កំណើន​​គ្រោះថ្នាក់​ចរាចរណ៍៖ កុំ​ថា​តែ​អ្នក​ស្រវឺង​សុរា សូម្បី​អ្នក​ញៀន​ថ្នាំ

ជាការពិតហើយ ដែលមានការលើកឡើង ថាមានជនរងគ្រោះជាច្រើនជួបគ្រោះថ្នាក់ កំឡុងពេលស្រវឹងសុរា។ ប៉ុន្តែ​ស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានជួបច្រើនដូចគ្នា ចំពោះជនដែលប្រើប្រាស់ថ្នាំញៀន ឬកញ្ឆា ហើយមកកាន់ចង្កូត​រថយន្ដនោះដែរ។
Loading...
  • ដោយ: ក. សេងហុង ដោយ ក.សេងហុង (ទាក់ទង៖​ [email protected]) -ភ្នំពេញ ថ្ងៃទី ២៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការពិតហើយ ដែលមានការលើកឡើង ថាមានជនរងគ្រោះជាច្រើនជួបគ្រោះថ្នាក់ កំឡុងពេលស្រវឹងសុរា។ ប៉ុន្តែ​ស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានជួបច្រើនដូចគ្នា ចំពោះជនដែលប្រើប្រាស់ថ្នាំញៀន ឬកញ្ឆា ហើយមកកាន់ចង្កូត​រថយន្ដនោះដែរ។


ការសិក្សាជាច្រើន បានបង្ហាញថា នៅពេលអ្នកស្រវឹងគ្រឿងញៀនស្រវឹង ស្ថានភាពនឹងក្លាយជាបែបនេះ។ (រូបថត ឯកសារ)

សុខភាព - អ្នកស្រាវជ្រាវមួយចំនួន បានស្តង់ស្ថិតិតាមទូរស័ព្ទ លើនិស្សិតមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន ៣១៥នាក់ ក្នុង​នោះ​បុរសមានចំនួន ច្រើនជាង៤៤ភាគរយ បាននិយាយថា ពួកគេមានជក់កញ្ឆាក្នុងម៉ាត់ នៅពេល​ពួកគេបើកបរ។ និស្សិត ១២ភាគរយទៀត និយាយថា ពួកគេបានបើកបរ បន្ទាប់ពីផឹកស្រា។ សម្រាប់និស្សិតស្រីវិញ ការបើកបរ ដោយ​ជក់​កញ្ឆាមានតិច គឺមានត្រឹម៩ភាគរយប៉ុណ្ណោះ នៃរបាយការណ៏ដែលស្រាវជ្រាវរកឃើញ។ បន្ថែម​ពីលើនោះ សិស្ស​ស្រី​តែ៣ភាគរយប៉ុណ្ណោះ បាននិយាយថា ពួកគេបានបើកបរ បន្ទាប់ពីផឹកស្រា។

ផ្ទុយទៅវិញ​ និស្សិតស្រីជាអ្នកបើកបរ៣៥ភាគរយ បាននិយាយថា ពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៏ ដោយសារ​អ្នកប្រើប្រាស់សារធាតុញៀនផ្សេងទៀត ទៅវិញ។ អ្នកបង្កនូវគ្រោះថ្នាក់ចរាចរណ៏ ភាគច្រើនគឺជាបុរស។ និស្សិត​ស្រី​៥១ភាគរយ បាននិយាយថា ពួកគេបានទទួលបទពិសោធន៏ នៃគ្រោះថ្នាក់ចរាចរណ៏ដោយសារករណីនេះ។

អ្នកនិពន្ធ ជេនីហ្វឺ វាយ៏ហ៊ីល (Jennifer Whitehill) ជាជំនួយការសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ មាស្សាឈូសេត (University of Massachusetts -Amherst) បាននិយាយប្រាប់សារពត៌មាន ហៀដដេ (HealthDay) ថា៖ «ពួកយើង​ត្រូវ​គិតគូជាចំបង ពីនិស្សិតដែលប្រើប្រាស់សារធាតុញៀន មុនពេលពួកគេធ្វើការបកបរ។ ពួកទាំងនោះគឺជាយុវជន ដែលគ្មានបទពិសោធន៏ក្នុងការបើកបរ ព្រមទាំងប្រើប្រាស់សារធាតុញៀន ដែលជាហេតុបង្កឲ្យមានគ្រោះថ្នាក់​កើត​ឡើង។»

ដូច្នេះ នៅពេលអ្នកសេពសុរា ឬសេពគ្រឿងស្រវឹងណាផ្សេងក៏ដោយ អ្នកមិនត្រូវកាន់ចង្កូតរថយន្ដនោះទេ។ គ្រោះ​ថ្នាក់​ចរាចរណ៍ អាចនឹងមានទំហំនៃសោកនាដកម្មកើនធំឡើង ប្រសិនបើអ្នកគ្មានភាពម្ចាស់ការ នៅលើទ្រូងផ្លូវ​ទេ​នោះ ជាពិសេសនៅពេលដែលអ្នកបានបង្ក ឲ្យអ្នកដទៃទៀត ដែលគ្នាមិនដឹងអី រងគ្រោះថ្នាក់ ជាមួយនឹងអ្នកដែរ។

សម្រាប់ប្រទេសដែលមានច្បាប់ទម្លាប់តឹងរ៉ឹង ចំពោះអ្នកសេពគ្រឿងញៀនស្រវឹង ហើយទៅបើកបរនោះ អ្នកអាចនឹង​ប្រឈមនឹងការដកប័ណ្ណបើកបរ បញ្ឈប់មិនឲ្យបើកបរចំនួន២ឆ្នាំ។ ប្រសិនបើអ្នកបានបង្កគ្រោះថ្នាក់ ធ្វើឲ្យនរណា​ម្នាក់មានគ្រោះថ្នាក់ដោយសារអ្នកនោះ អ្នកនឹងជាប់ទោសព្រហ្មទណ្ឌ ពីបទបង្ករបួសស្នាមដោយអចេតនា ដែលអាច​នឹងជាប់ពន្ធនាគារ ពីមួយឆ្នាំដល់៣ឆ្នាំ​ និងពិន័យជាប្រាស់រាប់សិបពាន់ម៉ឺនដុល្លា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...