ជន​​សង្ស័យ​​ត្រូវ​​ទឹក​​អាស៊ីត​​ខ្លួន​​ឯង ក្នុង​ពេល​ធ្វើ​សកម្មភាព

ជនសង្ស័យ ដែលសមត្ថកិច្ចបានឃាត់ខ្លួននោះ បានសារភាព ដោយហេតុថា មានភស្ដុតាងជាប់នឹងខ្លួន ព្រោះទឹកអាស៊ីត បានខ្ទាតមកប៉ះខ្លួនវិញ ក្នុងពេលធ្វើសកម្មភាព។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៩ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 09, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ដ្រីសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យបានសារភាព ដោយសារតែមានភស្ដុតាងច្បាស់៖ ទឹក​អាស៊ីត​ខ្ទាត ត្រូវខ្លួនឯង នៅពេលធ្វើសកម្មភាព ហើយត្រូវបានគ្រូពេទ្យអះអាងបន្ថែមថា របួសនៅលើខ្លួនជនសង្ស័យ ជា​របួសដោយសារទឹកអាស៊ីត។ ពេលនេះ នគរបាលខណ្ឌ កំពុងបន្ដឃុំខ្លួននាងនៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍​សែន​ជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

នៅមុនដំបូង ជនសង្ស័យ ជាកម្មការិនីកាត់ដេរ នៅរោងចក្រ «ស៊ិនតាយ» ដែលនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់​ខ្លួន​នោះ បាននិយាយថា ស្នាមរបួស នៅលើដៃ និងនៅលើជើង គឺបណ្ដាល មកពីរលាកខ្លាញ់។ ប៉ុន្ដែក្រោយពីគ្រូពេទ្យជំនាញ ធ្វើការពិនិត្យមើល ទើបដឹងថា ស្នាមនៅលើដងខ្លួន របស់ជនសង្ស័យនោះ ជាសាធាតុគីមី (ទឹកអាស៊ីត) ហើយទើបនឹង​ប្រឡាក់​ថ្មីៗ មិនទាន់មានលក្ខណៈក្រៀម នៅឡើយ។

កាលពីថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៥ នៅបន្ទាប់ពីហេតុការណ៍នេះ កើតបានមួយថ្ងៃ លោកអធិការនគរបាល ខណ្ឌពោធិ៍​សែន​ជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ឱ្យអ្នកសារព័ត៍មាន នៅក្នុងស្រុកមួយដឹងថា៖ «ជនសង្ស័យ បានសារភាពហើយ ដោយឱ្យម៉ូតូឌុបទៅទិញ ទឹកអាស៊ីត ១០ ០០០ម៉ឺនរៀល រួចពាក់អាវរងា ពណ៌ខ្មៅ ពាក់មួក និងបិទម៉ាស់ ដើរមក​ពី​ក្រោយ​នារីរងគ្រោះ ជះទឹកអាស៊ីត រួចគេចខ្លួនបោះអាវចោល ហើយងូតទឹកចូល ធ្វើការវិញជាធម្មតា»។ រាល់សកម្មភាព ដែល​ជនល្មើស ហ៊ានធ្វើដល់ថ្នាក់នេះ នាងបាននិយាយថា មានហេតុផលតែមួយគត់ គឺនារីរងគ្រោះ បានដណ្តើមប្តីរបស់នាង ដែលសន្តិសុខ នៅរោងចក្រ«ស៊ិនតាយ»ជាមួយគ្នា។

ជនដៃដល់ ដែលបានធ្វើការវាយប្រហារ ដោយទឹកអាស៊ិតខាងលើ ឈ្មោះ ស្រឿន នាន់ អាយុ៣៨ឆ្នាំ ជាកម្មការនីនៅ​រោងចក្រ «ស៊ិនតាយ» បានជះទឹកអាស៊ីត ទៅលើនារីរងគ្រោះ ឈ្មោះ មាស វន្នី ហៅអានី អាយុ២០ឆ្នាំ ជាបុគ្គលិកសន្តិសុខ ក្នុង​រោងចក្រជាមួយគ្នា។ រីឯសា្វមី របស់ជនសង្ស័យ ដែលជនសង្ស័យបានអះអាងថា មានទំនាក់ទំនង ជាមួយនារីរងគ្រោះនោះ ឈ្មោះ ជន់ ធឿន អាយុ៣៥ឆ្នាំ អ្នកធ្វើសន្តិសុខ នៅក្នុងរោងចក្រដដែល។ សព្វថ្ងៃភាគីទាំងបី រស់នៅផ្ទះជួលក្នុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជាធានីភ្នំពេញ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៥។ រហូតកមដល់ថ្ងៃទី០៩ ខែ​មិនា​​នេះ ជនរងគ្រោះ ត្រូវបានផ្ទេរពីមន្ទីរពេទ្យរ៉ូស្សី មកកាន់មន្ទីរពេទ្យកាល់ម៉ែត្រវិញ។ គ្រូពេទ្យ នៅមិនទាន់មាន​ការ​បញ្ជាក់​ថា សភាពធ្ងន់ធ្ងររបស់អ្នកជំងឺ ដល់កម្រិតណានៅឡើយ។ តែអ្វីដែលធ្វើឲ្យគ្រូពេទ្យបារម្ភនោះ គឺភ្នែកទាំងពីរ​របស់​នាង ដែល​មានសភាពធ្ងន់ធ្ងរខ្លាំងឡើង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...