេងល្អ គាត់ស្រែកបានខ្ទង់ខ្ពស់ ប៉ុន្តែហាក់បីដូចមិនពិរោះ ដោយគាត់ប្រើកម្លាំងស្រែកខ្លាំងពេក ធ្វើឱ្យប៉ះពាល់មនោសញ្ចេតនា»។ ចំណែកលោកឆាយ វីរៈយុទ្ធ គាត់គឺជាតារាចម្រៀងអាជីព មានបទពិសោធមុនគេ គាត់ច្រៀងបានល្អ ដាក់មនោសញ្ចេតនាបានល្អ ចេះលើកដាក់សម្លេងឱ្យត្រូវនឹងសាច់រឿង ប៉ុន្តែមានឃ្លាខ្លះរាងភ្លៀវ។ រីឯ ប៊ុត សីហា វិញ ធ្វើបានល្អដែរ ប៉ុន្តែដាក់មនោសញ្ចេតនាមិនសូវល្អដូច ឆាយ វីរៈយុទ្ធ ទេ។ ម្ចាស់គណនីហ្វេសប៊ុកនេះ បានសរសេរទៀតថា៖ «សម្លេងសីហា មិនងំល្អដូចពួកបងទាំងបីផ្សេងទេ»។ ចំពោះខេមវិញ ដោយសារតេគាត់មានអំណោយផលពីធម្មជាតិ នូវសម្លេងបែបស្អក ដូច្នេះបើទោះបីជាស្រែកបែកតិចតួចក៏ដោយ ប៉ុន្តែពិបាកដឹងណាស់។ ខេមធ្វើបានល្អ ដាក់មនោសញ្ចេតនាសាកសមនឹងសម្លេង។
ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះទមដមសម្លេងតារាចម្រៀងទាំងបួនដែលកំពុងតែមានឈ្មោះល្បី?