ដំណឹងបន្ថែម ជុំវិញការយកស្នប់សប់ពោះក្មួយប្រុសខ្លួន រហូតស្លាប់
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៧ សីហា ២០១៥
- កែប្រែចុងក្រោយ: August 07, 2015
- ប្រធានបទ: បទល្មើសចម្លែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីបង្កការភ្ញាក់ផ្អើល ដោយពូម្នាក់បានលេង ជាមួយក្មួយប្រុស បណ្តាលឲ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៥០នាទីរសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្រពាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ ពីមេភូមិព្រែកកំពឹស លោក គីម ស្រ៊ុន ពីក្នុងពេលពិធីបុណ្យសព ក្មេងប្រុសខាងលើ នៅថ្ងៃទី០៧ ខែសីហានេះ បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ កាន់ សុខហេង អាយុ ៧ឆ្នាំ រស់នៅជាមួយឪពុកម្តាយ ក្នុងទីតាំងកើតហេតុខាងលើ។
មេភូមិរូបនេះ បានបញ្ជាក់បន្ថែមថា លោកមិនបានដឹងច្បាស់ថា ការបាញ់ខ្យល់ចូល ក្នុងខ្លូនកុមារងគ្រោះ តាមណានោះទេ នៅផ្ទះកើតហេតុអ្នកខ្លះនិយាយថា បាញ់ចូលលតាមរន្ធគូទ ខ្លះនិយាយថាបាញ់ចូលតាមមាត់ ដោយគេនៅមិនទាន់បានចម្លើយសារភាព ពីបុរសជាពូជីដូនមួយ ដែលជាជនបង្កនៅឡើយ។ តាមប្រសាសន៍ របស់មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកកំពឹស លោក ផា សំណាង ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ជនបង្កឈ្មោះ ទិត្យ ម៉ាក អាយុ ៣២ឆ្នាំ ជាជាងប៉ះកង់ឡាន រស់នៅភូមិជាមួយកុមារងគ្រោះនោះ ដែលត្រូវជាពូជីដូនមួយ។
មន្ត្រីនគរបាលប៉ុស្ដិ៍ដដែល បានថ្លែងឲ្យដឹងទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅសួរនាំ និងធ្វើកំណត់ហេតុ រួចបានបញ្ជូនឪពុកមារ លេងសើចខុសរឿងរូបនេះ ទៅកាន់ខណ្ឌដង្កោរ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីការការបាញ់ខ្យល់ បញ្ជូលក្នុងពោះកុមារារងគ្រោះ រហូតដល់ស្លាប់នេះ តាមផ្លូវខាងណានោះទេ ប៉ុន្តែសម្រាប់ការសន្នីដ្ឋានជំហ៊ានដំបូង បានអះអាងថា ខ្យល់ត្រូវបានបាញ់ចូល តាមប្រហោងគូទ។
រីឯលោក ជុំ ឈាង ចៅសង្កាត់ព្រែកកំពឹស បានអះអាងទៀតថា មកទល់ពេលនេះ ជនបង្កជាពូជីដូនមួយ ត្រូវបានឃាត់ខ្លូន បន្ទាប់ពីធ្វើការត្រួតពិនិត្យ ទៅលើសាកសពរួច។ លោកថា បច្ចុប្បន្នឈ្មោះ ទិត្យ ម៉ាក ត្រូវបានបញ្ជូនខ្លូន ទៅកាន់ការិយាល័យខណ្ឌដង្កោហើយ ដើម្បីស៊ើបសួរបន្ថែម៕