អ្នក​វិភាគ៖ រាជាណាចក្រ​ថៃ កំពុង​ឈាន​​ទៅ​រក​សង្គ្រាម​ស៊ីវិល

ពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិនយោបាយ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ញរឡើងៗ ។ ការវាយប្រហារដោយ​គ្រាប់បែក​បានកើតឡើងស្ទើររៀងរាល់ថ្ងៃ នៅក្នុងរាជធានីបាំងកក។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ក៏មនុស្ស ២០នាក់បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវដោយសារខ្មាន់កាំភ្លើង បានបាញ់រះនៅក្នុងទីកន្លែង៣ ផ្សេងគ្នា​ជុំវិញ​រាជធានីបាំងកក។ ការផ្ទុះអពើហិង្សានេះ ត្រូវអ្នកវិភាគមើលឃើញថា អាចរុញច្រានប្រទេសថៃ ឲ្យធ្លាក់ក្នុងវិបត្តិ​សង្គ្រាមស៊ីវិល។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: February 27, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីមួយថ្ងៃទៅមួយថ្ងៃវិបត្តិនយោបាយ នៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ញរឡើងៗ ។ ការវាយប្រហារដោយ​គ្រាប់បែក​បានកើតឡើងស្ទើររៀងរាល់ថ្ងៃ នៅក្នុងរាជធានីបាំងកក។ គិតត្រឹមថ្ងៃពុធនេះ មនុស្សយ៉ាងហោចណាស់ក៏មនុស្ស ២០នាក់បានស្លាប់បាត់បង់ជីវិត នៅតាមដងផ្លូវដោយសារខ្មាន់កាំភ្លើង បានបាញ់រះនៅក្នុងទីកន្លែង៣ ផ្សេងគ្នា​ជុំវិញ​រាជធានីបាំងកក។ ការផ្ទុះអពើហិង្សានេះ ត្រូវអ្នកវិភាគមើលឃើញថា អាចរុញច្រានប្រទេសថៃ ឲ្យធ្លាក់ក្នុងវិបត្តិ​សង្គ្រាមស៊ីវិល។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងមេទ័ព លោកប្រាយុទ្ធ ចាន់អ៊ូឆា នៅពេលចុះជួយជនរងគ្រោះនឹងទឺកជំនន់ ក្នុងពេលកន្លងមក។ (រូបថត ឯកសារ)

នយោបាយថៃ - ក្នុងរយៈពេលតវ៉ាជាង ៤ ខែមកនេះ មនុស្សយ៉ាងហោចណាស់ ២០នាក់ ដែលសុទ្ធសឹងតែជាក្រុម​បាតុករប្រឆាំងរដ្ឋាភិបាលថៃ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានខ្មាន់កាំភ្លើង បានបើកការវាយប្រហារទៅលើក្រុម​បាតុករ ដែលកំពុងតវ៉ានៅរាជធានីបាំងកកនៅថ្ងៃពុធនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ​សារព័ត៌មានបារំាងអាអេហ្វប៉េ(AFP) នៅថ្ងៃពុធនេះ ។ ការសែតបារាំងបានបន្តដោយស្រង់សម្តីរបស់ប៉ូលីសថៃថា នៅថ្ងៃពុធនេះផងដែរ មានកាំភ្លើងមិនស្គាល់មុខបានបាញ់ផ្អើលទីក្រុងបាំងកក ដើម្បីបំភិតបំភ័យ ក្រុមបាតុករ។

ក្រុមអ្នកវិភាគស្ថានការណ៍នយោបាយអន្តរជាតិ ដែលបានតាមដានវិបត្តិនយោបាយនៅក្នុងប្រទេសថៃអស់ជាង ៤ ខែមកនេះ បានមើលឃើញ ចលនានយោបាយនៅក្នុងប្រទេសថៃបច្ចុប្បន្នថា «កំពុងស្ថិតនៅក្នុងមាត់រណ្តៅ​នៃ​សង្គ្រាមស៊ីវិល»។ ពីព្រោះក្នុងរយៈប៉ុន្មានថ្ងៃចុងក្រោយនេះ វិបត្តិនៅថៃ បានបង្ករឲ្យមានសកម្មភាព​បំផ្ទុះគ្រាប់​បែក​ស្ទើររាល់ថ្ងៃនៅក្នុងទីក្រុងបាំងកក។

ចលនាមួយទៀត ដែលអ្នកវិភាគអះអាងថា ថៃពិតជាអាចធ្លាក់ក្នុងសង្គ្រាមស៊ីវិលមែននោះ គឺក្រុមបាតុករអាវក្រហម ដែលជាអ្នកគាំទ្ររដ្ឋាភិបាលលោកស្រី យីង ឡាក់ គ្រោងនឹងលើកគ្នាមកតវ៉ា នៅក្នុងរាជធានីបាំងកកតទល់ជាមួយ​ក្រុម​បាតុករអាវលឿង ដែលប្រឆាំងរដ្ឋាភិបាលបច្ចុប្បន្ន។ នៅចំពោះមុខស្ថានការណ៍បែបនេះ នៅពេលដែល​កម្លាំង​ពីរចេញមុខតវ៉ាប្រឈមមុខដាក់គ្នា ចង់មិនចង់អំពើហិង្សា កាប់សម្លាប់ជាតិសាសន៍ឯង ឬសង្គ្រាមស៊ីវិល នឹងកើត​មាន​ជាក់ជាមិនខាន។

ជុំវិញការតវ៉ារបស់ក្រុមអាវក្រហមដែលចង់មកទីក្រុងបាំងកកនេះដែរ កាលពីថ្ងៃអង្គារម្សិលមិញ លោកប្រមុខ​យោធា​ថៃ ប្រាយុទ្ធ ចាន់អូចា បានស្នើទៅលោកស្រីនាយករដ្ឋថៃ ឲ្យអំពាវនាវទៅកាន់អ្នកក្រុមអ្នកគាំទ្រខ្លួន ពោលគឺក្រុម​អាវ​ក្រហមកុំឲ្យនាំគ្នា មកធ្វើបាតុកម្មនៅក្នុងទីក្រុងឲ្យសោះ ។ លោកថា ប្រសិនក្រុមអាវក្រហមមកទីក្រុងបាងកក​មែន​នោះ អំពើហិង្សានៅនឹងផ្ទុះឡើងជាក់ជាមិនខាន។

សូមបញ្ជាក់ថា កាលថ្ងៃអង្គារម្សិលមិញ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់បានស្លាប់បង់ជីវិត ដោយសារខ្មាន់កាំភ្លើង​មិនស្គាល់​មុខ បានបាញ់រះមកលើក្រុមបាតុករ។ ក្មេងស្រីដែលស្លាប់នេះ គឺជាក្មេងស្រីទី២ បន្ទាប់ពីកាលពីសប្តាហ៍មុន ក្មេង​ស្រី​ម្នាក់ទៀត ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារឲ្យស្លាប់ផងដែរ។

ងាកមកលោកស្រីយីង ឡាក់ ដែលជានាយករដ្ឋមន្រ្តីចាំផ្ទះឯណេះវិញ ក្រៅពីក្រុមបាតុករតវ៉ាទាមទារឲ្យ លោកស្រី​ចុះចេញពីតំណែងអស់រយៈពេលជាង ៤ ខែ កន្លងមក ពេលនេះ លោកស្រីកំពុងតែប្រឈមនឹងការចោទ​ប្រកាន់​ពី​គណៈកម្មការប្រឆាំងអំពើពុករលួយថៃ ក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ ដោយសារការធ្វេសប្រហេសកម្មវិធី​ទិញស្រូវជួយឧបត្ថម្ភដល់កសិករ។ នៅថ្ងៃថ្ងៃព្រហហស្បតិ៍ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ លោក​ស្រី នឹងចូលខ្លួន​ទៅឆ្លើយបំភ្លឺតាមការកោះហៅ របស់គណកម្មការប្រឆាំងអំពើពុកលុយ។

សំណុំរឿងពុករលួយនេះ ក៏កំពុងធ្វើឲ្យលោកស្រី យីង ឡាក់ ឈឺក្បាលមិនតិចនោះទេ បើទោះបីជាលោកស្រី​អះ​អាងថា ខ្លួនមិនបានធ្វើក៏ដោយ។ ពីព្រោះថា ប្រសិនបើគណកម្មការប្រឆាំងអំពើពុករលួយថៃ ពិតជារកឃើញថា លោកស្រី ពិតជាបានប្រព្រឹត្តកំហុសមែននោះ បេក្ខភាពនាយករដ្ឋមន្រ្តីនៃគណបក្សភឿថៃរបស់លោកស្រី នឹង​ត្រូវ​បាត់បង់ជាក់ជាមិនខាន៕

-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...