ថៃ៖ អ្នក​ស្និត​នឹង​អតីត​នាយក​រដ្ឋមន្ត្រី ថាក់ស៊ីន ត្រូវ​របប​យោធា​កោះ​ហៅ

របបដឹកនាំយោធាថ្មីនៅថៃ បានដាក់កំហិតទៅសមាជិកជាច្រើន នៃគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងនិរទេសខ្លួននៅបរទេស ឲ្យមកបង្ហាញខ្លួននៅចំពោះកងទ័ព នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ក្រោយមួយថ្ងៃពីថ្ងៃធ្វើរដ្ឋប្រហារ។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របបដឹកនាំយោធាថ្មីនៅថៃ បានដាក់កំហិតទៅសមាជិកជាច្រើន នៃគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងនិរទេសខ្លួននៅបរទេស ឲ្យមកបង្ហាញខ្លួននៅចំពោះកងទ័ព នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ក្រោយមួយថ្ងៃពីថ្ងៃធ្វើរដ្ឋប្រហារ។


ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)

នយោបាយថៃ - លោក ថាក់ស៊ីន ដែលត្រូវបានផ្ដួលរំលំចេញពីតំណែង ដោយរដ្ឋប្រហារឆ្នាំ២០០៦ ដែរនោះ នៅ​តែជាតួអង្គយ៉ាងសំខាន់ នៅក្នុងការបែងចែកព្រះរាជាណាចក្រនេះជាពីរ បើទោះជាលោកបាននិរទេសខ្លួន ទៅក្រៅ​ប្រទេសនោះក៏ដោយ។ ក្រុមអ្នកតវ៉ាប្រឆាំងលោក ថាក់ស៊ីន ដែលនាំគ្នាចុះមកតាមដងផ្លូវ​តាំងពីរដូវស្លឹកជ្រុះឆ្នាំ​ទៅ​ម៉ិញ បានទាមទារឲ្យបញ្ចប់នូវឥទ្ធិពល របស់«ពូជអម្បូរស៊ីណាវ៉ាត្រា» ដែលរងការចោទប្រកាន់ ពីបទពុករលួយធ្ងន់ធ្ងរ​ជា​ទូទៅមួយ នៅប្រទេសថៃ។

លិខិតកោះហៅរបស់ក្រុមយោធា ដែលបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍នោះ បានកោះហៅឲ្យមាន​វត្ថមាន​នៅ​ថ្ងៃសុក្រ ទី២៣ ខែឧសភា វេលាម៉ោង១០ព្រឹក ក្នុងនោះមានជាអាថ៌ អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ប្អូនស្រីរបស់លោកថាក់ស៊ីន ដែលត្រូវតុលាការធម្មនុញ្ញថៃដកចេញពីតំណែង កាលពី​ដើម​ខែឧសភានេះ និងលោក ស៊ុមឆៃ វង្សសាវាត (Somchai Wongsawat) ប្អូនថ្លៃរបស់លោក ថាក់ស៊ីន ដែលត្រូវបានគេ​បណ្ដេញចេញពីតំណែង នៅឆ្នាំ២០០៨កន្លងមក។

លោកស្រី យ៉ាវ៉ាប៉ា វង្សសាវាត (Yaowapa Wongsawat) ភរិយារបស់លោក ស៊ុមឆៃ ត្រូវជាប្អូនរបស់លោក ថាក់ស៊ីន និងធ្លាប់ជាតំណាងរាស្ត្រជាប់ឆ្នោត ក្នុងអណ្ណត្តិនេះ រហូតមានការរំលាយរដ្ឋសភា កាលពីខែធ្នូកន្លងទៅម៉ិញ ក៏ជាប់​ឈ្មោះនៅក្នុងបញ្ជីកោះហៅនោះដែរ។ មិនតែប៉ុណ្ណោះ ឧត្ដមសេនីយ៍ចូលនិវត្តម្នាក់ទៀត ដែលត្រូវជាបងប្អូនជីដូន​មួយរបស់លោក ថាក់ស៊ីន ក៏ត្រូវបានក្រុមយោធា ហៅឲ្យទៅជួបដូចគ្នា។

លើសពីនេះ នៅមានសមាជិកជាង២០នាក់ទៀត របស់គណបក្សភឿថៃ ក្នុងនោះមានអ្នកនាំពាក្យមួយរូប របស់​លោក​ថាក់ស៊ីននោះផង។ គណបក្សភឿថៃ ដែលបានបានជាប់ឆ្នោត និងបានកាន់អំណាច មកទល់នឹងថ្ងៃធ្វើ​រដ្ឋ​ប្រហារ​នេះ។

សូមរំលឹកដែរថា លោក ថាក់ស៊ីន និងអ្នកស្និតនឹងលោក តែងតែជាប់ឆ្នោតជារឿយៗ នៅគ្រប់ការបោះឆ្នោត​តំណាង​រាស្ត្រ តាំងពីឆ្នាំ២០០១មក។ ប៉ុន្តែពួកគេតែងត្រូវបានបណ្ដេញចេញពីអំណាចទៅវិញ ដោយរដ្ឋប្រហារ ឬការទម្លាក់​ដោយតុលាការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...