ចង់​សម្លាប់​ខ្លួន! រក​កន្លែង​មិន​បាន ឡើង​ដើម​អង្កាញ់​បង្អើល​គេ​ឯង

បុរស់ម្នាក់ បានរត់ឡើងដើមឈើ ក្នុងគោលបំណង លោតសម្លាប់ខ្លួន ទោះជាអ្នកណាហៅ ក៏មិនចុះ។ ហេតុការណ៍ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ប៉ុន្តែបុរសដែលប៉ងសម្លាប់ខ្លួន នៅប្រទាញប្រទង់ លោតក៏មិនលោត ចុះមកវិញក៏មិនចុះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៩ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 09, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ ដែលបង្ករឲ្យមាន ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅ ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នេះ តាមបណ្តោយផ្លូវ​ព្រះ​សីហនុ ទល់មុខ ហាងវ៉ែនតាអ៊ុបទិច ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃពីរ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៍មាន​បានឲ្យដឹងថា យុវជនដែលមានបំណងសម្លាប់ខ្លួន នៅលើដើមឈើ តាមផ្លូវនោះ អាយុប្រមាណជា២០ឆ្នាំ  ហើយជា​លក្ខណៈ​មនុស្ស ដែលមិនមានស្មារតីគ្រប់គ្រាន់ និងសង្ស័យថា មានជាប្រើប្រាស់ថ្នាំ នៅក្នុងខ្លួន ទើបបានជា​និយាយ​មិន​ឈប់ (មនុស្សបែកថ្នាំ) ដោយស្រែករកម៉ែឪ និងបងប្អូនទាំងសំឡេងរវើរវាយ។

អ្នកស្រី ជីង ឆេង ជាមេភូមិខាងលើ បានឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា គាត់ក៏មិនបានដឹងពីមូលហេតុ ដែល​យុវជន​មិនស្គាល់អត្តសញ្ញាណ ខាងលើចង់ធ្វើអត្តឃាតនោះដែរ។ អ្នកស្រីបានឲ្យដឹងថា អ្នកភូមិទី១១ នៅសង្កាត់​ទួល​ស្វាយ​ព្រៃទីពីរនេះ បាននាំគ្នាផ្អើលមកមើល ទាំងមិនបានដឹងមូលហេតុ ច្បាស់លាស់។ អ្នកស្រីបានបញ្ជាក់ថា ទោះ​ជា​មាន​សមត្ថកិច្ចជាច្រើន ចុះមកធ្វើការជួយសង្គ្រោះក៏ដោយ ក៏បុរសនោះ នៅតែមិនព្រមចុះ ពីដើមឈើ។

អ្នកភូមិដែលបានឃើញ ហេតុការណ៍នេះផ្ទាល់ បានឲ្យដឹងដែរថា ដើមឈើដែលយុវជននោះឡើង ជាដើមអង្កាញ់ ដែល​នៅអមផ្លូវ មានកំពស់ប្រមាណជា៨ទៅ១០ម៉ែត។ អ្នកភូមិដដែលបានបន្តថា យុវជនមិនស្គាល់អត្តសញ្ញណខាងលើ បាន​ស្រែករកម៉ែរកឪ ឲ្យជួយទាំងសម្លេងរវើរវាយ ហើយនៅតែមិនព្រមចុះ ដោយនៅលើដើមឈើ អស់រយៈពេល ជាង២ម៉ោង តាំង​ពីម៉ោង១០ ដល់១២ថ្ងៃត្រង់ នៅតែបន្តឈរ នៅលើដើមឈើ ជាប់បង្គោលភ្លើងនោះទៀត។

តែយ៉ាងណាក៏ដោយ ក្រោមការជួយសង្គ្រោះ ពីសំណាក់សម្ថកិច្ច នៅសង្កាត់ទួលស្វាយព្រៃទីពីរ នៅទីបំផុត បុរសខាង​លើបានចាកចេញ ពីដើមឈើដែលបម្រុង នឹងសម្លាប់ខ្លូននោះ ទាំង«អាលោះល័យ»។  យុវជន ត្រូវបាន​សមត្ថកិច្ចយក​ទៅ​បុស្តិ៍  ដើម្បីធ្វើការអប់រំជាបន្ទាន់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...