ត្រឹម១នាទី បុរសម្នាក់នេះ អាចត្រាប់សំលេងសត្វបាន១៣ប្រភេទ
- ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 09, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពីមុន ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ធ្លាប់បានរាយការណ៍ខ្លះៗ មកហើយ អំពីទេពកោសល្យរបស់សត្វមួយចំនួន ដែលមានសត្ថភាព អាចចេះនិយាយភាសាមនុស្ស និងចេះច្រៀងរាំ បានដូចមនុស្ស។ ប៉ុន្តែពេលនេះ ទស្សនាវដ្តី នឹងនាំប្រិយមិត្ត មកទស្សនាក្លីបវីដេអូខ្លីមួយ ដែលបង្ហាញពីភាពប៉ិនប្រសព្វ របស់បុរសជាតិស្បែកខ្មៅម្នាក់ ដែលគាត់បានធ្វើត្រាប់ តាមសំលេងសត្វ បានចំនួន ១៣ សំលេង ក្នុងរយៈពេលត្រឹមតែ មួយនាទីជាងប៉ុណ្ណោះ។
មិនថាសំឡេងសត្វលលក មាន់ គោ ក្តាន់ ឆ្កែ ទា ជាម ឆ្មា និងសំឡេងសត្វជាច្រើនទៀត ក៍បុរសម្នាក់នេះ អាចត្រាប់សំលេងបាន ដូចទាំងអស់ ដោយមិនភ្លាត់សំឡេងសូម្បីបន្តិចឡើយ។
វីដេអូរបស់គាត់ ត្រូវបានគេចែកចាយតៗគ្នា នៅក្នុងបណ្តាញសង្គម នៅក្នុងថ្ងៃទី ០៩ ខែមីននានេះ ហើយត្រូវបានអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៍។ ដូច្នេះ ដើម្បីចង់ដឹងថា តើសម្លេងបុរសម្នាក់នេះ ពូកែយ៉ាងណានោះ សូមអញ្ជើញប្រិយមិត្ត ទស្សនាដូចតទៅ៖