ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

គ្រោះថ្នាក់ចរាចរណ៍ដ៏ខ្លាំងក្លាមួយ រវាងរថយន្ត និងរថយន្ត បានបង្កឲ្យមានការភ្ងាក់ផ្អើលទាំងយប់ ដល់ប្រជាពលរដ្ឋ នៅម្តុំបន្ទាយកងទ័ពពិសេស ឆ័ត្រយោង លេខ៩១១។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៣ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 26, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង ២២ និង ០០ នាទីយប់ត្រូវថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្ត Land Cruiser និង រថយន្ត Nissan Navara នៅម្តុំច្រកចូលបន្ទាយទ័ពពិសេស ឆ័ត្រយោងលេខ៩១១ តាម បណ្តោយផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យខ្ទេចរថយន្តផ្នែកមុខ។

តាមប្រភពពីគណនីដដែល បានឲ្យដឹងថា រថយន្ត Land Cruiser ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2AA 1763 បើកបរតាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ម្តុំច្រកចូលបន្ទាយទ័ពនេះ បានបុកជាមួយរថយន្ត Nissan Navara ពណ៍ស មិនស្គាល់លេខ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យខូច ខាតរថយន្ត ផ្នែកខាងមុខទាំងសាងខាង។ ប៉ុន្តែស្គាល់អត្តសញ្ញាណអ្នកបើក បររថយន្តទាំងពីរ មិនត្រូវបានបង្ហើប ឲ្យដឹងឡើយ។

ក្រោយពេលកើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានមកធ្វើការអន្តរាគមន៍ នៅកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការដោះស្រាយ៕

------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...