ថៃ៖ របប​យោធា​បាន​បិទ​បណ្ដាញ​សង្គម​ធំៗ តាម​អាំងធើណែត?

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នៅក្នុងប្រទេសថៃ បានជួបការលំបាកនៅថ្ងៃនេះ ក្នុងការចូលទៅ​កាន់​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) ហ្គូហ្គ័លផ្លាស (Google+) ទ្វីសធើរ (twitter) ឬវៀឌីអូ (viadeo) ជាដើម។ តើ​នោះជាជំហានថ្មីមួយទៀត ដែលសមប្រកបនឹងវិធានការអាជ្ញាសិក ដែលកំណត់ដោយរបបយោធា ឬយ៉ាងណា?
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នៅក្នុងប្រទេសថៃ បានជួបការលំបាកនៅថ្ងៃនេះ ក្នុងការចូលទៅ​កាន់​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) ហ្គូហ្គ័លផ្លាស (Google+) ទ្វីសធើរ (twitter) ឬវៀឌីអូ (viadeo)  ជាដើម។ តើ​នោះ​ជាជំហានថ្មីមួយទៀត ដែលសមប្រកបនឹងវិធានការអាជ្ញាសិក ដែលកំណត់ដោយរបបយោធា ឬយ៉ាងណា?


បណ្ដាញសង្គមហ្វេសប៊ុក ដែលមិនចូលទៅបាន នៅលើទូរស័ព្ទដៃ។ (រូបថត Getty Images)

នយោបាយថៃ - តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទី២២ ខែឧសភា ឆ្នាំ២០១៤នោះមក កងទ័ពបានហាមឃាត់ នូវរាល់​ការ​ជួបជុំ ឬការធ្វើបាតុកម្ម និងផ្ដាច់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍។ តែមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះរបប​យោធា​ថ្មីនេះ ក៏បានគម្រាមថានឹងនឹងធ្វើការត្រួតពីនិត្យ ទៅលើបណ្ដាញសង្គមនានានោះដែរ។ នៅពេលនោះ ពោលគឺនៅ​យប់ថ្ងៃព្រហស្បត្តិ៍ទី២២ ខែឧសភា ប៉ុន្មានម៉ោងក្រោយការធ្វើរដ្ឋប្រហារ អ្នកនាំពាក្យយោធា បានព្រមានតាមកញ្ចក់​ទូរទស្សន៍ថា នឹងបិទបណ្ដាញសង្គមទាំងអស់ ប្រសិនបើមានករណីញុះញង់ បង្កើតឲ្យមានអំពើហិង្សា​បន្តកើតឡើង​ទៀត។

នៅព្រឹកថ្ងៃទី២៩ ខែឧសភានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់ ជាពិសេសបណ្ដាញសង្គម ហ្វេសប៊ុក បាននិយាយថា ពួកគេមិនអាចចុះចូលទៅកាន់បណ្ដាញសង្គម ប្រមាណជា៤៥នាទី នៅលើម៉ាស៊ីនកំព្យូទ័រ ឬនៅ​ក្នុងទូរស័ព្ទដៃរបស់ពួកគេ។ ក្រុមអ្នកប្រើប្រាស់ទាំងនោះ បានចោទប្រកាន់ទៅលើរបបយោធា ថាបានបង្កឲ្យមាន​បញ្ហានេះ ដោយទំនងជាមិនចង់ឲ្យបណ្ដាជនអាចធ្វើការប្រមូលផ្ដុំគ្នា ប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់ខ្លួន តាម​រយៈបណ្ដាញសង្គម។

ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារ៉េ (Winthai Suvaree) បានថ្លែងបដិសេធពីការចោទប្រកាន់នេះ។ លោក​បានបញ្ជាក់ថា៖ «យើងមិនបានបញ្ជាឲ្យបិទហ្វេសប៊ុកនោះទេ។ មិនមែនជានយោបាយរបស់ ក្រុមប្រឹក្សា​ជាតិ​ដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ យើងនេះទេ។»

អ្នកនាំពាក្យរបស់របបយោធារូបនេះ ក៏បានចេញមកថ្លែងតាមកញ្ចក់ទូរទស្សន៍ដែរថា៖ «ហ្វេសប៊ុកបាន​ជួបនូវបញ្ហា​បច្ចេកទេសបន្ដិចបន្ដួច ហើយក្រសួងព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគម បាននឹងកំពុងដោះស្រាយ​បញ្ហានេះ​ហើយ»។

លោក ស៊ូរ៉ាឆៃ ស្រីសារ៉ាកាម () លេខាអចិត្រៃយ៍ នៃក្រសួងមួយនេះ ក៏បានបដិសេធពីការបិទបណ្ដាញសង្គមដែរ ដោយបានប្រកាសថា អ្នកប្រើប្រាស់មួយចំនួន ចូលទៅហ្វេសប៊ុកមិនបាន ដោយសារមានបញ្ហាបច្ចេកទេស។

បើតាមការិយាល័យប្រយុទ្ធ និងប្រឆាំងឧក្រិដ្ឋកម្មនៃបច្ចេកវិទ្យា ដែលជាស្ថាប័នផ្លូវការ ក្នុងការគ្រប់គ្រងបណ្ដាញ​អាំងធើណែត បានឲ្យដឹងថា តាំងពីរដ្ឋប្រហារនៅថ្ងៃព្រហស្បត្តិ៍ គេហទំព័រប្រមាណជា ជាង៣៣០ ហើយ ត្រូវបាន​បិទចោល មិនឲ្យចេញផ្សាយទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...