បើកឡានជែងលឿនជ្រុលបុករ៉ឺម៉កកង់បី ស្លាប់ម្នាក់រួចរត់គេចខ្លួន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 17, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះជាម្ចាស់កង់បីឈ្មោះ សេង សន អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វារៀង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង១០ និង៣០ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវជាតិ លេខ០២ ចំណុចគីឡូមែត្រលេខ ២៨-២៩ ក្នុងភូមិខ្លុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពបានបញ្ជាក់ ឲ្យដឹងទៀតថា មុនពេលកើតហេតុ គេឃើញឡានបង្កធុន ប៉ាហ្សេរ៉ូ មួយគ្រឿងពណ៍ស លាយខៀវ ស្លាកលេខភ្នំពេញ ២F-១៦០២ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ពីអ្នកលឿងមកភ្នំពេញ។ លុះមកដល់កន្លែងកើតហេតុ ឡានបង្ករបានបើកលឿន សំដៅជែងឡានមួយគ្រឿងទៀត ដែលបើកស្របគ្នា តែបានជ្រុលចង្គូត ទៅបុករ៉ឺម៉កកង់បីខាងលើ ដែលកំពុងបើកនៅចំហៀងផ្លូវម្ខាង ក្នុងទិសដៅបញ្ច្រាសគ្នា ពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើករ៉ឺមកស្លាប់មួយរំពេច។
ភ្លាមៗក្រោយពីដឹងថា ម្ចាស់កង់បីរងរបួសធ្ងន់ រហូតដល់ស្លាប់ ម្ចាស់ឡានខាងលើ បានរត់គេចខ្លូនបាត់ស្រមោល បន្សល់រថយន្ដរបស់ខ្លួន នៅជាមួយសាកសព នៅកន្លែងកើតហេតុ។ ក្រោយពីហេតុការណ៍នេះ ក្រុមនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានចុះវាស់វែងធ្វើកំណត់ហេតុ រួចប្រគល់សាកសពបុរសរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំងអស់ សមត្ថកិច្ចបានប្រមូល ទៅរក្សារទុកនៅការិយាល័យស្រុកកៀនស្វាយ ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្ដបង្ក មកដោះស្រាយតាមច្បាប់៕