កុងទីន័រ បុក ​កូរ៉ូឡា ​ទារ​​សំណង​មិន​បាន បង្ក​ការ​កក​ស្ទះ

ករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង រវាងរថយន្តកុងទីន័រមួយគ្រឿង បុកជាមួយឡានកូរ៉ូឡា បណ្តាលឲ្យមានការកកស្ទះ ទាំងយប់ ដោយសារម្ចាស់រថយន្តកូរ៉ូឡា ដែលរងការខូចខាតនេះ ទាមទារសំណង មិនបានសម្រេច។ យ៉ាងណាក៏ដោយ ក៏គ្រោះថ្នាក់មួយនេះ មិនមានអ្នកបើកបរណាម្នាក់ រងរបួសធ្ងន់នោះទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៦ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 06, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅម៉ោងប្រមាណជា៩ និង៣០នាទី យប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បាន​កើត​ឡើងរវាងរថយន្ត និងរថយន្ត នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ខាងត្បូងស្តុបបឹងសាឡាង ទល់មុខគ្លីនិចសម្ភពចិត្រា ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រោះថ្នាក់ បានបណ្តាលឲ្យរថយន្ត ម៉ាកកូរ៉ូឡាពណ៍ខ្មៅមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ2R-5794 ខូចខាតផ្នែកខាងក្រោយ។ ចំណែកឯឡានកុងតឺន័រ ជាភាគីម្ខាងទៀត ពាក់សា្លកលេខ 3A-4161 ខូចខាតតិចតួច ផ្នែកខាងមុខ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តកូរ៉ូឡា បើកបរដោយមន្ត្រីប៉ូលិសម្នាក់ បើកនៅខាងមុខ ឯរថយន្តកុងតឺន័រ បើកបរដោយបុរសវ័យកណ្តាលម្នាក់ មិនស្គាល់អត្តសញ្ញាណ តែជាឡានរបស់ក្រុមហ៊ុន កុងទីន័រ បើក​នៅពីក្រោយ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដ កុងទីន័រ បើកលឿនជ្រុល ទៅបុករថយន្តកូរ៉ូឡា ដែលនៅ​ពីមុខ បណ្តាលឲ្យបែកស្តុបខាងក្រោយ។ ហេតុការណ៍នេះ សាក្សីឲ្យដឹងទឿតថា នៅមានការប្រកែកគ្នាមិនត្រូវ ដោយ​សារ​ជនរងគ្រោះ ទាមទារសំណងមិនបាន។

ម្ចាស់រថយន្តគ្រោះថ្នាក់ទាំងពីរខាងលើ មិនបានប្រាប់ពីអត្តសញ្ញាណ ដល់អ្នកសារព័ត៍មានទេ ដោយនិយាយ​ថា៖​ «សុំ​លាក់»។ នៅពេលនោះដែរ ភាគីរងគ្រោះបានទាមទារ ថ្លៃខូចខាតឡានរបស់ខ្លូន ចំនួន១៥០ដុល្លា តែត្រូវបាន​តំណាងអ្នក​បើកបរឡានកុទីន័រ បដិសេធន៍មិនប្រគល់តាមការទាមទារ។ រួចនិយាយថា បើចង់បានថ្លៃជួសជុល ចាំក្រុមហ៊ុនលោក ជាអ្នកចេញឲ្យទាំងអស់ តែនៅថ្ងៃស្អែក តែលោកមិនបានឲ្យដឹង ពីឈ្មោះក្រុមហ៊ុននោះទេ។ ម្ចាស់រថយន្ត​កូរ៉ូឡាបាន​បដិសេធន៍​ភា្លមៗ ថាខ្លួនមិនមានពេលទំនេរ ទៅចាំយកសំណងនៅក្រុមហ៊ុនទេ ព្រោះលោករវល់ធ្វើការងារ ចង់ត្រូវការ​ភ្លាមៗ។ ឯតំណាងឡានកុងទីន័រថា បើដូច្នេះគាត់មានតែ៣០ ទៅ៥០ដុល្លានៅក្នុងខ្លួនទេ បើមិនយក លោកក៏គ្មាន​អ្វីឲ្យ​ដែរ។

ការចរចាររវាងភាគីទាំងពីរ ហាក់គ្មានដំណោះស្រាយត្រឹមត្រូវណាមួយ ដែលអាចឲ្យបញ្ចប់បញ្ហា រវាងគ្នាដោយ​ស្រួល​សោះ ព្រោះសុទ្ធតែយកត្រូវរៀងៗខ្លួន រហូតធ្វើឲ្យការកកស្ទះ នៅលើផ្លូវនេះ បានអូសបន្លាយអស់រយៈពេល ជិត៣០​នាទី។ នៅ​ទី​បញ្ជប់ មន្ត្រីប៉ូលិសចររាចរណ៍ ដែលប្រចាំការ នៅក្នុងខណ្ឌទួលគោក បានសម្រេច យករថយន្តទាំងពីរ ទៅ​កាន់​ការិយាល័យ​ចររាចរណ៍រាជធានីភ្នំពេញ ដើម្បីបន្ធូរការកកស្ទះ និងទុកពេល ឲ្យម្ចាស់រថយន្តទាំងពីរមកដោះស្រាយ នៅ​ពេល​ក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...