គ្រួសារ ខាត់ សុឃីម កំពុងរង្គោះរង្គើព្រោះ«អាប៉ោយ»
- ដោយ: ប្រាថ្នា អត្ថបទ៖ប្រាថ្នា ([email protected])-ភ្នំពេញ ថ្ងៃទី២៥ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 26, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រឿងបញ្ហាគ្រួសារទោះធំ ឫតូចយ៉ាងណា ក៍មិនចោតជាបញ្ហាអីធំដុំ នោះដែរ..!!!តែរឿងគេ ចូលជ្រៀតជ្រែកក្នុងគ្រួសារនេះ បានជាបញ្ហា» នេះរៀបរាប់របស់លោក ខាត់ ចំរើន ដែលបានទម្លាយពីបញ្ហារង្គោះរង្គើ ក្នុងគ្រួសាររបស់ខ្លួន។ អស់ជាច្រើនឆ្នាំ រាប់ចាប់តាំងពីប្រឡូកចូលសិល្បៈ រហូតមានឈ្មោះល្បីល្បាញ ក្នុងសង្វៀនសិល្បៈ គេសង្កេតឃើញថា គ្រួសារត្រកូល«ខាត់» តែងតែទទួលបាន នូវការសរសើរពីទស្សនិកជន ថាជាគ្រួសារ ដែលចេះស្រលាញ់សាមគ្គីគ្នា បើទោះបីជាគ្រួសារនេះ មានសមាជិកច្រើនក៏ដោយ។
ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ លោក ខាត់ ចំរើន ដែលជាកូនទី២ក្នុងគ្រួសារ បានទម្លាយចេញ នូវជម្លោះក្នុងគ្រួសារ រហូតមានការប្រើប្រាស់អំពើហិង្សា។ សារជាច្រើនរបស់លោក ខាត់ ចំរើន តារាពូកែនិយាយកំប្លុកកំប្លែង ដែលបានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក បានរៀបរាប់ថា បង្កឡើងដោយមនុស្សឈ្មោះ«អាប៉ោយ»។
តើ«អាប៉ោយ»ជាអ្នកណា ហេតុអ្វីបានជាមានឥទ្ធិពល ធ្វើឱ្យគ្រួសារដ៏សុខសាន្តមួយនេះ រង្គោះរង្គើ? ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទំនាក់ទំនង សុំការបញ្ជាក់ពីបញ្ហានេះ ពីតារាកំប្លែងនេះបានឡើយ។
អមជាមួយរូបថត ដែលបង្ហាញភាពស្និត រវាងបងប្អូនត្រកូលខាត់ទាំងពីរ គឺរូបលោកផ្ទាល់ ជាមួយអ្នកនាង ខាត់ សុឃីម តារាសំបូវោហារស័ព្ទរូបនេះ បានសរសេរថា៖ «ខ្ញូំសូមទោសបងស្រីជាចំហរ ក្រែងលោប្អូនមានប្រព្រឹត្តខុសកន្លងមក។ ប្អូនសូមឱ្យបងអធ្យាស្រ័យដល់រូបប្អូនផង.!! តែសុំបងមេត្តា ដល់ចិត្តប្អូន។ សុំបងកុំឱ្យគេដឹកមុខជ្រុលពេក អាណិតដល់ប្អូនៗ ដែលគ្រាន់តែសុំរស់តាមក្រោយបង និងអាណិតដល់អ្នកបម្រើជំនិត ដែលតាមបងអស់រយៈពេល ជាង២០ឆ្នាំ កន្លងទៅនេះ។ សុំតែម្យាង (បងលុបអាប៉ាយចេញពីត្រកូលខាត់ទៅ) បើវាជាមនុស្សល្អ វាជាគ្រួសារត្រកូលខាត់ វាមិនយករឿងគ្រួសារ ទៅលាតត្រដាងអោយអ្នកដ៍ទៃដឹងនោះទេ។»។
លោកខាត់ ចម្រើន បានដាក់ផ្លែ ឱ្យបងស្រីខ្លួនបន្តថា៖ «គិតៗទៅ ព្រោះតែមនុស្សម្នាក់សម្ដីផ្អែម ពូកែអែបអប ចរិកគ្មានគេប្រៀប អាចធ្វើឱ្យមនុស្សម្នាក់ទៀត ជឿលង់ ហើយហ៊ានប្រព្រឹត្រទង្វើ បែបយង់ឃ្នងវាយទាត់ធាក់ កម្រោលចូលដូចធ្មឹលតិរច្ឆាន ក៍ព្រោះតែសម្ដីលាក់គំនួច ពិសពល់អុចអាលរបស់ជនម្នាក់នោះ យ៉ាងងងើល។ ខ្ញុំយល់ថា បើវាបាត់ស្ងាត់ទៅហើយ ឱ្យវារសាត់តាមវាយោទៅចុះ។ តែមនុស្សសាហាវ វាមិនដែលគិតដល់ការឈឺចាប់ របស់គេនោះទេ។ វាខំប្រឹងធ្វើរទង្វើរសព្វបែបយ៉ាង ទោះដឹងថាត្រូវមានរឿងឈ្លោះប្រកែកគ្នា ទាំងពូជក៏ដោយ ក៏វាហ៊ានធ្វើដែរ សម្បត្តិត្រឹមមនុស្សល្មើសគុណម្នាក់ អាចយកមកជំនួសបងប្អូន កើតចេញពីផ្ទៃម្ដាយតែមួយបាន។ សុំសរសើរ។»
អាប៉ោយ ជាប្ដីអ្នកនាង ខាត់ សុឃីម?
លោក ខាត់ ចំរើន បានសរសេរ ទាំងហួសចិត្តបន្តទៀតថា៖ «ធម្មតា ប្ដីប្រពន្ធស្រលាញ់គ្នា គឺវាជារឿងល្អណាស់។ តែបើស្រលាញ់ផ្កាប់មុខ ផ្កាប់ចាន ផ្កាប់ឆ្នាំ ងងងឹតងងុល លែងដឹងអ្វីជាខុស អ្វីជាត្រូវនោះ តើបងប្អូនយល់យ៉ាងណាដែរ..?»៕