ផ្លាក​លេខ​ម៉ូតូ​ចម្លែក «គីគីលូ» អាន​ហើយ​ចង់​សើច!

រូបភាពប្លែក ដែលគ្រាន់តែឃើញហើយ ចង់សើចរហូតដល់ទប់មិនបាននោះ គឺមានម៉ូតូមួយគ្រឿង នៅឯខេត្តបាត់ដំបង ដែលមានផ្លាកលេខ គីគីលូ1អាប៉ូយ - 8889 ចេញក៏ដឹង ចូលក៏ដឹង។ ភាពចម្លែក ដែល​លាយ​ឡំ​ជា​មួយ​នឹង​ការ​លេង​សើច​នេះ ត្រូវបានសម្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកផលិត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញ៣១ ធ្នូ ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: December 31, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យថា «អាប៉ូយ, គីគីលូ, ចេញ​ក៏​ដឹង ចូល​ក៏​ដឹង» ទាំង​នេះ​ធ្លាប់​តែ​លឺ នៅ​ក្នុង​សាច់​រឿង​កំប្លែង របស់​នាយ ពាក់​មី ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ជា​ច្រើន បាន​សើច​សប្បាយ មិន​នឹក​ស្មាន​ថា ទៅ​ជា​មាន​មនុស្ស​យក​វា​មក​ធ្វើ​ជា ផ្លាក​លេខ​ម៉ូតូ​ទៅ​វិញ។ ប៉ុន្តែ​ការ​លេង​សើច​នេះ មិន​មាន​ផល​ចំណេញ​របស់​វា​ទេ ព្រោះ​ម្ចាស់​ម៉ូតូ​ត្រូវ​បាន​ឃាត់​ខ្លួន រួច​ក្នុង​ពេល​បន្ទាប់​មក សម្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ រក​អ្នក​ផលិត​ផ្លាក​លេខ​នេះ​បន្ត​ទៀត។

ស្រង់​សម្តី​ពី​ស្ថានីយ៍​ទូរទស្សន៍ ស៊ីអិនស៊ី (CNC) ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា អក្សរ​ដែល សរសេរ​ចេញ​នៅ​លើ​ផ្លាក​លេខ​ម៉ូតូ​នោះ មិន​មែន​ដូច​ម៉ូតូ​ធម្មតា​ទេ គឺ​មាន​លក្ខណៈ​ក្លែង​បន្លំ រួម​ជា​មួយ​នឹង​ភាព​លេង​សើច និង​ជា​ពិសេស​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​យល់​ច្រឡំ។ ទូរទស្សន៍​នេះ បាន​រាយការណ៍​ទៀត​ថា ពី​មុន​ធ្លាប់​មាន​ម្តង​ដែរ ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​ចុះ​បង្ក្រាប​ពី​សមត្ថកិច្ច​មក ទើប​ស្ងាត់ រហូត​មក​ដល់​ឥឡូវ ស្រាប់​តែ​កើត​មាន​ រឿង​នេះ​ ជា​ថ្មី​ម្តង​ទៀត។

នៅក្នុងរូបភាពរបស់ទូរទស្សន៍ក្នុងស្រុកមួយនេះ គេឃើញបុរសម្ចាស់ម៉ូតូ ដែលមានផ្លាកលេខម៉ូតូខុសពីគេ នៅ​ក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងវ័យប្រមាណជាជិត២០ឆ្នាំ ហើយមានរចនាម៉ូតសក់ប្លែកផង។

វីដេអូនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកផ្សព្វផ្សាយ ហើយទទួលការចូលចិត្តជាង៨០០ និង​ការចែករំលែកជិត៦០០ដង។ ក្រុមអ្នកទស្សនាវីដេអូ បានបានបញ្ចេញយោបល់ផ្សេងពីគ្នា។ ម្នាក់ពីក្នុងនោះ បានសរសេររិះគន់ថា៖ «វ័យប៉ុណ្ណឹង គួធ្វើអីមួយឲ្យល្អក្នុងសង្គម ជាគំរូដល់យុវជនដ៏ទៃទៀត» ខណៈម្នាក់ទៀត បានសរសេររិះគន់ទៅសមត្ថកិច្ចវិញថា៖ «ចាប់ស្លាកហាងដាក់អក្សរយួនផង នៅមណ្ដលគីរី»។ អ្នកខ្លះបាន​សរសេរថា មើទៅបុរស់ម្នាក់នោះ ស្រឡាញ់ក្រុមកំប្លែងខ្លាំងពេកហើយ។ ម្នាក់ទៀតបានសរសេរថា៖ «ស្រុក​ខ្មែរ យូរៗទៅ ឆ្កួតតាមតារាកំប្លែងអស់ហើយ!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...