អ្នកគាំទ្រ៖ «កុមារី អ៊ុក សុវណ្ណារី ច្រៀងដូច សេរីសុទ្ធា ណាស់»

កុមារីម្នាក់ មានអាយុទើបតែ១១ឆ្នាំ ប៉ុន្តែនាងមានសម្លេងពិរោះ ពីធម្មជាតិ។ នាងតូចបានធ្វើឲ្យអ្នកទស្សនា សរសើរ​ស្ទើរ​គ្រប់​មាត់​ថា ច្រៀងដូចម្ចាស់ដើម នាង រស់ សេរីសុទ្ធា ណាស់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ២៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 26, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងវ័យ១១ឆ្នាំ ការច្រៀងចម្រៀងគោក (អត់ភ្លេង) មួយបទ របស់កុមារី អ៊ុក សុវណ្ណារី ដែលមានចំណងជើងថា «ជំនោរ​ប៉ៃលិន» និងដែលជាសំនៀងដើម របស់អ្នកស្រី រស់ សិរីសុទ្ធា បានធ្វើឲ្យអ្នកទស្សនាជាច្រើន ទ្រាំ​សរសើរ​មិនបាន។ អ្នកបានស្តាប់សម្លេងមួយចំនួន ដែលមិនបានឃើញមុខ អ្នកច្រៀងតូចខាងលើ គិតថាជា​សម្លេង របស់ម្ចាស់ដើម ឬអាចជាមនុស្សតែមួយ។

កុមារីខាងលើ ធ្លាប់ត្រូវបាន​គ្រូចម្រៀងជើងចាស់ម្នាក់ គឺលោក នូ ស៊ឹប ដាក់រហ័ស្សនាមឲ្យនាងតូចថា ជា​អ្នកស្រី រស់ សិរីសុទ្ធា ទីពីរ។ កាលណោះ អ្នកឯកទេសខាងចាប់ថ្នាក់ ដាក់ពិន្ទុម្នាក់នេះ បានសរសើរ ចំពោះ​សម្លេង​កុមារីនេះថា ច្រៀងទៅមានទឹកដមល្អ មិនមានឃ្លាណាមួយ នៃបទអ្នកស្រី រស់ សិរីសុទ្ធា ដែល​កុមារី អ៊ុក សុវណ្ណារី ធ្វើមិនបាននោះទេ។ លោកគ្រូបានឲ្យយោបល់នេះ ស្របទៅនឹងអ្វី ដែលអ្នកទស្សនា លើក​ឡើង​នៅ​ពេល​បច្ចុប្បន្នថា កុមារីច្រៀងដូច ម្ចាស់សំនៀងដើមណាស់។

បច្ចុប្បន្ននេះ កុមារី អ៊ុក សុវណ្ណារី កំពុងចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធីជាច្រើន តាមកញ្ចក់ទូរទស្សន៍ ជា​មួយ​កុមារដ៏ទៃផ្សេងទៀត ដែលមានជំនាញសិល្បៈ ប្រហាក់ប្រហែលនឹងរូបនាង៕

» សូមទស្សនាវីដេអូ របស់កុមារី អ៊ុក សុវណ្ណារី និងសំនៀងរបស់នាង រស់ សេរីសុទ្ធា ដូចតទៅ៖

------

---------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...