នា​​អនាគត ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ថៃ​នឹង​ឲ្យ​យោធា​​នៅ​មាន​អំណាច

បណ្ដាញព័ត៌មានក្នុងស្រុកជាច្រើន បានសរសេរតាំងពីច្រើនថ្ងៃមកហើយ នូវភាពលំអិតមួយចំនួន ទាក់ទងនឹង​រដ្ឋធម្មនុញ្ញបណ្ដោះអាសន្ន ដែលនឹងប្រកាសឲ្យប្រើប្រាស់ ដោយគ្មានការអនុម័ត្រពីរដ្ឋសភា (ដោយសាររដ្ឋសភា ត្រូវបានរំលាយចោល) នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងរដ្ឋធម្មនុញ្ញនោះ បើទោះជាមានរដ្ឋាភិបាលថ្មី នឹងត្រូវ​បង្កើតឡើងក៏ដោយ តែកងទ័ពថៃនឹងត្រូវដាក់ឲ្យកាន់តំណែង នៅកន្លែងជាច្រើន។
Loading...
  • ដោយ: កេសរ កូល ដោយ កេសរកូល (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាញព័ត៌មានក្នុងស្រុកជាច្រើន បានសរសេរតាំងពីច្រើនថ្ងៃមកហើយ នូវភាពលំអិតមួយចំនួន ទាក់ទងនឹង​រដ្ឋធម្មនុញ្ញបណ្ដោះអាសន្ន ដែលនឹងប្រកាសឲ្យប្រើប្រាស់ ដោយគ្មានការអនុម័ត្រពីរដ្ឋសភា (ដោយសាររដ្ឋសភា ត្រូវបានរំលាយចោល) នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នៅក្នុងរដ្ឋធម្មនុញ្ញនោះ បើទោះជាមានរដ្ឋាភិបាលថ្មី នឹងត្រូវ​បង្កើតឡើងក៏ដោយ តែកងទ័ពថៃនឹងត្រូវដាក់ឲ្យកាន់តំណែង នៅកន្លែងជាច្រើន។


ទាហានថៃមួយរូប នៅកណ្ដាលរាជធានីបាងកក។

នយោបាយថៃ - បើតាមរដ្ឋធម្មនុញ្ញថៃថ្មីនោះ របបយោធាថ្មីរបស់ប្រទេសថៃ នឹងមិនត្រូវបានរំលាយទេ បើទោះជា​រដ្ឋាភិបាលថ្មី នឹងត្រូវដាក់ឲ្យកាន់អំណាច ជាបណ្ដោះអាសន្ននោះក៏ដោយ។  រដ្ឋសភា ដែលត្រូវបង្កើតឲ្យមានរូបរាង​ឡើងវិញ នឹងមានអសនៈមួយផ្នែកធំ ត្រូវកាន់កាប់អង្គុយដោយមេដឹកនាំយោធា។

សមាជិករដ្ឋសភា ទាំង២០០នាក់ នឹងត្រូវតែងតាំងដោយរបបយោធា ហើយក្រុមប្រឹក្សាកំណែទម្រង់ទៅលើប្រព័ន្ធ​នយោបាយ នឹងត្រូ​វបង្កើតឡើងដែរ។

និយាយជារួម និងចំណុចដែលសំខាន់បំផុត ពីក្នុងរដ្ឋធម្មនុញ្ញបណ្ដោះអាសន្ននោះ គឺរបបយោធាននៅតែរក្សា​រូប​រាងរបស់ខ្លួន ហើយនឹងនៅតែមានអំណាច ក្នុងការចេញក្រិត្យណាក៏ដោយ ដែលទាក់ទងនឹងបញ្ហាសន្ដិសុខជាតិ។ រីឯរដ្ឋាភិបាលជាបណ្ដោះអាសន្ន ដែលនឹងត្រូវមានរូបរាងនៅខែកញ្ញាខាងមុននេះ ក៏ត្រូវស្ថិតក្រោមឥទ្ធិពល និង​ការត្រួតពិនិត្យរបស់យោធាដែរ។

តែនេះមិនមានអ្វីប្លែកទេ នៅពេលដែលរដ្ឋធម្មនុញ្ញនៃបរិបទនយោបាយមួយ ត្រូវបានគួសវាសឡើង ដោយរបប​យោធានោះ។ គ្រាន់តែគេនឹងរងចាំមើល ថាតើប្រជាជនថៃដែលកំពុងស្រេកឃ្លានលិទ្ធិប្រជាធិបតេយ្យ អាចទទួល​យកនូវរដ្ឋធម្មនុញ្ញនេះបាន ឬយ៉ាងណា។

សម្រាប់អ្នកវិភាគ រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃនេះ ជាការរំកិលខ្លួនធាក់ថយក្រោយ ដ៏គួរឲ្យអស់សំណើច ដែលនឹង​ធ្វើឲ្យរាជាណាចក្រមួយនេះ ធ្លាក់ខ្លួនទៅរករបបផ្ដាច់ការដូចនៅក្នុងទស្សវត្តន៍ឆ្នាំ៥០ និងឆ្នាំ៦០ ជាថ្មីឡើងវិញ។ កាលពីឆ្នាំ២០០៦ របបយោធាដែលទើបនឹងធ្វើរដ្ឋប្រហារហើយ បានប្រគល់អំណាចទាំងស្រុងរបស់ខ្លួន ទៅឲ្យ​រដ្ឋាភិបាលថ្មី ដោយសារក្រុមយោធានៅពេលនោះ ចង់បង្ហាញខ្លួនថាជាអ្នកនៅកំណ្ដាល និងមិនលូកលាន់​នៅក្នុង​រឿង​នយោបាយ។ ប៉ុន្តែ ទំនងជាទទួលមេរៀនពីពេលនោះ ទើបក្រុមយោធានៅពេលនេះ បានក្ដាប់អំណាចនេះនៅ​ក្នុងដៃឲ្យបានណែនជាងមុន ព្រោះស្ថានការណ៍អាចនឹងធ្លាក់ចុះ ដុនដាបសារជាថ្មី ខណៈពេលដែលក្រុមអភិរក្ស​និយម អ្នកអន្ទ្រើសៗ និងក្រុម«អាមាត្យៗ»នៅជាប់ព្រះរាជវាំង នៅតែចង់បង្ហាញវត្តមានរបស់ពួកគេ ក្នុងឆាក​នយោបាយថៃ​ជាបន្តទៅទៀតនោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...