បុក​ដុំ​កំណាត់​បំប៉ើង​ខ្លួន​ឡើង នៅ​លើ​ផ្លូវ​ល្បឿន​លឿន

យុវជនអ្នកបើកម៉ូតូមួយរូបនេះ បានរងគ្រោះសឹងតែបាត់បង់ជីវិត បណ្ដាលមកពីការចង​មិនបានជាប់ល្អ នូវដុំ​ក្រណាត់​កម្រាល​មួយដុំ ទៅនឹងរថសណ្ដោង ដែលកំពុងរត់ពីមុខខ្លួន។
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងដុំក្រណាត់ ដែលចង់មិនជាប់ល្អ ទៅនឹងរថសណ្ដោង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 30, 2016
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេរៀនមួយទៀត ដើម្បីបង្កាគ្រោះក្នុងការបើកបរ និងបានបង្ហាញឲ្យឃើញថា ការធ្វេសប្រហែសរបស់អ្នក ជា​គ្រោះ​ថ្នាក់​សម្រាប់អ្នកដទៃ។

ហេតុការណ៍បានកើតឡើង នៅលើថ្នល់ល្បឿនលឿនឆ្លងរដ្ឋ (Interstate 94) នៃរដ្ឋ«Minnesota,» ភាគខាង​ជើង​​សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងមក។ យុវជនអ្នកបើកម៉ូតូមួយរូប បានបើកបរលើផ្លូវនោះ នៅ​ពី​ក្រោយរថសណ្ដោងមួយគ្រឿង ដែលមានចងកំណាត់កម្រាលរមូរមួយដុំធំ ពីខាងក្រោយ។ បញ្ហា​នៅ​ត្រង់​ថា ការចង់ដុំកំណាត់នេះ មិនមានសភាពជាប់ល្អនោះទេ ហើយបានបណ្ដាលឲ្យដាច់ធ្លាក់នៅលើដងផ្លូវ ជា​ពិសេស​នៅ​ចំ​ពេល ដែលយានយន្ដជាច្រើន កំពុងធ្វើចរាចរណ៍ ដោយល្បឿនលឿននោះផង។

ជាអកុសល សម្រាប់យុវជនអ្នកបើកម៉ូតូ និងបើទោះជាគ្នាខំប្រឹងគេចយ៉ាងណា តែល្បឿនម៉ូតូ (ដែល​ត្រូវ​បើក​ឲ្យ​លឿន តាមការកំណត់ នៃផ្លូវល្បឿនលឿន) មិនអាចគេចផុតឡើយ។ ម៉ូតូបានបុកដុំកំណាត់ ហើយ​បាន​បំប៉ើង​ខ្លួន​ឡើង មុននឹងដួលទៅលើថ្នល់ ខណៈយានយន្ដដទៃទៀត បានចាប់ហ្វ្រាំងភ្លាមៗ និងខ្លះទៀត បាន​ព្យាយាម​បើក​គេច​ផ្លូវ ដើម្បីបញ្ឈៀសការកិនបន្ថែម ទៅលើម៉ូតូ និងម្ចាស់ម៉ូតូ។

អាចចាត់ទុក ថាជាសំណាងដ៏ល្អបំផុតមួយ ក្នុងជីវិតរបស់យុវជនម្ចាស់ម៉ូតូ ដោយហេតុថា គ្មានរថយន្ដ​ណា​ផ្សេង​បើក នៅពីក្រោយក្បែរយុវជននោះ ដែលអាចចាប់ហ្វ្រាំងមិនទាន់ ហើយកិនបន្ថែមពីលើយុវជន ដែល​បាន​ដួល​នៅ​លើ​ថ្នល់។ នៅក្នុងហេតុការណ៍នេះ យុវជនបានរងរបួសស្រាល ខណៈរថសណ្ដោង​ដែល​បង្ក​គ្រោះ​ថ្នាក់​ខាង​លើ ត្រូវបាន​នគរបាលចរាចរណ៍ ឃាត់ដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយមក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...