បើករថយន្តបុករនាំងចែកផ្លូវអស់១០ផ្ទាំង រួចគេចខ្លួនបាត់
Loading...
- ដោយ: ក. ស្រីនាង អត្ថបទ ៖ ក. ស្រីនាង ([email protected])- យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី ០៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទីយប់ ថ្ងៃទី ០៦ ខែ សីហា ឆ្នំា២០១៥ នៅតាមបណ្តាយផ្លូវព្រះមុន្នីវង្ស ដោយសារតែមានរថយន្ត ម៉ាកកាមរីហាយប្រ៊ីតមួយគ្រឿង ដែលមិនស្គាល់ស្លាកលេខ បានបើកបុករនាំងចែកផ្លូវ។
តាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ទស្សនារដ្តីមនោរម្យ.អាំងហ្វូ ថា នៅម៉ោង ៩និង ៣០ នាទីយប់ បានឃើញបុរសស្រវឹងស្រាម្នាក់ បើករថយន្តយ៉ាងលឿន ហើយក៏ជ្រួលចង្កូច ទៅបុករនាំងចែកផ្លូវ អស់ចំនួន១០ផ្ទាំង។ នៅតាមបណ្តាយផ្លូវព្រះមុន្នីវង្ស ទល់មុខក្រុមហ៊ុនសំាសុង (Samsung) ដែលស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
នៅក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ កន្លែងកើតហេតុ ប៉ុន្តែបុរសម្នាក់នោះ បានបើករថយន្តគេចខ្លួន បាត់ស្រមោលឈឹង និងបន្សល់ទុកត្រឹមតែរណាំងចែកផ្លូវ ចំនួន១០ផ្ទាំង ដែលគាត់បានបើកបុក តែប៉ុណ្ណោះ៕