ស្រវឹងបើករថយន្តបុកម៉ូតូរួចរត់គេច រហូតសមត្ថកិច្ចឃាត់ជាប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ តុលា ២០១៥
- កែប្រែចុងក្រោយ: October 13, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រថយន្តដែលបើកបរ ដោយស្ត្រីស្រវឹងម្នាក់នេះ មានពណ៍ស មិនស្គាល់ម៉ាក ស្លាកលេខ ភ្នំពេញ ២AF-០៨៣០ និងបានបើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវព្រះមុន្នីវង្ស។ លុះដល់ម្តុំស្តុបមេភ្លើង បានជ្រុលចង្កូត ទៅបុកម៉ូតូមួយគ្រឿង ធន់MSX ស្លាកលេខ ភ្នំពេញ ១BT-៧៧៣៩ ខណៈម៉ូតូនេះ ធ្វើដំណើរគ្នាពីរនាក់ ស្របនឹងផ្លូវខាងលើ។ នេះបើតាមការអះអាង របស់ប្រភពពីកន្លែងកើតហេតុ។
អ្នកឃើញហេតុការណ៍ បានបន្តថា ឡានបង្កបុកអូសម៉ូតូរងគ្រោះ ប្រមាណជា២ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ ក្នុងចំណោមគ្នាពីរនាក់ សន្លប់ស្តូកស្តឹងនៅលើផ្លូវ។ ក្រោយពីគ្រោះថ្នាក់ភ្លាមៗ ស្រ្តីម្ចាស់ឡានបង្ក បានព្យាយាមបើកឡានគេច មិនទទួលខុសត្រូវ។
រហូតមកដល់ម៉ោងប្រមាណ២១ និង៤០នាទីយប់ ថ្ងៃទី០១ ខែតុលា មន្ត្រីសមត្ថកិច្ចមួយក្រុម បានមកដល់កន្លែងកើតហេតុ និងបានពង្រាយគ្នា តាមឃាត់ខ្លូនស្រ្តីម្ចាស់ឡាន ដែលបើកបរទាំងស្រវឹងបង្កគ្រោះថ្នាក់ ដើម្បីឲ្យមកទទួលខុសត្រូវ ជាមួយជនរងគ្រោះ។ នៅម៉ោងប្រមាណ ២៣ យប់ថ្ងៃដដែល ឡានបង្កត្រូវបានសមត្ថកិច្ចឃាត់ជាប់ នៅតាមផ្លូវមួយកន្លែង ក្នុងទឹកដីកោះពេជ្រ។ ក្រោយពីឃាត់ខ្លូនបាន សមត្ថកិច្ចខណ្ឌចំការមន បាននាំស្រ្តីម្ចាស់ឡានបង្ក មកទីតាំងកើតហេតុវិញ នៅសង្កាត់បឹងកែកកងទី៣ ខណ្ឌចំការមន។
ក្រោយពីឃាត់ឡានជាប់ យកមកដល់កន្លែងកើតហេតុ ស្រ្តីម្ចាស់ឡានបង្ក បានយល់ព្រមសងថ្លៃខូចខាតម៉ូតូ និងព្យាបាលជម្ងឺ១៥០០ដុល្លារ ទៅជនរងគ្រោះ ដើម្បីបញ្ចប់រឿង៕