ហ៊ុន សែន៖ រូបមន្ត​ពីរ​ភាគ​បី ជា​ការ​បំផ្លាញ​អធិបតេយ្យ​កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានការពារម៉ឺងម៉ាត់ ចំពោះរូបមន្តហាសិបបូកមួយ ជាការចង់បាន​របស់​គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ការទាមទាររូបមន្តពីរភាគបី របស់គណបក្សសង្រ្គោះជាតិ ថានឹងនាំ​ឲ្យ​មានការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិកម្ពុជា ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានការពារម៉ឺងម៉ាត់ ចំពោះរូបមន្តហាសិបបូកមួយ ជាការចង់បាន​របស់​គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ការទាមទាររូបមន្តពីរភាគបី របស់គណបក្សសង្រ្គោះជាតិ ថានឹងនាំ​ឲ្យ​មានការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិកម្ពុជា ។


លោក ហ៊ុន សែន ថ្លែងក្នុងថ្ងៃសម្ពោធផ្សារទំនើបជប៉ុន។ (រូបថតហ្វេសប៊ុក)

ការបោះឆ្នោត - លើទឹកដីខេត្តកំពង់ឆ្នាំង ក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក បានប្រាប់ដល់លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) រដ្ឋមន្រ្តីក្រសួងការបរទេស​ជប៉ុន ក្នុងជំនួបនៅថ្ងៃម្សិលមិញ រួចហើយថា ការទាមទារសំឡេងពីរភាគបី ដើម្បីបង្កើតគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដោយគណបក្សសង្រ្គោះជាតិ ជាការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិកម្ពុជា។

បន្ទាប់ពីបានព្រមានចាត់វិធានការតឹងរឹង ចំពោះករណីមានបាតុកម្មជាថ្មី របស់គណបក្សសង្រ្គោះជាតិ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានអះអាងទៀតថា បើគណបក្សសង្រ្គោះ​ជាតិ មិនចូលប្រជុំសភាទេ គណបក្សប្រជាជនកម្ពុជា នឹងដំណើរការរបៀបនេះ រហូតដល់ការបោះឆ្នោត ឆ្នាំ២០១៨ ហើយការកំណែទម្រង់ នៃការបោះឆ្នោត ប្រាកដជាបន្តធ្វើ បើទោះជាមិនមានជំនួយពីបរទេសណាមួយក៏ដោយ។

ប្រទេសជប៉ុន ដែលបានធានាជួយកែទម្រង់ការបោះឆ្នោត និងពង្រឹងលិទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំនៅកម្ពុជា តាម​រយៈ​រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានសង្កត់ធ្ងន់ចំពោះមុខ ប្រមុខការទូត​ក្រសួង​ការបរទេស​កម្ពុជា ក្នុងសន្និសីទការសែត មុនការអះអាងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មួយថ្ងៃ ថា៖ «ខ្ញុំសង្ឃឹមយ៉ាង​មុត​មាំថា គណបក្សទាំងពីរ មានទិសដៅច្បាស់លាស់ សម្រាប់កំណែទម្រង់នៅក្នុងរបៀបមួយ ដែលគណបក្សកាន់​អំណាច និងគណបក្សជំទាស់ អាចឯកភាពគ្នាបាន។»

គណបក្សសង្រ្គោះជាតិ បានបង្ហាញគោលជំហរច្បាស់ហើយថា នឹងបន្តធ្វើពហិការ រហូតដល់មានការយល់ព្រម​អនុម័តដោយសំឡេងពីរភាគបី នៃសមាជិកសភា ចំពោះសមាសភាពនៃគណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប។ បើតាមលោកសម រង្ស៊ី ប្រធានគណបក្សជំទាស់មួយនេះបានពន្យល់ថា សំឡេងពីរភាគបី នឹងអាចធានាថា គ.ជ.ប មានឯករាជ្យភាពពិតប្រាកដ សម្រាប់គ្រប់គ្រងដំណើរការបោះឆ្នោត ដើម្បីបញ្ចៀសភាពមិនប្រក្រតីធ្ងន់ធ្ងរ ដែលនាំឲ្យមានការតវ៉ា និងវិបត្តិនយោបាយ ដូចក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...